វប្បធម៌ ជំនឿ
ត្បូងកណ្តៀងពណ៌ខៀវសក្តិសមសម្រាប់បង្កើនសំណាង ពិសេសមនុស្សឆ្នាំខាល
ត្បូងកណ្តៀង ជាថ្មមានតម្លៃមួយប្រភេទដែលពេញនិយមសម្រាប់ច្នៃជាគ្រឿងអលង្ការលម្អកាយ ក៏ដូចជាឆ្លាក់ជារូបបដិមាតូចៗបង្កើនហុងស៊ុយក្នុងចំណោមអភិជន។ ត្បូងកណ្តៀងមានពណ៌ច្រើនណាស់ដូចជា ខៀវ បៃតង ស ខ្មៅ ស្វាយ ផ្កាឈូក និងពណ៌លឿង។ ក្នុងនោះតែត្បូងកណ្តៀងក្រហម ជាប្រភេទថ្មកម្រ។
:max_bytes(150000):strip_icc():format(webp)/loose-round-sapphire-183285797-c0f3d5bb3b7b48109393ef48cf45adde.jpg)
តម្លៃត្បូងនីមួយៗអាចខុសៗគ្នាទៅតាមពណ៌ ចំណែកត្បូងកណ្តៀងពណ៌ខៀវវិញ ជាវត្ថុតំណាងឱ្យខ្សែរាជរង្ស ដែលមានតម្លៃបំផុតក្នុងចំណោមពណ៌ផ្សេង។
ត្បូងកណ្តៀងពណ៌ខៀវ ត្រូវបានគេជឿតៗគ្នាថា ជាប្រភពទាក់ទាញភាពសម្បូរសប្បាយ ពរជ័យ និងអំណោយ។ វាត្រូវបានគេប្រើដើម្បីការពារប្រឆាំងនឹងថាមពលអវិជ្ជមាន ក៏ដូចជាជួយឱ្យផ្លូវចិត្តស្ងប់សុខ ព្រមទាំងពង្រឹងថាមពលខាងវិញាណឱ្យខ្លាំងក្លា។

ប្រភពដើមនៃត្បូងដ៏មានតម្លៃនេះ ត្រូវបានដឹងថាមកពីប្រទេសមីយ៉ាន់ម៉ា សាធារណរដ្ឋឆែក ប្រេស៊ីល កេនយ៉ា ឥណ្ឌា ស្រីលង្កា អូស្ត្រាលី ថៃ កាណាដា និងម៉ាដាហ្គាស្កា។ វាជាត្បូងតំណាងឱ្យភពព្រះចន្ទ និងភពព្រះសៅរ៍ ត្រូវធាតុខ្លាំងជាមួយមនុស្សឆ្នាំខាល និងតារានិករ Libra និង Gemini។

ត្បូងកណ្តៀងក៏ជាវត្ថុពិសិដ្ឋដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្នេហា ហើយជារឿយៗត្រូវបានគេប្រើជាចិញ្ចៀនភ្ជាប់ពាក្យ។ ពណ៌ខៀវរបស់ត្បូងកណ្ដៀងបង្កើតបាននូវថាមពលស្នេហាយូរអង្វែង និងសុភមង្គលស្ថិតស្ថេរ។

នៅតាមបណ្ដាប្រទេសដែលជាប្រភពរបស់ត្បូងនេះ គេមានជំនឿអរូបិយយ៉ាងមុតមាំផងដែរ ប្រសិនបើ៖
-ពាក់ខ្សែកច្នៃភ្ជាប់ជាមួយត្បូងកណ្តៀងពណ៌ខៀវ ជាប្រផ្នូលនៃថាមពលលើអាជីពល្អប្រសើរ
-ខ្សែដៃប្លាទីនឬមាសក្ដីដៃដែលដាំត្បូងកណ្ដៀងតិចតួច ជាប្រផ្នូលនៃការការពារពីអំពើអាក្រក់ និងគ្រោះថ្នាក់ផ្សេង

-ចិញ្ចៀន ជាប្រផ្នូលនៃប្រាជ្ញាស្មារតីរឹងមាំ និងការរីកចម្រើន
-ចំណែកក្រវិលត្បូងកណ្ដៀង ជាប្រផ្នូលអំពីចំណងមេត្រី ដែលអ្នកនឹងទទួលបានក្ដីស្រឡាញ់ពីមនុស្សជុំវិញ ព្រមទាំងបង្កើនមិត្តគ្រប់ទិសទី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងថាហេតុអ្វីបានជាត្បូងមរកតថ្លៃ និងពេញនិយមក្នុងចំណោមអភិជនដែរ
ចុចអាន៖ គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?