វប្បធម៌ ជំនឿ
មូលហេតុចាក់ស្រេះតាំងពីយូរលង់ ដែលជនជាតិម៉ុងហ្គោល មិនហូបនំសែនព្រះខែរបស់ចិន
មានរឿងព្រេងនិនានមួយដំនាលតៗគ្នាថា ការគ្រប់គ្រងរបស់ជនជាតិម៉ុងហ្គោលលើប្រទេសចិន នៅឆ្នាំ ១២៧៩ ដល់ ១៣៦៨ បានបញ្ចប់ នៅពេលក្រុមឧទ្ទាមចិនវ៉ៃឆ្លាតម្នាក់ ប្រើល្បិចសែននំព្រះខែ ដើម្បីបំផុសគំនិតជនរួមជាតិខ្លួន ឲ្យក្រោកឡើងប្រឆាំងនឹងស្តេចម៉ុងហ្គោវិញ។
នៅឆ្នាំ១២៨០ ស្តេចចម្បាំងម៉ុងហ្គោលឈ្មោះ Genghis Khan និង Kublai Khan បានលើកទ័ពឈ្លានពាននិងត្រួតត្រាប្រទេសចិន ហើយបានបង្កើតរាជវង្សថ្មីមួយឈ្មោះ រាជវង្សយន់ (កាលនោះបានចាត់រាជទូតឈ្មោះ ជី តាក្វាន់ មកយកសួយសារអាករពីនគរខ្មែរ)។
អំឡុងពេលឡើងត្រួតត្រាប្រទេសចិន ពួកម៉ុងហ្គោលបានហាមប្រជាជន មិនត្រូវបានអនុញ្ញាតប្រមូលផ្ដុំគ្នាជាក្រុមធំទេ។ អ្នករាយការណ៍បានរាយការណ៍ជាឯកជនទាំងអស់ និងត្រូវលបលួចដោយសំងាត់។ បើអ្នកណាប្រមូលផ្ដុំគ្នាជាបក្សពួក នឹងត្រូវយកទៅសម្លាប់ចោលគ្មានប្រណី។ ពួកអ្នកគ្រប់គ្រងដ៏ឃោរឃៅនោះ បានហាមជនជាតិចិនមិនឲ្យកាន់កាប់អាវុធណាមួយ ហើយអនុញ្ញាតឲ្យមានកាំបិតផ្ទះបាយតែមួយ សម្រាប់មួយគ្រួសារប៉ុណ្ណោះ។
ស្ថានភាពលំបាកវេទនានេះហើយ បានធ្វើឲ្យមានការបះបោរពីសំណាក់ជនជាតិចិន ដោយយកនំសែនព្រះខែជាអាវុធផ្ដួលរលំរបបឃោរឃៅនេះ។
ពេលវេលាកំណត់បានមកដល់ នៅឆ្នាំ១៣៦៨ មុនបុណ្យសែននំព្រះខែបីថ្ងៃ មេដឹកនាំក្រុមឧទ្ទាមជនជាតិហាន ឈ្មោះ Zhu Yuanzhang បានបញ្ជារឲ្យបក្សពួករបស់ខ្លួន ដើរលក់នំលោកខែឲ្យជនជាតិហាន ទូទាំងប្រទេសចិន។ ក្នុងនំព្រះខែពួកគេបានសរសេរសារសំងាត់ ជាក្រដាសខ្មៅបិទជាប់ក្រោមនំ ប្រាប់ឲ្យជនជាតិហានក្រោកពីដំណេកដើម្បីបះបោរ នៅយប់ថ្ងៃសែននំលោកខែ ដើម្បីសម្លាប់ជនជាតិម៉ុងហ្គោល នៅគ្រប់ច្រកល្ហកទាំងអស់។
រាត្រីសែននំព្រះខែបានមកដល់ ជនជាតិហានបើកនំហូបក៏ឃើញសារសំងាត់នោះ ហើយនាំគ្នាងើបបះបោរប្រឆាំងទូទាំងប្រទេស បញ្ចប់ការត្រួតរយៈពេល៨៩ ឆ្នាំ របស់ជនជាតិម៉ុងហ្គោល បន្ទាប់មក ពួកគេក៏បង្កើតរាជវង្សថ្មីមួយឈ្មោះ “រាជវង្សម៉េង” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជូនអំណោយ ៥ នេះ ទៅសាច់ញាតិ ក្នុងពិធីបុណ្យសែនព្រះខែ នាំមកនូវហុងស៊ុយសុភមង្គលពេញមួយជីវិត
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិចិន
ចុចអាន៖ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់