វប្បធម៌ ជំនឿ
គេងៗស្រាប់តែយល់សប្ដិអាក្រក់ ដោះស្រាយរបៀបម៉េចដើម្បីបញ្ចៀសគ្រោះចង្រៃចេញឆ្ងាយ
មានមនុស្សមិនតិចទេដែលគេងលក់សុខៗ ហើយភ្ញាក់ឡើងមានសុបិនអាក្រក់ ឬភ្ញាក់ពីសុបិនអាក្រក់នៅពាក់កណ្តាលយប់ នោះនឹងមានអារម្មណ៍មិនល្អ ទៅជារឿងរំខានយើងពេញមួយថ្ងៃ។

ថ្ងៃនេះ Kpt Plus នឹងណែនាំវិធីបញ្ចៀសគ្រោះចង្រៃនៃសុបិនអាក្រក់ ដោយផ្អែកលើជំនឿពីបុរាណដែលអាចធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ ឬមានផាសុកភាពជាងមុន។
វិធីដោះស្រាយសុបិនអាក្រក់
នៅពេលមានសុបិនអាក្រក់ ប្រសិនបើអ្នកក្រោកពីដំណេកមានអារម្មណ៍ខ្វល់ខ្វាយ ឬមានអារម្មណ៍មិនល្អចំពោះសុបិន សូមធ្វើការអធិស្ឋាននិងសូត្រធម៌ សម្រាប់ផ្ដល់សន្តិភាពនៃចិត្តមកវិញ។
១ នៅពេលយើងក្រោកពីសុបិនអាក្រក់ សូមឲ្យប្រញាប់អង្គុយបទជើង ហើយដាក់ខ្នើយនៅចំពោះមុខ និងធ្វើការសូត្រធម៌ភាវនាឬអធិស្ឋានឲ្យចិត្តស្ងប់មកវិញ។
២ បួងសួងដើម្បីរំលឹកដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឧបការីដែលបានចែកថានទៅកាន់បរលោក។
៣ ក្រាបសំពះខ្នើយ ៣ ដង ដើម្បើឲ្យចិត្តស្ងប់។

ប្រាប់អ្នកជិតដិតឬញាតិណាម្នាក់ពីសុបិន
វាគឺជាវិធីមួយផ្សេងទៀតដែលមនុស្សចាស់ជឿថា ជាការព្យាបាលផ្លូវចិត្តឲ្យធូរស្បើយ៖ ប្រសិនបើយើងសុបិនអាក្រក់ ហើយយកទៅប្រាប់ឲ្យមិត្តឬអ្នកណាយើងទុកចិត្តជួយ នោះអ្នកដែលបានស្ដាប់នឹងដោះស្រាយសុបិនរបស់យើង។
សូមឲ្យមនុស្សដែលយើងប្រាប់យើងអំពីសុបិនអាក្រក់នោះនិយាយថា“ រាត្រីសួស្ដីនឹងមានលាភសំណាង” ហើយយើងដែលជាម្ចាស់សុបិន ត្រូវលើកដៃហើយឆ្លើយថា“ ប្រាកដហើយឬអរគុណ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញឈាម អត្ថន័យល្អអាក្រក់ឬជាប្រផ្នូល?
ចុចអាន៖យល់សប្ដិឃើញ សព មឈូស និងមនុស្សស្លាប់ បកស្រាយអត្ថន័យល្អនិងអាក្រក់មករួមគ្នា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?