វប្បធម៌ ជំនឿ
អត្ថន័យល្អ និងអាក្រក់ ចំពោះការប្រើសម្ភារពណ៌ក្រហមក្នុងជីវភាពប្រចាំថ្ងៃ
ពណ៌ក្រហម ខាងផ្នែកចិត្តសាស្ត្រជាពណ៌តំណាងឱ្យភាពក្លៀវក្លា ពុះកញ្ច្រោល និងភាពរុងរឿងនៃជីវិត។
ផ្អែកតាមទ្រឹស្ដីចិត្តវិទ្យា មនុស្សប្រុសដែលស្រឡាញ់ពណ៌ក្រហម ច្រើនតែជាមនុស្សឆេវឆៅ ចិត្តដាច់ យល់តែពីអារម្មណ៍ខ្លួនឯង ប៉ុន្តែជាបុរសដែលពោរពេញដោយថាមពលខ្លាំងផ្នែករាងកាយនិងផ្លូវចិត្ត ព្រមទាំងជាបុរសដែលមានអនុភាពអាថ៌កំបាំងម្យ៉ាងអាចទាញបានការរាប់អានពីមនុស្សក្បែរខ្លួន។

ដោយឡែកសម្រាប់មនុស្សស្រីស្រឡាញ់ពណ៌ក្រហម ជានារីដែលមានភាពទាក់ទាញខ្ពស់ពីអ្នកជុំវិញខ្លួន ជាពិសេសភេទផ្ទុយតែម្ដង។ នាងរមែងឆក់បានការចូលចិត្តពីមនុស្សប្រុស និងធ្វើឲ្យពួកគេឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង។
យ៉ាងណាមិញ ពណ៌ក្រហមក៏ជាពណ៌ហុងស៊ុយពេញនិយមនៅតាមបណ្ដាប្រទេសជាច្រើនលើលោក ជាពិសេសប្រទេសចិន និងឥណ្ឌា។
ពណ៌នេះ ត្រូវបានជនជាតិចិនជំនាន់មុន តមកដល់បច្ចុប្បន្នចាត់ទុកជាពណ៌នៃសេចក្តីសុខ និងសុភមង្គល។ ដោយឡែកនៅប្រទេសឥណ្ឌាគេចាត់ក្រហមជានិមិត្តរូបនៃភាពបរិសុទ្ធ ។
ក្រៅពីនោះ ការប្រើប្រាស់ពណ៌ក្រហមនៅក្នុងជីវភាពប្រចាំ អាចទាយដឹងពីរាសីល្អអាក្រក់បានទៀតផង។
ផ្កាក្រហម៖ អំណោយផ្កាក្រហមឆ្អិនឆ្អៅ ឬតាំងលម្អផ្កាពណ៌នេះលើតុ បង្ហាញពីថាមពលខ្លាំងក្លា និងទាក់ទាញក្ដីស្រឡាញ់ពីញាតិផៅនិងមិត្តភក្ដិ។

សម្លៀកបំពាក់ក្រហម៖ ទាក់ទាញខាងភេទសម្ព័ន្ធ អំណាចនិងយសសក្កិ។

ស្បែកជើងក្រហម៖ បង្កើនសំណាងជីវិត ទៅណាមកណាជួបប្រទះសេចក្ដីសុខ មានមនុស្សតាមជួយយឹតយោង។

ទូរសព្ទក្រហម៖ បង្កើតថាមពលផ្លូវចិត្តរឹងមាំ ឈ្នះការបៀតបៀនពីមនុស្សអាក្រក់។
កាបូបលុយក្រហម៖ អាប់រាសី! វាអាចងាយរក តែក៏ងាយចំណាយ ហើយប្រាក់ចាយខ្ជះខ្ជាយមិនសល់នឹងខ្លួន និងពិបាកសន្សំសំចៃណាស់។

ម៉ូតូឬឡានក្រហម៖ បង្កើនអំណាច ទាក់ទាញលុយកាក់ ជួយឱ្យការរកស៊ីរីកចម្រើន។

បន្ទប់ក្រហម៖ តុបតែងបន្ទប់គេងឬជួសជុលផ្ទះដោយលាបពណ៌នេះតាមក្បួនហុងស៊ុយនិយាយថា អាចនាំសុភមង្គលគ្រួសារ រួមនឹងកិត្តិយសរុងរឿងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពណ៌ក្រហមជានិមិត្តរូបបង្កើតកូនចៅ ពូជពង្សវង្សត្រកូល សម្បូរសប្បាយ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Open Space
ចុចអាន៖ តាមពិតអ្នកដែលនិយមប្រើអ្វីៗពណ៌ក្រហមមានចរិតលក្ខណៈបែបនេះ
ចុចអាន៖ មុនពេលប្រើសម្លៀកបំពាក់ពណ៌ក្រហម នារីៗគួរអានអត្ថបទនេះសិន
ចុចអាន៖ ពណ៌សំណាង សក្តិសមជាមួយរាសីកំណើត ដើម្បីនាំថាមពលវិជ្ជមាន នាឆ្នាំ ២០២១

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?