វប្បធម៌ ជំនឿ
ទម្លាប់ខុសឆ្គងចំនួន ៣ ត្រូវបញ្ចៀស ដើម្បីបង្កើតសិរីសួស្ដីចូលក្នុងផ្ទះ
ហុងស៊ុយក្នុងផ្ទះ ជានិន្នាការដែលត្រូវបានមនុស្សជាច្រើនមានជំនឿយូរយារមកហើយ។ បើចេះប្រើហុងស៊ុយបានត្រឹមត្រូវ ម្ចាស់ផ្ទះនឹងទទួលបានសំណាងល្អតាមហ្នឹង។ ផ្ទុយទៅវិញ បើទុកដាក់ រៀបចំគេហដ្ឋានតាមតែចិត្តនឹកឃើញ ហុងស៊ុយល្អក៏បាត់បង់ទៅតាមនោះ។
ទាំងនេះ ជាប្រការគួរចៀសវាងដើម្បីការពារសំណាងអាក្រក់ផ្សេងៗ!
១. ទុកច្រករបៀងឲ្យងងឹត
កំហុសមួយដែលគួរឲ្យចាប់អារម្មណ៍លើការតុបតែងផ្ទះនោះគឺ ការទុកច្រករបៀងឲ្យងងឹត មិនមានអំពូលភ្លើងបំភ្លឺ បូកជាមួយការដែលម្ចាស់ផ្ទះទុកឲ្យទ្វារចេញចូលខ្វះពន្លឺ ឬ ខ្វះពណ៌ស្រស់បស់។ គេហដ្ឋានពោរពេញដោយពន្លឺគ្រប់គ្រាន់ នឹងបន្ថែមភាពរស់រវើកជួយ ទាក់ទាញប្រភពថាមពលល្អ នាំមកនូវសុភមង្គល សេចក្តីសប្បាយរីករាយដល់សមាជិកនៅក្នុងគ្រួសារ និងភ្ញៀវមកលេងផងដែរ។
២. ទុករុក្ខជាតិឱ្យងាប់

មិនចង់ឲ្យផ្ទះក្លាយជាទីកន្លែងអាប់រាសី មិនត្រូវទុករុក្ខជាតិឬផ្កាឱ្យស្វិតស្រពោន ឬងាប់ជាដាច់ខាត។ ប្រការដែលត្រូវយកចិត្តទុកដាក់ដំបូងបំផុតគឺ បង្កើតឲ្យផ្ទះមានសម្រស់ពោរពេញដោយថាមពលរស់ និងស្រស់ថ្មីជានិច្ច។ ដូច្នេះចូរយកចិត្តទុកដាក់ដល់ការដាំដុះរុក្ខជាតិនៅក្នុងឬមុខផ្ទះ និងរានហាលជាដើម។ ត្រូវថែទាំវាឲ្យល្អ ដោយការលាងសម្អាតធូលីដី ប្តូរទឹក ស្រោចទឹក និងប្តូរផ្កាឲ្យបានទៀងទាត់ ។ ធ្វើដូចនេះ គេហដ្ឋានទាំងមូលនឹងពោរពេញដោយសិរីសួស្ដី។
៣. ទុកឲ្យប្រព័ន្ធទឹកធ្លុះធ្លាយ

ទុកឲ្យប្រព័ន្ធទឹកក្នុងផ្ទះធ្លុះធ្លាយដោយមិនជួសជុល មានន័យថា សមត្ថភាពហិរញ្ញវត្ថុ ថាមពលបុគ្គល និង សុខភាពរបស់ម្ចាស់កំពុងមានបញ្ហា។ ប្រសិនបើម្ចាស់ផ្ទះមិនចេះជួសជុល គួររកក្រុមជាងឲ្យមកជួយកាន់តែឆាប់ កាន់តែល្អ។ អ្នកអាចគិតថា បញ្ហានេះមិនធំដុំ តែការដែលបណ្ដែតបណ្ដោយយូរទៅ នឹងមានឥទ្ធិពលទៅដល់ជីវិតរបស់សមាជិកក្នុងគ្រួសារ ព្រមទាំងអាចធ្វើឲ្យខ្ចាត់ខ្ចាយថាមពលវិជ្ជមានរបស់ផ្ទះទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the spurce
ចុចអាន៖ ស្ថានភាពផ្ទះ ៣ ប្រភេទនាំភាពអន់ថយដល់ម្ចាស់
ចុចអាន៖ ៣ យ៉ាងនៅមុខផ្ទះត្រូវកែខៃភ្លាមៗ ទើបអាចបញ្ចៀសអពមង្គលក្នុងគ្រួសារ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត