Connect with us

វប្បធម៌ ជំនឿ

អត្ថន័យ ៣ សំខាន់បំផុត ទាក់ទងនឹងការពូនភ្នំខ្សាច់ក្នុងរដូវដាក់បិណ្ឌ

បានផុស

នៅ

តាមទំនៀមទម្លាប់និងជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់តែងធ្វើឡើងនៅតាមទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យបញ្ចុះខណ្ឌសីមា និងបុណ្យភ្ជុំជាដើម។

យើងធ្លាប់តែ​ឮ​ចាស់​ព្រិទ្ធិចារ្យ​ និងលោកតា លោកយាយ ​តែងដំណាលពីការ​ពូន​ភ្នំ​ខ្សាច់ ​គឺ​ដើម្បី​ជម្រះ​កម្មពៀរ​ចាស់​ៗពីអតិតជាតិ រួមទាំងជាតិនេះ និង​ឧបទ្រព​ចង្រៃ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ជីវិត។

រូបភាពពី Google
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​​ឡែក​ ​បើ​យោង​តាម​ឯកសារ​​​​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ជា​ច្រើន​​បាន​​​សរសេរ​ថា ការ​ធ្វើ​ពិធី​ពូន​ភ្នំ​ខ្សាច់​​​​ឡើង ​គឺ​មាន​អត្ថន័យ​​មួយ​ ៣ ធំៗទៀត​ដូច​ជា៖

ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯ​ស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្នានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាង​ឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។ ដោយ​បុគ្គល​នោះ ​នឹង​ទទួល​ផល​អានិសង្ឃ​​ខ្ពស់ ។

ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពីមុនមក។ មានន័យថា ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមក នោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយក​ជីវិតអ្នកវិញ តោងត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាច​មក​យក​ជីវិត​អ្នក ឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់ចំនួស គ្រាប់ខ្សាច់នេះ​ឲ្យអស់ទេនោះ មានន័យស្មើនិង​អ្នកបានរំដោះកម្មរំដោះពៀរពីសត្វនោះហើយ។ នេះបើតាម​ទ្រឹស្ដី​ព្រហ្មមញ្ញ​សាសនា។

មាន​ន័យខុសប្លែកពីទ្រឹស្ដីបែបសាសនា​ខាងលើនេះ តាមការ​សង្កេត​ជាក់ស្តែង នៅ​តាម​វត្តអារាម​មួយ​ចំនួន ជាពិសេស​នៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺ​ព្រះសង្ឃ ឬ​គណៈកម្មការវត្ត អនុញ្ញាតឲ្យ​មានពិធីពូនភ្នំខ្សាច់នេះឡើង បន្ទាប់​មកគេ​អាច​យក​ខ្សាច់​នោះ​ទៅប្រគេនព្រះ សង្ឃ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិនៃការវេចនំអន្សម ជាប្រពៃណីដូនតាខ្មែរចោលមិនបាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ចុចអាន៖ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីរបស់ពលរដ្ឋខ្មែរ

ចុចអាន៖ជិតដល់ថ្ងៃកាន់បិណ្ឌហើយ មកដឹងពីប្រភេទប្រេតក្នុងជំនឿសាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

កីឡា៥៣ នាទីutes មុន

កក្រើកក្រុងឡុងប៊ីច! គ្រុឌគុនខ្មែរ បង្ហាញក្បាច់ទ្រង់ទ្រាយធំក្នុងពិធីបុណ្យវប្បធម៌ខ្មែរ

កីឡា៥៧ នាទីutes មុន

អនុប្រធាន​សហព័ន្ធ​ចំបាប់​ ការ​ប្រកួត​ជើងឯក​យុវជន​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​បាន​ជួបជុំគ្នា​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអំពាវ​នាវឱ្យម្ចាស់រថយន្ត ត្រៀមថវិកាថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម