វប្បធម៌ ជំនឿ
កូនត្រី និមិត្តរូបសំណាងបំផុត ត្រូវហុងស៊ុយជាមួយមនុស្សគ្រប់ធាតុ
ដើម្បីបង្កើនភាពសុខដុមនៅក្នុងគេហដ្ឋាន ប្រជាជនដែលជឿលើក្បួនហុងស៊ុយ រមែងចិញ្ចឹមកូនត្រីប្រាំពីរពណ៌ឬត្រីពណ៌ផ្សេងៗមិនដែលអាក់ខាន ដោយសារតែកូនត្រីទាំងនោះភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងជាប្រផ្នូលល្អបណ្ដាច់ត្រូវគ្រប់ធាតុទាំង៥។
:max_bytes(150000):strip_icc():format(webp)/Frank-Rothe-aquarium-g-56a2e2273df78cf7727aecc5.jpg)
ពីដើមកត្រីជានិមិត្តរូបនៃភាពសម្បូរបែបនៅអាស៊ីបូព៌ា។ ត្រីនិងអង្ករជាអាហារចម្បងសម្រាប់វប្បធម៌អាស៊ី និងជាធាតុសំខាន់នៃសេដ្ឋកិច្ចផងដែរ។ ដូច្នោះហើយ ការចិញ្ចឹមកូនត្រីជាហុងស៊ុយល្អ សឹងមានឥទ្ធិពលជាងកូនរុក្ខជាតិ និងរូបសំណាកនានាទៅទៀត។
ជំនឿជនជាតិចិន កូនត្រីនិងទឹក ផ្សារភ្ជាប់ជាមួយនឹងលំហូរថាមពលទ្រព្យសម្បត្តិ និងឱកាសការងារមិនចេះរីងស្ងួត។ កូនត្រីចិញ្ចឹមទាំងក្នុងស្រះតូចៗក្បែរគេហដ្ឋាន ឬដាក់ទូកញ្ចក់ក្នុងផ្ទះ សុទ្ធតែផ្ដល់នូវភាពរុងរឿង បង្កើតថាមពលលើអាជីព ព្រមទាំងផ្ដល់នូវសុភមង្គលក្នុងគ្រួសារ។
![USD 88.79] Ceramic fountain water home living room small fish tank New home Feng shui rotation office desktop decoration business craft gifts - Wholesale from China online shopping | Buy asian products](https://img.alicdn.com/imgextra/i1/2090377603/TB11eENRpXXXXXCXFXXXXXXXXXX_!!0-item_pic.jpg)
ការចិញ្ចឹមកូនត្រីក៏មិនចេះតែចិញ្ចឹមដែរ ត្រូវមើលថាអ្នកមានស្រះសមល្មម ឬទំហំសមស្របសម្រាប់បរិមាណត្រីឬអត់ ហើយមានពេលវេលាសម្រាប់ថែទាំវាដែរទេ។ អ្នកនឹងមិនទទួលបានហុងស៊ុយល្អឡើយ ប្រសិនមានត្រីឈឺ ឬកន្លែងចិញ្ចឹមរបស់អ្នកវាធំទូលាយពេក រហូតគ្មានកូនត្រីហែលឆ្វាត់ឆ្វែង។

កូនត្រីមួយគូ ជានិមិត្តសញ្ញានៃសេចក្ដីស្នេហាផ្អែមល្ហែម ប្រកបដោយសុភមង្គល។
កូនត្រី៣ តំណាងឱ្យការចាប់ផ្តើមថ្មី និងភាពសុខដុមនៃគ្រួសារ។
កូនត្រី៥ តំណាងឱ្យធាតុទាំង ៥ ( ដី ភ្លើង ទឹក ឈើ ដែក។
កូនត្រី៩ ឬលើសនេះ ជាលេខសំណាងបំផុតនៅក្នុងក្បួនហុងស៊ុយ។
ដើម្បីបង្កើតហុងស៊ុយល្អ គេដាក់ទូចិញ្ចឹមត្រីមុខទ្វារផ្ទះខាងក្នុង ឬធ្វើស្រះតូចមុខផ្ទះ ដើម្បីស្វាគមន៍ទ្រព្យសម្បត្តិឱ្យហូរចូលឥតឈប់។ បើនៅការិយាល័យគេដាក់ទូនៅជិតទ្វារចូល ជាហុងស៊ុយទាក់ទាញភាពរុងរឿងនិងការរីកចម្រើនក្នុងស្ថាប័ន។
ចៀសវាងដាក់ទូចិញ្ចឹមត្រីនៅក្នុងបន្ទប់គេង ព្រោះវាអាចស្រូបថាមពលវិជ្ជមានពីអ្នកវិញ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដោយសាររឿងអពមង្គលទាំងនេះ ទើបបុរាណហាមទុកនាឡិកាខូចក្នុងផ្ទះដាច់ខាត
ចុចអាន៖ គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា