វប្បធម៌ ជំនឿ
តារានិករទាំង ៤ នេះ មានសំណាងល្អក្នុងខែកក្កដា ប្រាក់ហូរចូលហួសពីការរំពឹងទុក
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២១ និមិត្តសញ្ញានៃតារានិករទាំង ៤ ប្រភេទនេះ នឹងមានប្រាក់ចំណូលហូរចូលច្រើនជាងគេ។
តារានិករទាំង ៤ នេះ ជាតារានាំលុយ ហៅលាភ ហៅចំណងមិត្តភាព មកកាន់ពួកគេ។
១ cancer (១៥ កក្កដា – ១៦ សីហា)

ហិរញ្ញវត្ថុនិងគណនេយ្យចាប់ផ្ដើមដំណាក់កាល ដែលអាចរកប្រាក់ចំណូលបានច្រើនជាងពីការលក់សិល្បៈ ឬការកម្សាន្តផ្សេងៗ។ ប៉ុន្តែអ្នកគួរតែរៀបចំផែនការចំណាយឲ្យបានល្អ ព្រោះមានរឿងខ្លះ អ្នកត្រូវការចំណាយប្រាក់ច្រើនដូចគ្នា។
ទោះមានលុយហូរចូលមកពិតមែន បើមិនចេះគិតពិចារណា អ្នកនឹងខាតបង់លាភធំ។
២ Leo (១៧ សីហា ដល់ ១៦ កញ្ញា)

ហិរញ្ញវត្ថុនិងគណនេយ្យចំណូលចំណាយចូលច្រើនក្នុងចន្លោះថ្ងៃហ្នឹង ប៉ុន្តែ នៅថ្ងៃទី ១២ ដល់ ១៣ អ្នកអាចនឹងបាត់បង់លុយទៅ បើធ្វេសប្រហែសតែបន្តិច។ សូម្បីវត្ថុមានតម្លៃ អាចនឹងបាត់បង់ដូចគ្នា វាអាចបង្ករឡើងដោយជនចម្លែក ដែលមានល្បិចចង់បានទ្រព្យយើង។ សូមតោងប្រយ័ត្នឲ្យមែនទែន!
៣ virgo (១៧ កញ្ញា ដល់១៦ តុលា)

នៅចន្លោះថ្ងៃ ១២ ដល់ថ្ងៃទី ១៨ ខែ កក្កដា ហិរញ្ញវត្ថុតារានិករនេះ អាចនឹងហូរចូលមកច្រើនសន្ធឹក។ នោះក៏ដោយអ្នកជាមនុស្សឆ្លាត ចេះយកភាពលំបាកមកច្នៃ ជាការហៅប្រាក់ចូល។ ប៉ុន្តែហាមដាច់ខាត គឺការលោភលន់ រកលុយតាមផ្លូវកាត់ផ្សេងៗ ឬតាមមធ្យោបាយប្រថុយប្រថាន ជាពិសេសនៅថ្ងៃទី ១២ និង ១៧ ដល់ ១៨ ព្រោះមានហានិភ័យខ្ពស់នៃការបាត់បង់ខាតទាំងលុយ និងលាភសក្ការៈ។
៤ Scorpio (១៦ វិច្ឆិកា ដល់ ១៥ ធ្នូ)

តារានិករនេះសូម្បីការងារធម្មតា ក៏ជាឱកាសរកប្រាក់បានច្រើនដែរ។ នៅសប្ដាហ៍នេះ អាចនាំលាភសំណាងផ្ទាល់ខ្លួនមកបានដោយមិនពិបាក។ ប៉ុន្តែនៅថ្ងៃទី ១៥ ដល់ ១៧ ប្រសិនបើអ្នកគិតចង់ក្លាយជាអ្នកមាន ក្នុងទម្រង់ផ្លូវកាត់ណាមួយ អ្នកគួរតែពិនិត្យព័ត៌មានដោយយកចិត្តទុកដាក់ ពីព្រោះបើអ្នកភ្លាត់តែបន្តិច គ្រប់យ៉ាងដែលខំប្រឹងងាយនឹងបាត់បង់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់