វប្បធម៌ ជំនឿ
លេខ ៤៩ ក្នុងជំនឿអាស៊ីផ្សារភ្ជាប់ជាមួយភាពអពមង្គល និងពពួកអមនុស្ស
ជំនឿអំពីលេខ បានផ្សារភ្ជាប់ជាមួយការរស់នៅ ទំនៀមទម្លាប់ និងប្រពៃណីរបស់មនុស្សអស់ជាច្រើនពាន់ឆ្នាំមកហើយ មិនថានៅលោកខាងលិចឬនៅតំបន់អាស៊ីនោះទេ។ លេខអាចនាំមកនូវសំណាងល្អ និងអាចជាប្រផ្នូលអាក្រក់ ប្រសិនយើងមើលស្រាល ហើយប្រមាថ។

តាមក្បួននព្វន្តសាស្ត្រ លេខដែលគេចាត់ទុកជាជាលេខចង្រៃបំផុតគឺលេខ ៤ និងលេខ ១៣។ លេខ ៤ មានប្រភពដំបូងមកពីប្រទេសចិនជាលេខនៃតំណាងសេចក្ដីស្លាប់ រីឯលេខ ១៣ មានកំណើតមកពីអឺរ៉ុប ដែលវាតំណាងឱ្យភាពចង្រៃឧបទ្រព។

ចំណែកលេខដែលប្រជាជានទូទៅលើលោកតែងចាត់ទុកជាលេខនាំសិរីសួស្ដីជាងគេគឺលេខ ៧ និងលេខ ៩ ព្រោះវាជានិមិត្តរូបនៃអាទិទេពសំណាង និងតំណាងឱ្យទិសទាំង ៩ ផងដែរ។ ប៉ុន្តែលេខ ៤៩ ដែលមានលេខ ៩ ជាប់មកជាមួយ បែរជាគេមានជំនឿផ្សេងទៅវិញ។

លេខ ៤៩ គេឧស្សាហ៍ឃើញនិងឮញឹកញាប់ពាក់ព័ន្ធទៅនឹងអាគមងងឹត របៀនផ្សេងៗ ឬទាក់ទងនឹងពពួកអមនុស្សនៃឋានមនុស្សស្លាប់។
នៅប្រទេសចិន លេខ ៤៩ ជាលេខចង្រៃស្មើនឹងលេខ ១៣ ដែរ។ មូលហេតុដើមដំបូងដោយសារលេខ ៤ ជាលេខអពមង្គលបំផុតរបស់ប្រជាជនចិន ព្រោះវាស្តាប់ទៅដូចជាពាក្យថា “ស្លាប់” ។ អគារជាច្រើននៅក្នុងប្រទេសចិនមិនមានជាន់ទី ៤ ទេ។ អគារខ្លះរំលងជាន់ដែលមានលេខដូចជា ១៤, ២៤, ៣៤ និងជាន់ទាំងអស់ដែលមានលេខចាប់ពី ៤០-៤៩ ។ បែបនេះហើយទើបលេខ ៤៩ មិនត្រូវបានជនជាតិចិនប្រើប្រាស់ឡើយមិនថានៅផ្ទះ នៅការិយាល័យ ឬហាងលក់ដូរនានារបស់ពួកគេ ។
នៅប្រទេសជប៉ុន លេខ ៤៩ ត្រូវបានប្រជាជនក្នុងស្រុកចៀសវាង ហើយក៏ស្អប់ណាស់ដែរ។ ជនជាតិជប៉ុនគិតថា លេខ ៤ បញ្ចេញសំឡេងដូចទៅនឹងអក្សចិន (“ 死-ស៊ី)” ដែលមានន័យថា ស្លាប់។
ដូច្នេះនៅក្នុងប្រទេសជប៉ុន លេខ ៤ ស្ទើរតែមិនត្រូវបានប្រើជាលេខបន្ទប់ មន្ទីរពេទ្យ ផ្ទះថែទាំ សណ្ឋាគារ និងអាផាតមិនឡើយ។ ផ្ទុយទៅវិញ មានតែអ្នកលក់មឈូសឬផ្កាបុណ្យសពប៉ុណ្ណោះដែលប្រើលេខ ៤ ជាលេខទូរសព្ទ។ល។
រីឯលេខ ៩ ក៏ត្រូវបានប្រជាជនជប៉ុនចៀសវាងដូចគ្នា ដោយសារតែវាបញ្ចេញសំឡេងដូចទៅនឹងអក្សរ “ 苦-គុ” ដែលមានន័យថា ការឈឺចាប់ឬការធ្វើទារុណកម្ម។
មូលហេតុនេះទើបបានជាលេខ ៤៩ ត្រូវបានជប៉ុនប្រៀបប្រដូចនឹងអត្ថន័យនៃ “សេចក្ដីស្លាប់ ឬការងទុក្ខឈឺចាប់” ។

ចំណែកនៅ កូរ៉េខាងត្បូងវិញ លេខ ៤៩ ផ្សារភ្ជាប់គ្នានឹងពពួកមនុស្ស។ យើងតែឃើញរឿងភាគកូរ៉េមួយចំនួននិយាយអំពីព្រលឹងមនុស្សស្លាប់ ភ្ជាប់ជាមួយនឹងលេខ ៤៩ ហើយការពិតទៅ ប្រជាជនកូរ៉េពិតជាមានអបិយជំនឿលើរឿងនេះមែន។
តាមប្រភពពី folkency.nfm បានឱ្យដឹងថា ប្រជាជនកូរ៉េជឿថា មនុស្សដែលស្លាប់ទៅ នឹងមិនទាន់អាចទៅចាប់ជាតិភ្លាមៗបានឡើយ ដោយសារពួកគេត្រូវរង់ចាំចន្លោះពី ៧ ទៅ ៤៩ ថ្ងៃសិន ដើម្បីទទួលការវិនិច្ឆ័យទោស។
រៀងរាល់ ៧ថ្ងៃម្ដង ព្រលឹងមនុស្សស្លាប់នឹងត្រូវវិនិច្ឆ័យទោសម្ដង រហូតដល់គ្រប់៧ដង ពោលគឺពួកគេមានពេលតែ ៤៩ថ្ងៃប៉ុណ្ណោះដើម្បីកាត់សេចក្ដីថាអាចទៅចាប់កំណើតថ្មី ឬត្រូវជាប់នៅឋានមនុស្សស្លាប់។ បើរកមិនឃើញបុណ្យកុសលអ្វីទេ ព្រលឹងនោះមិនអាចទៅណារួចឡើយ។ ក្នុងកំលុងពេលនេះ សាច់ញាតិសពត្រូវធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកស្លាប់ ដើម្បីជួយពួកគេឱ្យជ្រះស្រឡះអំពើបាប ឆាប់បានទៅកាន់ភពថ្មី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជំនឿបុរាណដែលចាស់ៗតែងផ្ដាំ និងហាមមិនឲ្យធ្វើ សុទ្ធតែបញ្ជាក់អត្ថន័យ ខាងក្រោមនេះទាំងអស់

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?