វប្បធម៌ ជំនឿ
អ្នកកើតឆ្នាំ ១៩៧៤ ជនជាតិចិន ហៅថាខ្លាឈើ មានរាសីចក្រឆ្នាំ២០២១ កាន់តែល្អឡើង
បើគិតតាមប្រតិទិនតាមចន្ទគតិ អ្នកដែលកើតចាប់ពីថ្ងៃទី ២៣ ខែមករាឆ្នាំ ១៩៧៤ ដល់ថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ១៩៧៥ គឺមានជតារាសីជា សត្វខ្លាឈើ។ សញ្ញាសំណាងសម្រាប់អ្នករាសីចក្រឆ្នាំ ខ្លាឈើ គឺគួរប្រើលេខសំណាង: ២ឬ ៧ និងពណ៌សំណាង បៃតង ឬខៀវ។

ហោរាសាស្ដ្រឆ្នាំ ២០២០ នៃជតាខ្លាឈើកើតនៅឆ្នាំ ១៩៧៤
នៅពេញឆ្នាំ ២០២០ សត្វខ្លាឈើ កើតក្នុងឆ្នាំ ១៩៧៤ មានភ័ព្វសំណាងណាស់។ ពួកគេបានទទួលស្គាល់ដោយអ្នកដឹកនាំ ឬបុគ្គលិក ទោះជាពួកគេត្រូវការដោះស្រាយជាមួយទំនាក់ទំនងសង្គមដែលហាក់ស្មុគស្មាញតែគេនៅតែខ្លាំងពីលើបញ្ហា។
ឆ្នាំ ២០២០ គឺជាឆ្នាំល្អបំផុតសម្រាប់ការវិនិយោគនានាននៃរាសីចក្រសត្វខ្លាឈើ។ បើជាអ្នកជំនួញ ពួកគេអាចទទួលបានប្រាក់ចំណូលយ៉ាងច្រើន។
បុរសកើតក្នុងឆ្នាំ ១៩៧៤ គឺជាបុគ្គលដ៏មានប្រជាប្រិយភាពណាស់ក្នុងចំណោមមនុស្សស្រីក្នុងឆ្នាំ ២០២០ ។ ដូច្នេះបុរសដែលមានដៃគូរហើយ អាចនឹងមានការឈ្លោះប្រកែកគ្នាខ្លះ ដោយសារតែរឿងប្រចែប្រចណ្ឌ។ វិធីល្អបំផុតក្នុងការដោះស្រាយជាមួយពួកគេគឺការស្ងប់ស្ងាត់និងនិយាយគ្នាដោយអត់ធ្មត់។ អ្នកនៅលីវអាចជួបមនុស្សជាទីស្រឡាញ់នៅឆ្នាំនេះ ពិសេសខែធ្នូនឹងយល់ចិត្តរលឹកស្រលាញ់សឹងមិនធ្លាប់បានជួបក្នុងជីវិតរស់នៅកន្លងមក។
ពួកគេនឹងមិនមានជំងឺធ្ងន់ធ្ងរទេនៅឆ្នាំ ២០២០នេះ ប៉ុន្តែអាចនឹងមានបញ្ហាបំពង់កនិងធ្មេញឬរងដោយសារសម្ពាធចិត្តខ្លះៗ។
ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់សត្វខ្លាឈើកើតនៅឆ្នាំ ១៩៧៤
សត្វខ្លាវ័យជាងសែនេះ នឹងមានអាជីពល្អប្រសើរខ្លាំងឡើងនៅឆ្នាំ ២០២១។ ទោះបីមានបញ្ហាឬឧបសគ្គខ្លះនៅកន្លែងធ្វើការក៏ដោយ ក៏ពួកគេនឹងមិនមានផលប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍអាជីពរបស់ពួកគេដែរ។ ប្រសិនបើអាច គួររៀនចាប់យកឱកាសថ្មី ធ្វើការជាមួយមនុស្សថ្មី នោះរង្វាន់នឹងផលចំណេញ មុខតំណែងជាកេរ៍កិត្តិយស នឹងរឹងមាំវែងឆ្ងាយនាពេលអនាគត។ គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះអារម្មណ៍របស់ដៃគូនិងអ្នកនៅកន្លែងធ្វើការ ឈប់ព្រងើយកន្តើយ ដើម្បីចៀសវាងការស្អប់ខ្ពើម ខឹងសម្បារអំពីពួកគេ។

ប្រាក់ចំណូលខ្លាឈើលនឹងកើនឡើងច្រើននៅឆ្នាំ ២០២១ បើប្រៀបធៀបនឹងឆ្នាំមុនៗ។ សត្វខ្លាទាំងនោះនឹងមានការងារច្រើនព្រមទាំងហុចផលជាប្រាក់កម្រៃខ្ពស់ផងដែរ។ លទ្ធភាពនៃប្រាក់ចំណូលទ្វេដងគឺអាចមានក្នុងភាគរយខ្ពស់ណាស់។ ចងចាំថារក្សាទម្រង់ឥរិយាបថរាបទាបគ្រប់ពេលចំពោះជនទូទៅ ទើបមិនអព្ទរាសី។
នៅឆ្នាំ ២០២១ ដោយសារការកើនឡើងនៃបន្ទុកការងារ ពួកគេអាចដាក់ថាមពលច្រើននៅផ្នែកអាជីពហើយចំណាយពេលតិចលើដៃគូស្នេហាឬសមាជិកគ្រួសារ។ កង្វះនៃការប្រាស្រ័យទាក់ទងនឹងបណ្តាលឱ្យមានជម្លោះមួយចំនួន។ មិនថាពួកគេរវល់យ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវចំណាយពេលដើម្បីមើលថែទាំសមាជិកគ្រួសារដើម្បីមានតុល្យភាព។ ក្រៅពីនេះការរៀបចំអំណោយឬការភ្ញាក់ផ្អើលមួយចំនួននឹងក្លាយជាមធ្យោបាយដ៏ល្អមួយដើម្បីបង្កើនទំនាក់ទំនង។
ផ្អែកលើការទស្សន៍ទាយសំណាងរបស់ខ្លាឈើនៅឆ្នាំ ២០២១ ការធ្វើការលើសម៉ោងនិងចូលគេងយឺតធ្វើឱ្យមនុស្សកើតនៅឆ្នាំ ១៩៧៤ មានអារម្មណ៍ថា រាងកាយចុះខ្សោយ។ ដូច្នេះពួកគេងាយនឹងធ្លាក់ឈឺឬក៏អាចរងរបួសដោយចៃដន្យផងដែរ។ ចូរព្យាយាម នៅឱ្យឆ្ងាយពីវត្ថុមុតស្រួចនិងយកចិត្តទុកដាក់បន្ថែមទៀតនៅពេលបើកបររថយន្ត។
លក្ខណៈបុគ្គលិកលក្ខណៈពេញមួយជីវិតនៃសត្វខ្លាឈើកើតឆ្នាំ ១៩៧៤
មនុស្សកើតក្នុងឆ្នាំ ១៩៧៤ ឆ្នាំនៃខ្លា គឺខ្លាំងក្លាហាននិងឯករាជ្យ។ ពួកគេមានការគោរពខ្លួនឯងខ្ពស់ហើយចូលចិត្តធ្វើអ្វីតែម្នាក់ឯង។ ពួកគេស្មោះត្រង់ណាស់ ហើយជាធម្មតារក្សាពាក្យសន្យារបស់ពួកគេ។ ពួកគេតែងតែផ្តល់កិច្ចការពារល្អដល់មិត្តភក្តិនិងញាតិផៅ។

ទោះយ៉ាងណាក៏ដោយពួកគេមានភាពអាត្មានិយម មានជំនឿចិត្តពេក ពិបាកសម្រាប់ពួកគេក្នុងការលើកនិយាយកោតសរសើរអ្នកដទៃ ហើយពួកគេមិនយកចិត្តទុកដាក់ក្នុងការធ្វើអ្វីជាមួយមនុស្សដែលពូកែជាងខ្លួនប៉ុន្មានទេ។
អាជីព
ដោយសារស្មារតី ជារឿយៗពួកគេអាចទទួលបានការសរសើរពីសង្គម និងដោយសារតែពួកគេមានមហិច្ឆិតាខ្ពស់ និងស្វាហាប់ឧស្សាហ៍គ្រប់ពេលពួកគេអាចត្រូវបានតម្លើងឋានៈឬរីកចម្រើនយ៉ាងឆាប់រហ័ស។
ទ្រព្យសម្បត្តិ
មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៤ នឹងរស់នៅក្នុងជីវិតដែលសំបូរបែបនៅវ័យកណ្តាលឡើង។ ម៉្យាងវិញទៀតដោយសារជោគជ័យក្នុងអាជីព ពួកគេអាចរកលុយបាននិងពូកែវិនិយោគណាស់។គេអាចនឹងមានលុយបានច្រើនសន្ធឹកសន្ធាប់ដោយសារមានទេពកោសល្យក្នុងការសន្សំប្រាក់។ ជាទូទៅ គេតែងមានចិត្តសប្បុរសចំពោះមិត្តនៅពេលណាត្រូវការជំនួយហិរញ្ញវត្ថុប៉ុន្តែមិនសូួវបានត្រឡប់មកវិញទេ។
ស្នេហានិងទំនាក់ទំនង
អាពាហ៍ពិពាហ៍របស់ពួកគេពិតជាសប្បាយរីករាយនិងមានស្ថេរភាព។ ខ្លាឈើមានការ យកចិត្តទុកដាក់យ៉ាងខ្លាំង និងស្មោះត្រង់ចំពោះគូស្នេហ៍របស់ពួកគេដោយសុខចិត្តខិតខំដើម្បីបង្កើតជីវិតដ៏សំបូរបែបសម្រាប់ដៃគូមានសុភមង្គល។
គេគួរយកគូជាមនុស្សឆ្នាំ ថោះ និងមមី រកស៊ីជាមួយឆ្នាំកុរ និងរោង យកអ្នកបម្រើឆ្នាំរកា និងកុរ ចៅហ្វាយឆ្នាំម្សាញ់ និងចរ៕
គ្រូ ឯម
ចុចអាន៖ អ្នកកើតឆ្នាំ ១៩៧៨ «សេះផែនដី»នឹងត្រូវស៊ូបន្តក្នុងឆ្នាំ២០២១តែមិនទទេឡើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ