វប្បធម៌ ជំនឿ
ប្រជ្រុយបុរសត្រង់កន្លែងទាំងនេះ បុរាណទស្សន៍ទាយបែបណា?
ប្រជ្រុយនៅលើផ្ទៃមុខបុរស អាចឱ្យយើងសម្គាល់និស្ស័យចិត្តគំនិតរបស់គាត់ ហើយក៏អាចឱ្យដឹងខ្លះៗអំពីជោគវាសនាឆាកជីវិតរបស់គាត់ផងដែរ។

ទាំងនេះជាការទស្សន៍ទាយប្រជ្រុយទាំង ៥ កន្លែងលើមុខមនុស្សប្រុស៖
១. ប្រជ្រុយនៅលើបបូរមាត់
ជាមនុស្សមានបញ្ញាវាងវៃ ឆាប់យល់សភាពការណ៍ក្នុងសង្គម ចូលចិត្តការកម្សាន្ត មានតម្រេកផ្លូវភេទខ្ពស់ ពូកែវោហារ ចូលចិត្តធ្វើដំណើរ និងស្វែងរកចំណេះដឹងថ្មី ។
ចំណែករាសីខ្ពស់ល្អ សម្បូរលាភ បើធ្វើជំនួញនឹងមានភាពរីកចម្រើនរឹងមាំ។
២. ប្រជ្រុយនៅចុងច្រមុះ
ជាបុរសម៉ត់ចត់ ចូលចិត្តប្រឡូកក្នុងសង្គម ចេះដាក់ខ្លួន មានចិត្តល្អ និងបញ្ញាឈ្លាសវៃ ។
ជោគជតាជីវិតនឹងបានទទួលសំណាងល្អជារឿយៗពីមនុស្សជុំវិញខ្លួន មានអ្នកតាមជួយជ្រោមជ្រែងរាល់អាជីពការងារ និងជួបប្រទះតែសេចក្តីសុខ។
៣. ប្រជ្រុយដុះនៅគែមច្រមុះ
ជាសុភាពបុរស មានសេចក្តីព្យាយាម ចិត្តត្រជាក់ ម៉ត់ចត់ មានរបៀបរបបសណ្តាប់ធ្នាប់ សតិបញ្ញាល្អ និងមានភាពជាអ្នកដឹកនាំ ។
ជោគវាសនាមានអ្នកចាំជួយទំនុកបម្រុង ជ្រោមជ្រែងការងារ ជួបប្រទះលាភសក្ការច្រើនក្នុងឆាកជីវិត។
៤. ប្រជ្រុយនៅថ្ពាល់ខាងឆ្វេង
ជាមនុស្សប្រុសពោរពេញដោយការព្យាយាម ឧស្សាហ៍ ចូលចិត្តតែងខ្លួន ស្រឡាញ់ភាពសប្បាយរីករាយ ជប់លៀងកម្សាន្ត មានតម្រូការភេទខ្ពស់ និងចិត្តសាវ៉ាមិនណយទេ។
វិថីជីវិតមានអ្នកធំចាំជួយឧបត្ថម្ភគាំទ្រជារឿយៗ និងពុំមានភាពលំបាកលំបិនអ្វីច្រើនឡើយ។
៥. ប្រុជ្រុយនៅថ្ពាល់ខាងស្តាំ
ជាបុរសស្មោះត្រង់ ដឹងគុណអ្នកដទៃ ខំប្រឹងប្រែង តែឆាប់ខឹង ហើយមិនសូវចេះយោគយល់អភ័យទោសឱ្យអ្នកដែលធ្វើអាក្រក់ដាក់ខ្លួននោះទេ។
ផ្លូវវាសនាល្អប្រសើរ ជតារាសីមិសូវលំបាកយូរឡើយ ការងាររកស៊ីផ្សេងៗនឹងរីកចំម្រើនសមប្រកប៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the spurce
ចុចអាន៖ ៣ យ៉ាងលើរាងកាយបុរសដែលគេចាត់ទុកជាមនុស្សមានជោគវាសនាល្អ
ចុចអាន៖ ប្រជ្រុយ ៦ កន្លែងនៅលើមុខមនុស្សស្រី ទំនាយថា មានជោគជតាល្អនិងរាសីខ្ពស់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម