Connect with us

វប្បធម៌ ជំនឿ

អ្នកកើតឆ្នាំ ១៩៨៦ ជា«ខ្លាអគ្គី» នឹង​អាចទទួលបានរង្វាន់ធំក្នុងឆ្នាំ២០២១

បានផុស

នៅ


យោងទៅតាមការជឿលើធាតុទាំង ៥ របស់ចិន ខាលណាកើតឆ្នាំ ១៩៨៦ ដែលថ្ងៃកើត​ចាប់ផ្តើមពីថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ១៩៨៦ ដល់ថ្ងៃទី ២៨ ខែមករាឆ្នាំ ១៩៨៧ ក្នុងក្បួនចិនគឺជាខ្លាអគ្គី មាន​ពណ៌សំណាង: ពណ៌បៃតង ពណ៌លឿងនិងមាស លេខសំណាង​បី និង៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្ដ្រឆ្នាំ ២០២០ សម្រាប់ខ្លាភ្លើងកើតនៅឆ្នាំ ១៩៨៦
មនុស្សកើតឆ្នាំខ្លាកើតឆ្នាំ ១៩៨៦ សំណាងល្អពីកំណើត​ក្នុងអាជីពនិងការសិក្សា មានទេពកោសល្យរពេញលេញហើយ​ប្រាក់ខែរបស់ពួកគេនឹងត្រូវបានដំឡើងក្នុងឆ្នាំនេះ។ ពួកគេមានលទ្ធភាពខ្ពស់ដើម្បីទទួលបានជោគជ័យប្រសិនបើពួកគេខិតខំនិងចេះបង្ហាញការដឹងគុណចំពោះអ្នកដែលបានជួយពួកគេ។

ចំណែកឯខ្លាអគ្គីណាដែលជាអ្នកជំនួញវិញនឹងឈានដល់កម្រិតថ្មីមួយទៀតនៅឆ្នាំ ២០២០ឱ្យមានលទ្ធភាព​ពង្រីកអាជីវកម្មបានល្អដែរ។

ឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់របស់មនុស្សអាយុ ៣៤ ឆ្នាំ ព្រោះក្នុងជីវិតស្នេហារបស់ពួកគេ នៅពាក់កណ្តាលឆ្នាំដំបូងទោះឃើញមានបញ្ហាក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ក៏ចាប់ពីពាក់កណ្តាលឆ្នាំឡើងគ្រប់យ៉ាង​រលូនវិញ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ខ្លាអគ្គីកើតនៅឆ្នាំ ១៩៨៦
ផ្កាយទ្រព្យសម្បត្តិនៃមនុស្សឆ្នាំខាលកើតនៅឆ្នាំ ១៩៨៦ មិនអាក្រក់ទេ។ ដរាបណាពួកគេបំពេញការងារដោយខ្លួនឯងបានល្អពួកគេអាចទទួលបានរង្វាន់ ជាពិសេសបើប្រឡូកក្នុងវិស័យលក់នឹងទទួលបានលទ្ធផលលេចធ្លោហើយនិងប្រាក់រង្វាន់ធំ ទោះយ៉ាងណាក្តី ឆ្នាំ ២០២១ មិនមែនជាឆ្នាំល្អក្នុងការវិនិយោគទេ។

មនុស្សដែលមានសញ្ញាចក្រ ជា​ខ្លាអគ្គីនៃឆ្នាំចិនគឺល្អក្នុងការទំនាក់ទំនង ងាយបង្កើតកិច្ចសហការជាមួយមិត្តរួមការងារនៅឆ្នាំ ២០២១ ។ ទោះជាយ៉ាងណាក៏ដោយកុំអួតអាងពេក ព្រោះនេះមិនអំណោយផលដល់ការធ្វើឱ្យប្រសើរឡើងរវាងទំនាក់ទំនងបុគ្គលទេ។

ក្តីស្រឡាញ់និងទំនាក់ទំនងមានភាពល្អប្រសើរពិសេសជាមួយដៃគូនឹងធូរស្រាលគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរអាចអត់ធ្មត់និងយល់ចិត្តគ្នា។ ខ្លាអគ្គី​នៅលីវ នឹងមានឱកាសស្គាល់មនុស្សដែលត្រឹមត្រូវនិងមានទំនាក់ទំនងស្នេហាផ្អែមល្ហែម។

យោងតាមការព្យាករណ៍អំពីសំណាងអាក្រក់ចំពោះសុខភាពនៅឆ្នាំ ២០២១ ពួកគេគួរតែព្យាយាមទៅកន្លែងរាបស្មើនិងមានសុវត្ថិភាព ហើយចៀសវាងធ្វើកីឡាដែលគ្រោះថ្នាក់។

បុគ្គលិកលក្ខណៈពេញមួយជីវិតនៃខ្លាអគ្គី
មនុស្សនេះឆ្លាតវៃរហ័សរហួននិងពូកែអាន ស្តាប់ ចូលចិត្តសកម្មភាពក្រៅសាលាដូច្នេះពួកគេត្រូវបានគ្រូស្រឡាញ់តាំងពីតូចមក។ ពួកគេស្មោះត្រង់និងមានទេពកោសល្យតែងតែធ្វើអ្វីៗតាមរក្សាស្រដីដែលពួកគេបាននិយាយសន្យា។

ប៉ុន្តែពួកគេមានមហិច្ឆិតានិងមានមោទនភាពហើយចង់ទទួលបានការកោតសរសើរពីអ្នកដទៃ។ ពួកគេងាយចាញ់បោកមនុស្សអាក្រក់។

អាជីព
តាំងពីយុវវ័យមក ស្ថានភាពអាជីពរបស់ខ្លាអគ្គីកើនឡើងជាលំដាប់។ ពួកគេធ្វើការខ្លាំងរាល់ថ្ងៃហើយអាចប្រមូលបទពិសោធន៍ច្រើន​តាំងពីក្មេង។ អាជីពរបស់ពួកគេនឹងកាន់តែប្រសើរឡើងៗនៅក្នុងវ័យកណ្តាល។ ពួកគេអាចទទួលបានការកោតសរសើរពីអ្នកមើលការខុសត្រូវ បានការតំឡើងឋានៈយ៉ាងឆាប់រហ័សហើយវាក៏ងាយស្រួលសម្រាប់ពួកគេដើម្បីក្លាយជាអ្នកគ្រប់គ្រងនិងទទួលបានកេរ្តិ៍ឈ្មោះល្អនៅក្នុងការងារ។

ទ្រព្យសម្បត្តិ
សំណាងពួកគេឆ្លាតហើយអាចចាប់យកឱកាសអាជីវកម្មបានយ៉ាងងាយស្រួលនិងទទួលបានប្រាក់ចំណូលច្រើន។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែប្រុងប្រយ័ត្នកុំទុកចិត្តអ្នកដទៃស្រួលៗពេក។ បើមិនដូច្នោះទេអាចនឹងបាត់បង់ប្រាក់ដ៏ច្រើន។

ស្នេហានិងទំនាក់ទំនង
សំណាងស្នេហារបស់ពួកគេមិនរលូនទេ។ នៅវ័យក្មេងពួកគេអាចជួបមនុស្សខុស ហើយត្រូវបានគេបោកប្រាស់ឈឺចាប់។ គួរតែរៀនចេះកែប្រែអារម្មណ៍ ខិតខំធ្វើការនិងអូសទាញជីវិតឱ្យត្រូវតាមគន្លងត្រឹមត្រូវបន្ទាប់មកអាចនឹងជួបមនុស្សដែលល្អ។ ដោយសារតែចរិតស្មោះត្រង់របស់ពួកគេ ពួកគេធ្វើឱ្យដៃគូសប្បាយចិត្តជានិច្ច​ដោយ ចំណាយពេលច្រើនជាមួយហើយបង្កើតការភ្ញាក់ផ្អើលនិងបញ្ចេញមនោសញ្ចេតនារហូតដល់ពេលទំនាក់ទំនងរវាងប្ដីនិងប្រពន្ធកាន់តែប្រសើរឡើង។

សុខភាព
មនុស្សដែលកើតនៅឆ្នាំ ១៩៨៦ គួរតែយកចិត្តទុកដាក់ខ្លាំងចំពោះស្ថានភាពកាយសម្បទារបស់ពួកគេ។ ដោយសារតែទម្លាប់រស់នៅមិនល្អរាងកាយរបស់ពួកគេអាចស្ថិតនៅក្នុងសម្ពាធឬមានជំងឺមកពីក្មេងៗ៕

គ្រូ ឯម

ចុចអាន៖ ម្សាញ់ឆ្នាំ១៩៨៩ជា ​«ពស់ដី» ក្នុងឆ្នាំ២០២១មានសំណាងកាន់តែ​ខ្លាំង

ចុចអាន៖ ឆ្លូវ​កើតឆ្នាំ ១៩៩៧ ជា «គោអគ្គី» ក្នុងធាតុទាំង៥តាមក្បួនចិនសែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ករណី​បាញ់​សម្រុកចូល​ទៅក្នុង​លំនៅឋាន​ប្រជាពលរដ្ឋ​នៅក្រុង​បាត់ដំបង សមត្ថកិច្ច​តាម​ប្រមាញ់​បាន៣​នាក់ហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប៊ែ​ល​ធី គ្រុប ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បុគ្គលិក​៣,៨១២​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកភូមិ​ក្នុងចំណោម ១១នាក់​ ពុល​ត្រី៦នាក់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព

ព័ត៌មានជាតិ១៤ ម៉ោង មុន

រមណីយដ្ឋាន​ក្នុងស្រុក​ទឹកឈូ​ ត្រៀម​រួចរាល់​សម្រាប់​ទទួល​ទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំរោង

Sokha Hotels

ព័ត៌មានពេញនិយម