វប្បធម៌ ជំនឿ
អត្ថន័យនៃការយល់សុបិនឃើញពស់ពណ៌ខ្មៅ
ពស់ពណ៌ខ្មៅ តំណាងឱ្យថាមពលអវិជ្ជមាន ឬការយល់ឃើញដ៏គ្រោះថ្នាក់មួយ។ សុបិនពីពស់ខ្មៅ ជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្វីដែលអវិជ្ជមាន។
ស្វែងយល់ពីសុបិនពស់ខ្មៅ ដើម្បីយកសុបិននោះជាការព្រមាន នៅអ្វីដែលនៅក្នុងជីវិត ដើម្បីផ្លាស់ប្ដូរសន្តិភាពនៅជុំវិញ។
១. វាយប្រហារដោយពស់ខ្មៅ
បើអ្នកសុបិនឃើញពស់ខ្មៅ វាយប្រហារ ហើយអ្នកក៏មិនអាចការពារខ្លួនពីវាបាន មានន័យថា អ្នកមានការលំបាកក្នុងការតស៊ូក្នុងវិស័យផ្សេងៗនៃជីវិតរបស់អ្នក។
ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ ក្នុងពិភពពិតរបស់អ្នក ដើម្បីដឹងថា តើមានអ្វីដែលមិនអាចទប់ទល់បាន។
២. ជំពប់ជើងដួលលើពស់ពណ៌ខ្មៅកាត់កង់ៗ
សុបិនឃើញជំពប់ជើងដួលលើពស់ពណ៌ខ្មៅ ដែលត្រូវបានកាត់ជាកង់ៗលើដី មានន័យថាអ្នកត្រូវធ្វើតែកែប្រែទំនាក់ទំនងសង្គមសព្វថ្ងៃ ឲ្យបានប្រសើរមកវិញជាប្រញាប់។ មូលហេតុអាចមកពីអ្នក មានភាពលំអៀងបន្តិចក្នុងជីវិតពិត។
សុបិននេះបង្ហាញថា អ្នកត្រូវកាត់បន្ថយទម្លាប់អាក្រក់ ទាំងនោះចោលខ្លះ ឬត្រូវធ្វើការផ្លាស់ប្ដូរខ្លួនឯង ដើម្បីឲ្យអ្នកដទៃផ្ដល់ការគោរពនិងចិត្តល្អដល់អ្នក។
៣. កូនពស់ខ្មៅ
កូនពស់ខ្មៅតំណាងឱ្យអំណាចទឹកប្រាក់ នៃហិរញ្ញវត្ថុ ។ បានន័យថា វាក៏ជាសញ្ញាមួយដែលតឿនអ្នកឲ្យឈប់ចំណាយប្រាក់ខ្ជះខ្ជាយឥតប្រយោជន៍។
៤. ពស់ខ្មៅកំពុងគំរាមកំហែង
សុបិនឃើញពស់ខ្មៅកំពុងបំភ័យឬគំរាមកំហែង តាមវិធីណាក៏ដោយ នេះអាចជាតំណាងឬជាមនុស្សដែលមានបញ្ហានៅក្នុងជីវិតរបស់អ្នកចង់យាយី។
វាជាសញ្ញាមួយដ៏ធំមួយ ដែលចង់បញ្ជាក់ថា មានអ្នកបំផ្លាញអ្នកតាមវិធីដែលពួកគេពេញចិត្ត។
៥. នៅក្នុងព្រៃ
បើឃើញពស់ខ្មៅនៅក្នុងព្រៃ គឺជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែឈានទៅរកស្ថានភាពគ្រោះថ្នាក់មួយចំនួន។ អ្វីដែលអ្នកត្រូវធ្វើ គឺដកខ្លួនចេញពីស្ថានភាពទាំងនេះជាបន្ទាន់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបងមានប្រភពទឹកធម្មជាតិទាក់ទាញទេសចរច្រើនជាងគេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នងរលំ និងប៉ើងដំបូល