Connect with us

វប្បធម៌ ជំនឿ

ធូបមិនមែនចេះតែអុជតាមនឹកឃើញឡើយ សរសៃនីមួយៗបញ្ជាក់អត្ថន័យនិងតំណាងឲ្យការគោរពបូជាផ្សេងគ្នា

បានផុស

នៅ

ការអុជធូបមិនមែនធ្វើឡើងតាមចិត្តឯងចង់ឡើយ! ពុទ្ធសាសនិកខ្មែរតែងគោរពនិងឲ្យតម្លៃនៃការ គោរពបូជា ហើយយកធូបតំណាងជាការថ្វាយបង្គំដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​​មាតាបិតា និង​​គុណ​គ្រូ​បាធ្យាយ​របស់​គេ​រៀងៗ​ខ្លួន។

ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ ដែល​តែងតែ​គោរព​ព្រះពុទ្ធសាសនា​តាំង​ពី​យូរ​លង់​នោះ​ ត្រូវ​ស្វែងយល់​និង​ដឹង​ពី​ទំនៀមទម្លាប់​របស់​ដូនតាយើង​ផង​ដែរ។

ធូប ១ សរសៃ​តំណាង​ឲ្យ​ការ​គោរពបូជា​វិញ្ញាណ​ខ្មោច​ក្នុង​ផ្ទះ។

ធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។

ធូប ៣ សសៃ ជាការបូជាព្រះរតនត្រ័យ​ ដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។

ធូប ៥ សសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។

ធូប ៧ សសៃ​ គឺបូជាញាតិ​ទាំងប្រាំពីរសន្តាន មាន ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយ​ទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និង​បូករួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន។

ធូប ៩ សសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។

​ធូប ១១ សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង ១១។

ធូប ១៩ សរសៃ គឺ​សម្រាប់ពិធី​ហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និង​ព្រលឹង​តូច)។

ធូប ៣៣ សរសៃ គឺ​បូជា​គុណ​ឪពុកម្ដាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thairath

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម