វប្បធម៌ ជំនឿ
សុបិនឃើញស្បែកជើងមានន័យយ៉ាងណាខ្លះ?
សុបិនឃើញស្បែកជើងគ្រប់ប្រភេទមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេព្រោះវាជាសុបិនទូទៅមួយ។ អត្ថន័យអាចជាប្រផ្នូលពីការបង្កើតអ្វីមួយថ្មីចាប់ផ្តើមអ្វីដែលថ្មី ឬបោះជំហានឆ្ពោះទៅរកគោលដៅ។
ប្រសិនបើអ្នកកំពុងចាប់ផ្តើមគម្រោងថ្មីឬចាប់ផ្តើមជំពូកថ្មីនៅក្នុងជីវិត ទំនងជាស្បែកជើងអាចបង្កើតរូបរាងនៅក្នុងក្តីសុបិនបាន ព្រោះជារឿយៗជាសញ្ញាមួយសម្រាប់អារម្មណ៍បច្ចុប្បន្នចំពោះទិសដៅថ្មីនោះ។
ក្តីសុបិនឃើញស្បែកជើងក៏អាចជាសញ្ញាមួយដែលបង្ហាញថាយើងស្ថិតនៅក្នុងអារម្មណ៍ថា ត្រូវតែធ្វើអ្វីមួយក្នុងជីវិតហើយមិនទាន់មានជំរើសច្បាស់ យលងប្រហែលជាកំពុងចាប់ផ្តើម ហើយការចាប់ផ្តើមជំហានដំបូងគឺមិនងាយស្រួលប៉ុន្មានទេ។
ពេលខ្លះស្បែកជើងក្នុងសុបិន បង្ហាញការដឹងមុនអំពីកន្លែងដែលជីវិតនឹងដើរទៅដល់ ដូចជានៅក្នុងអាជីព ក្នុងស្នេហាទំនាក់ទំនងឬសូម្បីតែការលូតលាស់ខាងវិញ្ញាណរបស់យើងផ្ទាល់។

ចំណែកប្រភេទស្បែកជើង និងពណ៌ ក្នុងយល់សប្តិ អាចសម្គាល់ជាក់លាក់សិន ព្រោះវា ទាក់ទងបាន ជាមួយព្រឹត្តិការណ៍សំខាន់ៗឧទាហរណ៍ស្បែកជើងពណ៌សប្រហែលជាទាក់ទងទៅពិធីមង្គលការ។ ស្បែកជើងទារកអាចទាក់ទងនឹងការមានផ្ទៃពោះ។
មនុស្សយើងពាក់ស្បែកជើងសម្រាប់គោលបំណងសំខាន់មួយនៅក្នុងជីវិតគឺការពារជើងពេលដែលយើងដើរលើផ្ទៃរដុបគ្រប់ប្រភេទ ចាប់ពីក្រួសនិងថ្មរហូតដល់បេតុងក្តៅនៃចិញ្ចើមថ្នល់ទីក្រុង ឬសូម្បីតែម្ជុល បន្លាក្នុងទឹក លើដីព្រៃ។ល។ដូច្នេះសារវា ប្រាកដណាស់ក៏អាចទាក់ទងអំពីដំណើរជីវិតដែលយើងមានគ្រប់ប្រដាប់សម្រាប់ការពារខ្លួនឯងដូចគ្នា។
ជារួម សុបិនអំពីស្បែកជើងអាចជាប្រផ្នូលការងារថ្មីល្អ មុខតំណែងថ្មី ឬដំណើរជិវិតថ្មី ។ ប្រសិនបើស្បែកជើងនោះដាច់រហែក ជារឿងមិនល្អទេ។
រក្សាសិទ្ធិដោយកម្ពុជាថ្មី
ដោយ គ្រូឯម

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស