វប្បធម៌ ជំនឿ
សុបិន ៨ ប្រភេទ នាំនូវទាំងលាភសំណាង និងហានិភ័យ អាស្រ័យលើហេតុកើតក្នុងយល់សប្ដិ
មនុស្សជាច្រើនជឿថា មិនថាសុបិនប្រភេទណា គេឯងតែងតែជឿជាក់ថា វាជាប្រផ្នូលនាំហេតុ អាក្រក់និងល្អ តែក៏អាស្រ័យលើហេតុការណ៍ដែលជួបដូចគ្នា។
សុបិនឃើញវត្ថុមានតម្លៃ ជាពិសេសមាសដោយមិនគិតពីគ្រឿងអលង្ការណាមួយឡើយ។ វាគឺជាសុបិនសំណាង។ ព្រោះវានឹងអនុញ្ញាតឲ្យអ្នកទទួលបានវត្ថុមានតម្លៃឬសំណាងអណ្តែត។
សុបិនថាមាននរណាម្នាក់នាំមកនូវវត្ថុមានតម្លៃដូចជា ចិញ្ចៀនប្រាក់ឬមាស ក្តីសុបិនប្រភេទនេះត្រូវបានគេជឿជាក់ថា អាចនាំមកនូវសំណាង ពីការផ្សងសំណាងដូចជាឈ្នះឆ្នោតជាដើម។

សុបិនឃើញសត្វស្លាបឬបក្សីហោះចូលផ្ទះ មានអត្ថន័យថា អ្នកនឹងទទួលបានសំណាងល្អឬមានលាភសំណាងដែលចាស់ៗនិយមនិយាយតៗគ្នាថាឆ្អឹងអណ្តែត។
សុបិនថាបានញ៉ាំបន្លែផ្លែឈើផ្សេងៗ ទំនាយទាយថា នឹងទទួលបានសំណាងពីការប្រថុយប្រថាននូវរឿងអ្វីមួយ។
សុបិនចង់ធ្វើអត្តឃាត បង្ហាញពីឧបសគ្គផ្សេងៗដែលកំពុងធ្វើនៅខាងក្រៅ អាចនឹងមានសំណាងឬហៅម៉្យាងទៀតថា សំណាងក្នុងហានិភ័យ (គ្រោះកាត់លាភ)។

សុបិនឃើញពស់ អត្ថន័យបង្ហាញថា មនុស្សនៅលីវនឹងជួបគូជីវិតពួកគេភ្លាមៗ។ ចំពោះមនុស្សដែលមានគ្រួសារ ប្រសិនបើក្នុងសុបិនឃើញចាប់ខ្លួនពស់ នោះអាចមានកូនប្រុសមកចាប់កំណើតក្នុងផ្ទៃ ឬភ័ព្វសំណាងពីលាភធំណាមួយ។
សុបិនឃើញតុកកែ បញ្ជាក់ថា អ្នកនឹងទទួលបានដំណឹងល្អនៅក្នុងការងារ ឬសំណាងពីការផ្សងសំណាងអ្វីមួយ។

សុបិនឃើញដង្កូវ នឹងនាំនូវលាភសំណាងដល់អ្នក៕
ចុចអាន៖សុបិនឃើញផ្ទះ បញ្ជាក់អត្ថន័យនិងប្រផ្នូលយ៉ាងណា
ចុចអាន៖សុបិនឃើញដំរី អត្ថន័យមានល្អនិងអាក្រក់មករួមគ្នា ជាពិសេសគឺលេខសំណាងប្រចាំជីវិត

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?