វប្បធម៌ ជំនឿ
“ខ្មៅ” មិនអពមង្គលដូចគិតទេ ជាពណ៌ស្រូបទាញអំណាចនិងបណ្ដេញធាតុអាក្រក់
ពណ៌ខ្មៅ តែងតែត្រូវបានគេផ្សារភ្ជាប់ញឹកញាប់ជាមួយនឹងភាពងងឹត ទុក្ខសោក ឬថាមពលអាក្រក់។ មិនថាក្នុងភាពយន្តឬជីវិតពិត ភាគច្រើនពណ៌នេះរមែងត្រូវបានគេប្រៀបប្រដូចទៅនឹងរឿងអពមង្គលនានា។
ផ្ទុយទៅវិញ ពណ៌ខ្មៅមិនអាក្រក់នោះពេកទេ នៅក្នុងក្បួនហុងស៊ុយ។ ពណ៌ខ្មៅត្រូវបានប្រើដើម្បីផ្សារភ្ជាប់ជាមួយធាតុទឹក ហើយគេជឿថា វាអាចស្រូបយកថាមពលអាថ៌កំបាំងនិងភាពស្ងប់ស្ងាត់ បង្កើតក្ដីសុខដល់ជីវិត។
ទាំងនេះជាអត្ថន័យខ្លះៗពាក់ព័ន្ធនឹងពណ៌ខ្មៅ តាមក្បួនហុងស៊ុយ៖
សម្លៀកបំពាក់ខ្មៅ៖ ស្រូបយកអំណាច បញ្ចេញថាមពលឱ្យអ្នកក្រោមបង្គាប់ខ្លបខ្លាចប្រើសម្រាប់អ្នកមុខអ្នកការឬមន្ត្រីរាជការ។
ស្បែកជើងខ្មៅ៖ ត្រូវបានប្រើដើម្បីតំណាងឱ្យភាពក្លាហាន ហ៊ានប្រថុយគ្រោះថ្នាក់ និងជាហុងស៊ុយរារាំងថាមពលអវិជ្ជមាន។
កាបូបខ្មៅ៖ ហុងស៊ុយរក្សាទ្រព្យ និងលុយកាក់បានល្អ។ កាបូបពណ៌ខ្មៅនិមិត្តរូបសម្បូរប្រាក់កាស ចំណូលហូរចូលឆិបៗ រកស៊ីមិនងាយខាតបង់ឡើយ។
រថយន្តពណ៌ខ្មៅ៖ តំណាងកម្លាំងខ្លាំងក្លា បង្កើនរាសីឱ្យខ្ពស់ត្រដែត សត្រូវមិនហ៊ានយារយីក្បែរឡើយ។
បន្ទប់ពណ៌ខ្មៅ៖ តុបតែងបន្ទប់ដាក់ពណ៌ខ្មៅ (មិនមែនលាបពណ៌ខ្មៅសុទ្ធ)មិនអពមង្គលដូចគិតទេ។ វាជួយបង្កើនថាមពលផ្លូវចិត្ត និងជាហុងស៊ុយបណ្ដេញធាតុអាក្រក់ចេញពីផ្ទះ។
ការិយាពណ៌ខ្មៅ៖ ជួយរក្សាអាជីពឱ្យរឹងមាំ និងនាំភាពចម្រុងចម្រើនដល់ម្ចាស់អគារ។
ត្រណម
១. ចៀសវាងជូនអំណោយពណ៌ខ្មៅដល់មនុស្សជាទីស្រឡាញ់ ព្រោះជាប្រផ្នូលហៅគ្រោះ អាចបង្កទុក្ខទោសដល់អ្នកទទួល។
២. ចៀសវាងស្លៀកពាក់ខ្មៅចូលរួមពិធីមង្គលការ ព្រោះជាផ្នូលនៃការព្រាត់ប្រាស់ ឬសេចក្ដីស្លាប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អត្ថន័យល្អ និងអាក្រក់ ចំពោះការប្រើសម្ភារពណ៌ក្រហមក្នុងជីវភាពប្រចាំថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan