វប្បធម៌ ជំនឿ
តាំងរូបសត្វ ៥ ប្រភេទក្នុងផ្ទះឬការិយាល័យ អាចជួយការពារសំណាងអាក្រក់បាន
រូបចម្លាក់នានាដែលត្រូវយកមកលម្អគេហដ្ឋានឬការិយាល័យ មានជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយហុងស៊ុយ។ ជាពិសេសជនជាតិចិន មានជំនឿមុតជ្រៅនឹងរូបសត្វផ្សេងៗដែលពួកគេយកមកតាំង ដោយពួកគេជឿថា តាំងរូបសត្វមានហុងស៊ុយល្អអាចជួយការពារអ្នកផ្ទះ ផ្ដល់សុខសប្បាយ និងបណ្ដេញភាពអវិជ្ជមានទាំងឡាយទាំងពួងបានយ៉ាងប្រាកដ។
តើអ្នកគួរតាំងរូបសត្វអ្វី ទើបមានហុងស៊ុយ?
១. រូបនាគ៖ ជាសត្វហុងស៊ុយបំផុតក្នុងជំនឿជនជាតិចិន ព្រោះគេជឿថា វាអាចជួយបណ្តេញភាពចង្រៃនិងសំណាងអាក្រក់ឱ្យទៅឆ្ងាយ និងនាំមកវិញនូវសំណាងល្អ ព្រមទាំងតាំងដើម្បីបង្កើនឥទ្ធិពលនិងកំចាត់សត្រូវជុំវិញខ្លួន។

២. រូបកង្កែបមាស៖ ភាគច្រើនគេប្រើតាំងក្នុងការិយាល័យ ព្រោះវាអាចជួយស្រូបយកមាសប្រាក់ពីខាងក្រៅចូលដល់មុខជំនួញ។ បើដាក់តាំងក្នុងគេហដ្ឋាន វាជួយនាំទ្រព្យសម្បត្តិ ចូលផ្ទះមិនឈប់។

៣. រូបអណ្តើក៖ សត្វអណ្តើកជានិមិត្តរូបនៃភាពយូរអង្វែង និងភាពសុខដុម។ វាជួយបណ្តេញវិញ្ញាណអាសោចនិងថាមពលអាក្រក់ កុំឱ្យមកយាយីអ្នកផ្ទះ។

៤. រូបតោ៖ តោជាស្តេចសត្វមួយក្នុងចំណោមសត្វទាំងអស់។ គេនិយមតាំងរូបតោមួយគូនៅមុខផ្ទះឬក្រុមហ៊ុន ដោយសារគេជឿថា វាពោរពេញទៅដោយភាពក្លាហាន មានឥទ្ធិពលនិងកម្លាំងខ្លាំង អាចបណ្តេញភាពអពមង្គលចេញបាន ព្រមទាំងនាំភាពរុងរឿងមកជំនួសវិញ។

៥. រូបសេះ៖ វាតំណាងឱ្យសុខមាលភាពនិងភាពជោគជ័យ។ ដាក់តាំងរូបចម្លាក់សេះ៦ឬសេះ៨ដែលកំពុងតែរត់ នៅលើតុធ្វើការឬគេហដ្ឋាន មានន័យថា អ្នកកំពុងស្រូបយកឥទ្ធិពលវិជ្ជមានឱ្យមកការពារសុខភាព និងជួយដល់អាជីពឱ្យរីកចម្រើន៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ គំនូរ ៦ ប្រភេទ គួរមានតាំងលម្អក្នុងផ្ទះដើម្បីបង្កើនសិរីសួស្ដីដល់គ្រួសារ
ចុចអាន៖ ៤ កន្លែងនេះ បើហ៊ានតែតាំងកញ្ចក់ដូចនាំឧបទ្រពចង្រៃចូលផ្ទះ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម