វប្បធម៌ ជំនឿ
ជំនឿបុរាណដែលចាស់ៗតែងផ្ដាំ និងហាមមិនឲ្យធ្វើ សុទ្ធតែបញ្ជាក់អត្ថន័យ ខាងក្រោមនេះទាំងអស់
មនុស្សជាច្រើនប្រហែលជាបានលឺពីជំនឿបុរាណ ដែលត្រូវបានចាស់ៗផ្ដែផ្ដាំតៗគ្នាថា មិនត្រូវធ្វើបែបនេះ បែបនោះឡើយ ដោយសារខ្លាចមានប្រផ្នូល ឬរឿងអាក្រក់កើតឡើងក្នុងជីវិត។
ជាការពិតជំនឿពីបុរាណនីមួយៗសុទ្ធតែបញ្ជាក់ពីអត្ថន័យ និងរឿងរ៉ាវពិតខ្លះៗដែរ។ ខាងក្រោមនេះ ជាជំនឿពីព្រេងបុរាណ ដែលយើងធ្លាប់លឺឪពុកម្ដាយ លោកតា លោកយាយ និយមនិយាយប្រាប់យើង។
១ កុំដេកដល់រសៀលជ្រេ ប្រយ័ត្នថ្ងៃជាន់ឬព្រលឹងរត់ចេញពីរាងកាយ

ការគេងពេលរសៀលជ្រេទន់ មានន័យថា គេងតាំងពីថ្ងៃរហូតដល់ពេលថ្ងៃលិច ជាធម្មតាបន្ទាប់ពីក្មេងៗអស់កម្លាំងអាចនឹងគេងយូរ ហើយធ្វើឲ្យពិបាកគេងពេលយប់ ជាពិសេសគឺកុមារតែម្ដង។ ការទៅជាទម្លាប់បែបនេះ មនុស្សចាស់ក៏បានគំរាមកំហែងថា កុំដេករសៀលថ្ងៃជាន់ពេក ប្រយ័ត្នវិញ្ញាណដែលមាននៅក្នុងខ្លួនអាចរសាត់ចេញពីរាងកាយ នៅពេលដែលពួកគេគេងលក់។
២ កុំកាត់ក្រចកនៅពេលយប់

នៅសម័យមុន ការកាត់ក្រចកពេលយប់គឺជំនឿមួយត្រូវបានហាមឃាត់។ ដោយសារកាលណោះ មិនមានកន្រ្តៃកាត់ក្រចកដែលដំណើរការស្រួលដូចសព្វថ្ងៃនេះទេ។ ផ្ទុយទៅវិញ ការកាត់ក្រចកគឺត្រូវប្រើកាំបិតតូចមួយ ចំណែកនៅពេលយប់ វាអាចគ្រោះថ្នាក់ ដូចជារបួសដោយសារកាំបិត អាចនឹងកើតឡើង ព្រោះនៅសម័យនោះ គ្មានអគ្គិសនីប្រើប្រាស់ឡើយ។ ដូច្នេះទើបចាស់ៗហាមឃាត់ បម្រាមនេះតឹងរ៉ឹងខ្លាំងបំផុត។
៣ កុំហាលខោអាវពេលយប់

នេះជាជំនឿផង ជាការដាស់តឿនដល់កុមារដើម្បីកុំឲ្យពួកគេភ្លេចថែរក្សាសម្លៀកបំពាក់ដែលបានបោក។ ក្រណាត់ភាគច្រើនត្រូវបានត្បាញពីកប្បាស វាត្រូវចំណាយពេលយូរ ដើម្បីឆាប់ស្ងួត។ ដូច្នេះ កាលហាលខោអាវពេលយប់ អាចធ្វើឲ្យខោអាវឆាប់ចាស់ឬសើមដោយទឹកសន្សើម ជាពិសេសបើនៅតាមជនបទ គឺឈានទៅដល់មានចោរលួចជាដើម។
៤ កុំឡើងឬចុះជណ្ដើរលឿនលឺៗ

ដោយសារផ្ទះភាគច្រើនកាលពីមុន ត្រូវបានគេសង់ផ្ទះដែលមានជណ្ដើរនៅខាងក្រៅផ្ទះ ភាគច្រើនមានបាតរាបស្មើរដែលមានរនាំងតែមួយឬផ្ទះខ្លះតាមស្រុកស្រែចម្ការ ប្រហែលជាគ្មានតែម្តង។ ដូច្នេះវាជាឧបាយកលបុរាណដែលចាស់ៗមានជំនឿតៗគ្នា និងត្រូវបង្រៀនក្មេងៗកុំឲ្យមានគ្រោះថ្នាក់ នៅពេលឡើងជណ្ដើរ ព្រោះវាអាចធ្លាក់និងរបួសមកបាន។
៥ កុំបោសផ្ទះនៅពេលយប់ព្រោះធ្វើឲ្យបាត់លុយកាក់

ដោយសារតែនៅសម័យចាស់ជំនាន់មុន ផ្ទះភាគច្រើនត្រូវបានគេសាងសង់ដោយឈើ មានប្រហោងនៃបន្ទះរនាបឈើ ធ្វើឲ្យមានចង្អូរដែលអាចបណ្តាលឲ្យម្ចាស់ផ្ទះដែលបោសនៅពេលយប់ នឹងបាត់បង់លុយកាក់ ឬវត្ថុសំខាន់ៗធ្លាក់ចុះនៅតាមចង្អូរ ហើយរកមិនឃើញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនឿផ្លូវងងឹតទាំង ៤ ដែលគួរចៀសវាងឱ្យបាន ព្រោះអាចនាំគ្រោះដល់ខ្លួន
ចុចអាន៖សុបិនឃើញគ្រោះថ្នាក់ចរាចរណ៍ អត្ថន័យល្អឬអាក្រក់នឹងបញ្ជាក់ក្នុងនេះ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?