វប្បធម៌ ជំនឿ
ក្បួនហុងស៊ុយដែលជួយចម្រុងចម្រើនដល់ម្ចាស់ផ្ទះ
មិនបានដឹងពីការរៀបឬក្បួនទុកដាក់សង្ហារឹមក្នុងផ្ទះយ៉ាងណា ហើយពួយដាក់ពាសវាលពាសកាល នាំឲ្យបាត់ក្បួនហុងស៊ុយចេញទៅ។ ចំណែកផ្ទះខ្លះក៏មានរឿងមិនល្អកើតឡើង ដោយសារតែដាក់មិនបានប្រុងប្រយ័ត្ន។
អានអត្ថបទខាងក្រោម នឹងបានស្វែងយល់ពីរបៀបដាក់របស់ឬរៀបចំឲ្យត្រូវក្បួនហុងស៊ុយ៖
១. ទ្វារផ្ទះដែលមានសំឡេងលឺពេលបើកចេញចូល

តើទ្វារចូលផ្ទះឬបន្ទប់របស់យើងស្រែកលឺៗនៅពេលយើងបើកឬបិទវាឬទេ? ទ្វារចូលគឺជារឿងដំបូងនិងចុងក្រោយដែលយើងជួបប្រទះ នៅពេលមកដល់ ឬធ្វើដំណើរចេញពីផ្ទះ។ សំឡេងគឺដូចជាទ្វារកំពុងយំ ហើយនេះអាចប៉ះពាល់ដល់អារម្មណ៍និងសុខុមាលភាពរបស់អ្នករស់នៅក្នុងផ្ទះ។
មាត់ទ្វារនោះហើយដែលបង្កើតថាមពលវិជ្ជមានបន្ថែមទៀត ពេលយើងចូលនិងចេញពីផ្ទះ។ ដូច្នេះម្ចាស់ផ្ទះត្រូវបញ្ចូលប្រេងក្នុងគន្លឹះទ្វារផ្ទះ ដើម្បីបង្កើតហុងស៊ុយបន្ថែម។
២. កន្លែងដែលត្រូវដាក់ប្រភពទឹកហុងស៊ុយ

ទឹកតំណាងឱ្យទ្រព្យសម្បត្តិនិងក្បួនហុងស៊ុយ។ មនុស្សជាច្រើនមិនដឹងថា តើកន្លែងណាដែលល្អបំផុតដើម្បីដាក់ប្រភពទឹកសម្រាប់ហុងស៊ុយឡើយ។ យោងទៅតាមគោលការណ៍ហុងស៊ុយ គុណសម្បត្តិក្នុងការដាក់ធាតុទឹកដូចជាប្រភពទឹកគឺនៅជិតច្រកចូលផ្ទះរបស់យើង។
វាអាចនៅខាងក្នុងឬខាងក្រៅ តែផ្នែកសំខាន់បំផុតគឺទឹកគួរតែហូរឆ្ពោះទៅចំកណ្ដាលផ្ទះតែម្ដង។ នោះមានន័យថាទ្រព្យសម្បត្តិមានឱកាសចាក់ចូលក្នុងជីវិតរបស់ម្ចាស់ផ្ទះ។
៣. រុក្ខជាតិនៅខាងលើទូផ្ទះបាយ

សាកក្រឡេកមើលទូរផ្ទះបាយថា តើមានកន្លែងទំនេរណាខ្លះដែលសល់។ ចន្លោះទំនេរនៅពីលើទូរផ្ទះបាយអាចទាក់ទាញធូលីនិងថាមពលដែលនៅទ្រឹង។ ធូលីនឹងជាប់គាំងនៅទីនោះ ហើយទាញថាមពលដែលមិនល្អ ដែលអាចធ្វើឱ្យម្ចាស់ផ្ទះរស់នៅគ្មានសុភមង្គល។
ដូច្នេះវិធីកែខៃគឺ ដាក់ភ្លើងបំភ្លឺរុក្ខជាតិបៃតងមួយចំនួន ឬវត្ថុស្អាតៗនិងជាទីស្រឡាញ់នៅក្នុងទីតាំងនេះ។ វត្ថុទាំងនេះនឹងបម្លែងថាមពល។
៤. បិទទ្វារបន្ទប់ទឹក

មនុស្សជាច្រើនមានការព្រួយបារម្ភអំពីបន្ទប់ទឹក នៅពេលនិយាយដល់ហុងស៊ុយ។ គំនិតនេះគឺថាទឹកចេញពីផ្ទះនៅទីនេះ។ ដោយសារទឹកទាក់ទងនឹងទ្រព្យសម្បត្តិ យើងមិនចង់ឲ្យលុយរបស់យើងហូរចេញទេ។
ទឹកត្រលប់មកវិញនៅពេលបង្ហូរ ប៉ុន្តែដើម្បីឱ្យមានសុវត្ថិភាពសូមណែនាំឱ្យបិតគម្របបង្គន់ ហើយទ្វារបន្ទប់ទឹកក៏ត្រូវបិទដែរ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ។
៥. ទីតាំងគ្រែ

គ្រែគឺជាបំណែកដ៏សំខាន់បំផុតនៃគ្រឿងសង្ហារិមដែលត្រូវដាក់នៅក្នុងទីតាំងបញ្ជា ពីព្រោះមនុស្សចំណាយពេលច្រើនម៉ោងនៅពេលដេក។ ដូច្នេះកុំដាក់គ្រែប្រឈមមុខនឹងទ្វារនៅពេលដែលយើងកំពុងដេកនៅលើគ្រែ។ អាចដាក់គ្រែជារបៀបអង្កត់ទ្រូងឆ្លងកាត់បន្ទប់ពីទ្វារទៅបន្ទប់គេង ហើយរកកញ្ចក់មកដាក់ដើម្បីឱ្យយើងអាចមើលឃើញទ្វារ ពេលកំពុងដេកលើគ្រែ។
៦. គ្របទូរទស្សន៍នៅក្នុងបន្ទប់គេង

យើងភាគច្រើនមានទូរទស្សន៍នៅក្នុងបន្ទប់គេង។ ប្រសិនបើយើងមានបញ្ហាក្នុងការគេង នោះហើយជាមូលហេតុដែលពេលគេងយើងអត់បានយកក្រណាត់គ្របទូរទស្សន៍នៅពេលឈប់ប្រើ។
ថាមពលសកម្មរបស់ទូរទស្សន៍ក៏ដូចជាផ្នែកអេឡិចត្រូនិក អាចនឹងរំខានដល់ប្រភេទថាមពលស្ងប់ស្ងាត់ដែលអំណោយផលដល់ការគេងនិងបន្ទប់គេង។ នេះជាមូលហេតុដែលក្បួនហុងស៊ុយមិនមាននៅក្នុងបន្ទប់គេង៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ inhabitat
ចុចអាន៖ យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមានបាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់