Connect with us

វប្បធម៌ ជំនឿ

ហេតុអ្វីជនជាតិ​ចិនចាត់ទុក​ពិធីបុណ្យ​សែន​នំ​លោកខែថា រំភើប និងសែនសំខាន់

បានផុស

នៅ

ពិធីបុណ្យ​​សែន​នំ​លោកខែ​ គឺ​ជា​ពិធីបុណ្យ​ប្រពៃណី​សំខាន់​បំផុត​ទីពីរ ​សម្រាប់​ប្រជាជន​ចិន​ បន្ទាប់​ពី​ពិធី​បុណ្យ​ចូលឆ្នាំ ហើយកើតឡើងនៅយប់ពេញបូណ៌មី។

Mid-Autumn Festival | Mid autumn festival, Autumn moon festival, Festivals  in china
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិចិនរមែង​ទុកថា យប់នេះ​គឺ​ជា​ហេតុការណ៍​គួរ​ឲ្យ​ជួបជុំរំភើប ​និងជាថ្ងៃ​ឈប់សម្រាក​ដ៏​ពេញ​និយម​ ​ក្នុង​ចំណោមពិធី​បុណ្យប្រពៃណីនានា ដោយសារ ៖

១. ពិធីបុណ្យ​សែន​ជា​ញឹកញាប់​គឺ​ធ្វើ​នៅ​​ចុង​រដូវ​ក្ដៅ

ពិធីបុណ្យ​សែន​នំ​លោកខែ​ ចាប់ផ្ដើម​ដំបូង​គឺ​នៅ​ថ្ងៃ​ទី ៨ ខែ​កញ្ញា ​ដែល​ជា​ចុង​រដូវ​ក្ដៅ​សម្រាប់​ប្រទេស​ចិន​ភាគ​ខាងត្បូង។ កាលបរិច្ឆេទ​ចុងក្រោយ​គឺ​នៅ​ថ្ងៃ​ទី ៦ ខែ​តុលា​ ជា​រដូវ​ស្លឹកឈើ​ជ្រុះ​ដំបូង​សម្រាប់​ភាគ​ខាងត្បូង​ប្រទេស​ចិន។

Celebrating the Chinese Moon Festival | Asian Inspirations

បច្ចុប្បន្ន​នេះ​ពិធីបុណ្យ​សែន​លោកខែ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ១៥ ខែ ៨ នៃ​ប្រតិទិន​ចន្ទគតិ​ចិន ​គឺ​ពាក់​កណ្ដាល​ថ្ងៃ​តាម​ចន្ទគតិ ៨ វិញ។

២. ត្រូវ​បាន​គេ​ហៅ​ថា “បុណ្យ​ព្រះចន្ទ”

តាម​ជំនឿ​ចិន​រង្វង់​មូល​នៃ​ព្រះចន្ទ​ពេញលេញ​មានន័យថា “ ការ​រួបរួម​គ្នា”  ដូច្នេះ​ព្រះចន្ទ​គឺ​ជា​ការ​ជួបជុំគ្នា ​ជា​ពិសេស​នៅ​ក្នុង​វប្បធម៌​ចិន។ ពិធី​បុណ្យ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី ១៥ នៃ​ខែ​ទី ៨ តាម​ចន្ទគតិ​រៀងរាល់​ឆ្នាំ​ដែល​ជា “ ថ្ងៃពេញបូណ៌មី” ។

នៅ​រាត្រី​នៃ​ពិធីបុណ្យ​នេះ ព្រះចន្ទ​ត្រូវ​បាន​គេសន្មតថា​ នឹង​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ពេញ​មួយ​ឆ្នាំ។ ពិធី​បុណ្យ​នេះ​ក៏​មាន​ដើមកំណើត​ក្នុង​ការ​គោរព​បូជា​ព្រះចន្ទ​ផង​ដែរ។

៣. ព្រះចន្ទ​មិនមែន​ភ្លឺ​ពេញលេញ​គ្រប់​រដូវ​កាល​ឡើយ

នេះ​ជា​រឿង​មួយ​ដែល​គេ​ជឿជាក់​ថា ​ព្រះចន្ទ​គឺ​ភ្លឺ​បំផុត​នៅ​ពេល​មេឃ​មាន​ពពក​តិច ឬ​ពេល​ចាប់ផ្ដើម​ពិធី​បុណ្យ​កើតឡើង។

ជា​ការ​ពិត​ណាស់ ​ពិធី​បុណ្យ​សែន​លោក​ខែ​មិន​តែងតែ​កើតឡើង​នៅ​រាត្រី​ដែល​មាន​ព្រះចន្ទ​ពេញ​លេញ​ឡើយ។ ជួន​ឆ្នាំ​ខ្លះ​ព្រះចន្ទ​បង្ហាញ​ខ្លួន​តែ​មួយ​ចំណិត​ប៉ុណ្ណោះ។

៤. ជា​ពិធី​បុណ្យ​ដ៏​ធំ​ទីពីរ​របស់​ចិន ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំងអស់

Sweet Soirees — Mid Autumn Lantern Festival

ពលករ​ចិន​ចំណាក​ស្រុក ​តែងតែ​ព្យាយាម​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​និង​បុណ្យ​សែន​លោក​ខែ​ជា​ចាំបាច់។  ពិធី​បុណ្យ​សែន​លោកខែ​ត្រូវ​បាន​រួមគ្នា​ជា​លើក​ទីបី​ សម្រាប់​ការ​បែងចែក​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​  និង​ជា​បុណ្យ​មួយ​ដែល​ជនជាតិ​ចិន​ចាត់​ទុក​ជា​បុណ្យ​ធំ​ទី​២បំផុត។

៥. ប្រជាជន​ចិន​ធ្វើ​នំ​ព្រះ​ខែ​ដ៏​ធំ​មួយ​រួមគ្នា

ជា​រៀង​រាល់​ឆ្នាំ​ប្រជាជន​ចិន​នឹង​រួបរួម​កម្លាំង​គ្នា​ ដើម្បី​ព្យាយាម​ធ្វើ​នំ​សែន​ព្រះខែ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក។

តួយ៉ាង​រូប​នំ​សែន​លោកខែ​ធំ​ជាង​គេ​ត្រូវ​បាន​ផលិត​នៅ​សៀងហៃ​ក្នុង​ឆ្នាំ ២០១៣ វា​មាន​ទម្ងន់​ប្រហែល ២៥០០ គីឡូក្រាម (៥.៥០០ ផោន) ដែល​មាន​អង្កត់ផ្ចិត​ប្រហែល ២,៥ ម៉ែត្រ ដែល​មាន​ទំហំ​ធំ​ជាង​គ្រែ​ស្ដេច​ និង​ធ្ងន់​ជាង​ឡាន​មួយ​គ្រឿង​ទៅ​ទៀត។

៦. សំបុត្រ​រថភ្លើង​ជា​ទូទៅ​លក់​ដាច់​គ្មាន​សល់​មួយ​សន្លឹក

សំបុត្រ​រថភ្លើង​ត្រូវ​បាន​លក់​អស់​យ៉ាង​ឆាប់​រហ័ស​ ហើយ​កន្លែង​ទេសចរណ៍​ល្បីៗ ជា​ធម្មតា​មាន​ភ្ញៀវ​ច្រើន​អនេក។ នេះ​ក៏​ដោយសារ​តែ​មាន​ថ្ងៃ​ឈប់​សម្រាក​ចំនួន​បី​ថ្ងៃ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ។ ជនជាតិ​ចិន​ចូលចិត្ត​​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ទីក្រុង​ជាដើម។

៧. យុវជន​ចិន​និយម​ផ្ដល់​លុយ​ជា​សំណាង​ដូចជា​អំណោយ

នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណី ​ប្រជាជន​តែងតែ​ផ្ដល់​នំ​សែន​លោក​ខែ​ជា​អំណោយ​ជូន​សាច់ញាតិ។ ប៉ុន្តែ​យុវជន​ជនជាតិ​ចិន​មាន​និន្នាការ​ផ្ដល់​លុយ​ជា​សំណាង ឬ​ស្រោមសំបុត្រ​និង​អាំងប៉ាវ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ chinahighlights

ចុចអាន៖ ប្រវត្តិ​នៃពិធី​បុណ្យ​ «សែន​នំព្រះខែ» ក្នុងជំនឿជនជាតិចិន

ចុចអាន៖ ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ

ចុចអាន៖ ជូនអំណោយ ៥ នេះ ទៅសាច់ញាតិ ក្នុងពិធីបុណ្យសែនព្រះខែ នាំមកនូវហុងស៊ុយសុភមង្គលពេញមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម