Connect with us

វប្បធម៌ ជំនឿ

ជូតឆ្នាំ ១៩៩៦ តាមរាសីចក្រចិន ទុកថា «កណ្តុរភ្លើង»

បានផុស

នៅ

ដោយផ្អែកលើមូលដ្ឋានគ្រឹះហោរារបស់ចិនជូតឆ្នាំ ១៩៩៦ ជាជូតអគ្គី ដែលតាមចន្ទគតិមនុស្ស​កើតចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ១៩៩៦ ដល់ថ្ងៃទី ៦ ខែកុម្ភះឆ្នាំ ១៩៩៧ មាន​លេខសំណាង: ១, ៣ ពណ៌សំណាង ខៀវ ប្រផេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជោគជតារាសីឆ្នាំ ២០២០ សម្រាប់ជូតអគ្គីកើតនៅឆ្នាំ ១៩៩៦
រាសីខាងទ្រព្យសម្បត្តិរបស់កណ្តុរភ្លើងដែលកើតក្នុងឆ្នាំ ១៩៩៦ ក្នុង២០២០គឺមិនល្អដូចអ្វីដែលពួកគេបានគិតទេ ដោយពួកគេនឹងមានជីវិតរវល់ ក្នុងកាដោះស្រាយបញ្ហាជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពលុយ តែ​ទោះយ៉ាងណាក៏ដោយពួកគេនឹងមិនជួបបញ្ហាធ្ងន់ធ្ងរទេ។

នៅឆ្នាំ ២០២០ កណ្តុរភ្លើង​កើតក្នុងឆ្នាំ ១៩៩៦ នឹងប្រឈមនឹងបញ្ហានៅកន្លែងធ្វើការអាចត្រូវបានវាយប្រហារដោយពាក្យចចាមអារ៉ាម។ ពួកគេមានអ្វីៗជាច្រើន ដែលត្រូវរៀនដើម្បីធ្វើឱ្យទំនាក់ទំនង​ក្នុងការងាររបស់ពួកគេកាន់តែប្រសើរឡើង។

កណ្តុរភ្លើងមានលទ្ធភាពអាចចំណាយប្រចាំថ្ងៃប៉ុន្តែមិនមានអ្វីច្រើនហូរហៀរសម្រាប់អ្វីដែលមិនចាំបាច់នោះទេពីព្រោះពួកគេនៅតែថ្មីនៅក្នុងអាជីពត្រូវរៀន​ ចំណាយនិងវិនិយោគប្រាក់ដោយសមហេតុផល។

សំណាងក្នុងស្នេហានិងទំនាក់ទំនងនៅតែ​មិនល្អ។ ពួកគេមានការសង្ស័យខ្លះអំពីស្នេហាហើយស្ទាក់ស្ទើរក្នុងការដេញតាមអ្នកដែលពួកគេស្រឡាញ់។ តាមពិតស្នេហាពិតរបស់ពួកគេអាចនឹងកើតឡើងនៅឆ្នាំក្រោយហើយពួកគេអាចចំណេញពេលវេលារកលុយបានច្រើនជាងនៅឆ្នាំ ២០២០ផង ។

នៅឆ្នាំ ២០២០ មនុស្សដែលកើតក្នុងឆ្នាំ ១៩៩៦ នឹងមិនទទួលរងនូវជំងឺធ្ងន់ធ្ងរទេប៉ុន្តែភាគច្រើននៃពួកគេមានបញ្ហាសុខភាពរង។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់កណ្តុរភ្លើងកើតនៅឆ្នាំ ១៩៩៦
ការទស្សន៍ទាយសំណាងនៅឆ្នាំ ២០២១ បង្ហាញថាស្ថានភាពទូទៅល្អណាស់សម្រាប់ជូតអគ្គី។ សម្រាប់និស្សិតពួកគេនឹងមិនមានបញ្ហាធ្ងន់ធ្ងរក្នុងការសិក្សានោះទេ ដោយសារសមត្ថភាពផ្តោតបានខ្ពស់ក្នុងការទទួលយកចំណេះដឹងថ្មីៗ។ ចំពោះកណ្តុរភ្លើងដែលទើបតែឈានជើងចូលកន្លែងធ្វើការ ការសម្របខ្លួនរបស់ពួកគេនឹងល្អនៅឆ្នាំ ២០២១ ដូច្នេះ ពួកគេអាចបញ្ចូលទៅក្នុងបរិយាកាសថ្មីបានឆាប់។ លើសពីនេះទៀតពួកគេមានសមត្ថភាពបញ្ចេញ​បាននូវ​ផលិតភាពវាងវៃបានគេកោតសរសើរនិងឱកាសសម្រាប់ការតម្លើងប្រាក់ខែ។

ជាទូទៅកណ្តុរភ្លើងមានប្រាក់ចំណូលមានស្ថេរភាពពេញឆ្នាំ២០២១ ដែលអាចផ្តល់នូវការធានាសម្រាប់ជីវិតប្រចាំថ្ងៃគួបផ្សំនឹងការសន្សំប្រាក់បានតិចតួច។ ប៉ុន្តែព្យាយាមមិនឱ្យប៉ះពាល់ដល់ការលេងហិរញ្ញវត្ថុដែលមានហានិភ័យខ្ពស់ព្រោះពួកគេអាចប្រឈមនឹងការខាតបង់យ៉ាងច្រើន។

ឆ្នាំ ២០២១ នឹងជាឆ្នាំសំណាងសម្រាប់ជូតកើតក្នុងឆ្នាំ ១៩៩៦ ព្រោះអ្នកនៅលីវអាចស្វែងរកមិត្តរួមព្រលឹងបាន។ ក្រៅពីនេះទោះបី អាចនឹងមានជម្លោះក្នុងជីវិតអាពាហ៍ពិពាហ៍ក៏ដោយ ពួកគេគួរតែទប់អារម្មណ៍និងផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតដល់គូស្នេហ៍។ ការចេះពិចារណានិងបង្ហាញការអត់ធ្មត់គ្រប់គ្រាន់នឹងនាំឱ្យទំនាក់ទំនងឈានទៅរកទិសដៅវិជ្ជមាន។

បុគ្គលិកលក្ខណៈពេញមួយជីវិតនៃកណ្តុរភ្លើងឆ្នាំ ១៩៩៦
កណ្តុរភ្លើងជាកណ្តុរឋានសួគ៌ក្នុងក្បួនចិន។ ជូតឆ្នាំ ១៩៩៦ រមែងឆ្លាតវៃមានសមត្ថភាពនិងសប្បុរស ហើយពួកគេពូកែខាងកសាងបណ្តាញ​សង្គម។ ពួកគេឆ្លើយតបយ៉ាងឆាប់រហ័សនិងមានភាពធន់នឹងបរិស្ថានល្អ។ ពួកគេចូលចិត្តសកម្មភាពគ្រប់ប្រភេទ ហើយតែងតែអាចផ្តល់នូវគំនិតគួរឱ្យចាប់អារម្មណ៍។ ចរិតកណ្តុរចិនកើត​ឆ្នាំ ១៩៩៦ តែងចេះពិចារណាបានជ្រៅនិងរហ័ស ដូច្នេះពួកគេអាចចុះសម្រុងជាមួយអ្នកដទៃបានក្លាយជាអ្នកដឹកនាំយ៉ាងងាយ។

ទោះជាយ៉ាងណាក៏ដោយពួកគេខ្វះការគ្រប់គ្រងនិងវិន័យ។ គេអាចលេងល្បែងឬញ៉ែញ៉ងស្នេហា​ចុះឡើង ថេមទាំងសេពសុរា។ ដូច្នេះសេរីភាពរបស់ពួកគេគួរត្រូវបានរឹតត្បិតដោយ​វិន័យ។ ពួកគេរឹងចចេសណាស់និងមានទំនោរធ្វើអ្វីៗតាមវិធីផ្ទាល់ខ្លួន ដែលអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនស្រួល។

អាជីព
កណ្តុរភ្លើងដែលកើតក្នុងឆ្នាំ ១៩៩៦ នឹង​មានអនាគតភ្លឺស្វាងឆាប់រហ័ស គឺវ័យសាមប្លាយអាចក្លាយជាមេកោយគេ។ ពួកគេមានឱកាសច្រើនក្នុងការឡើងធំ ប្រសិនបើពួកគេជាអ្នកនយោបាយ ប៉ូលីស ទាហាន ឬអ្នកគ្រប់គ្រង។ បើជា​កម្មករក៏មានឱកាសច្រើនដើម្បីទទួលបាន​ការ​ដំឡើងប្រាក់ខែដែរ។

ទ្រព្យសម្បត្តិ
ជូតអគ្គី​ច្រើនជា​អ្នកមានសំណាងល្អក្នុងជីវិត។ ពួកគេអាចរកចំណូលបានច្រើនដោយភាពឆ្លាតរបស់ពួកគេខ្លួនឯងហើយពួកគេពូកែគ្រប់គ្រងលុយ ដូច្នេះពួកគេអាចសន្សំប្រាក់បានច្រើនដោយការខិតខំរបស់ពួកគេផ្ទាល់។

ស្នេហានិងទំនាក់ទំនង
ជីវិតស្នេហារបស់ពួកគេប្រហែលជាមិនល្អទេ។ ទោះបីជាមានគូក្តីក៏កម្របានល្អូកល្អឹន ឬស្គាល់ចិត្តគ្នា។​ បើជាស្រ្តីគួររក​ពាក់ត្បូងទទឹមឬត្បូងណាពណ៌ក្រហមឬកុលាប ឈូក​ចំណែកបុរស​គួរតែ​រករូបត្រីហែលទឹកមកតាំងលំអរក្នុងបន្ទប់គេង តំកើង​ភាពទន់ភ្លន់មនោសញ្ចេតនា។

គ្រូ ឯម

ចុចអាន៖ ឆ្លូវឆ្នាំ១៩៨៥ នឹងជោគជ័យផ្នែកអាជីពនៅឆ្នាំ ២០២១

ចុចអាន៖ មនុស្សកើតនៅឆ្នាំ ១៩៩៥ រាប់តាមក្បួនធាតុទាំងប្រាំចិន គឺ«ជ្រូកឈើ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម