វប្បធម៌ ជំនឿ
ត្រណម ៧យ៉ាងជាមួយកាបូបលុយ ដើម្បីរក្សាទ្រព្យឱ្យគង់ និងការពារប្រាក់កុំឱ្យហូរចេញ
តាមជំនឿចាស់ៗ កាបូបលុយជាវត្ថុទាក់ទាញលុយកាក់ ប្រសិនបើម្ចាស់កាបូបយល់ច្បាស់ពីក្បួនហុងស៊ុយ ហើយចៀសបាននូវត្រណមមួយចំនួន។ ផ្ទុយទៅវិញ វាក៏អាចបណ្ដេញទ្រព្យចេញគ្មានសល់ បើប្រកាន់ទម្លាប់ខុសឆ្គងជាមួយការប្រើប្រាស់កាបូបលុយរបស់ខ្លួន។

ដូច្នេះដើម្បីរក្សាទ្រព្យឱ្យគង់ និងការពារប្រាក់កុំឱ្យហូរចេញ ត្រូវប្រយ័ត្នចំពោះស្ថានភាពកាបូបលុយ ដែលមានប៉ុន្មានចំណុចខាងក្រោម៖
១. កាបូបលុយចាស់ឬរហែក គួរតែប្តូរថ្មីកុំទុកយូរ ព្រោះបើនៅតែប្រើ នឹងគ្មានលាភចូលមកនោះទេ។
២. កាបូបពណ៌ក្រហម ជាកាបូបអាប់រាសី អាចងាយរក តែងាយចាយណាស់ដែរ ហើយពិបាកសន្សំសំចៃជាទីបំផុត។
៣. មិនគួរប្រើកាបូបលុយជជុះទេ ព្រោះជាវត្ថុសំណល់ដែលគេប្រើហើយ។ វាជាប្រផ្នូល នៃការបាត់បង់ប្រាក់ និងមិនអាចរក្សាទ្រព្យក្នុងផ្ទះឱ្យគង់។
៤. កាបូបលុយបត់ជាពីរ ជានិមិត្តរូបថា អ្នកអាចនឹងចាញ់បោកប្រាក់ ដែលនេះជាចំណុចគួរតែប្រុងប្រយ័ត្ន ដោយប្ដូរមកប្រើកាបូបរាងវែងវិញ។
៥. ទុកឱ្យកាបូបគ្មានលុយសោះ ជាប្រផ្នូលអវិជ្ជមាន អត្ថន័យថា ការជួញដូរតឹងខ្លាំង ហើយទោះបីខិតខំរកបានចំណូលច្រើនប៉ុនណា ក៏ពិបាករក្សាឱ្យគង់ណាស់។
៦. ហាមទុកកាបូបលុយនៅកន្លែងដាក់ស្បែកជើង ព្រោះវាអាចធ្វើឲ្យទ្រព្យហូរចេញក្រៅគ្រប់ពេលទាំងអស់។
៧. ហាមដាច់ខាតដុតកាបូបលុយចោល! បើវារហែក ឬឈប់ប្រើ គួរបោះចោលជំនួសវិញ។ ដុតកាបូបចោល អាចធ្វើឲ្យទ្រព្យហូរចេញ រកស៊ីអន់ថយ ហើយសន្សំប្រាក់មិនសល់ឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លុយពេញៗកាបូប ប្រសិនមានវត្ថុទំាងនេះ
ចុចអាន៖ សុបិនឃើញលុយក្នុងកាបូបជីវិតនឹងអាចដោះស្រាយបញ្ហាគ្រប់យ៉ាងដោយរលូន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?