វប្បធម៌ ជំនឿ
ម្ហូបមួយមុខទាក់ទងនឹងពពួកប្រេត កូនចៅខ្មែរចោលមិនបាន ក្នុងថ្ងៃកាន់បិណ្ឌទីមួយ
ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងប្រារព្ធពិធីនេះឡើង ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ” ធំតែម្ដង។
ដោយឡែកនៅថ្ងៃកាន់បិណ្ឌទីមួយ ពុទ្ធសាសនិកខ្មែរតែងមានជំនឿលើមុខម្ហូបមួយមុខ ដែលមានប្រវត្តិទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ ជាពិសេសគឺពពួកប្រេតតែម្ដង។
ឆាមីសួរ ជាមុខម្ហូបមួយស្រួលធ្វើនិងរហ័សមិនសាំញាំច្រើនដូចម្ហូបដទៃទៀត។ ម្ហូបមួយនេះ មានប្រវត្តិចាក់ស្រេះ និងជំនឿដ៏យូរលង់ណាស់មកហើយ។
បើតាមការរៀបរាប់ពីចាស់ៗក្នុងផ្ទះនិងនៅតាមវត្តអារាមបានមានប្រសាសន៍ថា ឆាមីសួរជាម្ហូបដែលពពួកប្រេតអាចហូបបានជាងម្ហូបណាទាំងអស់។ ដោយសារប្រេតខ្លះ មានមាត់តូចជាងម្ជុល មិនអាចបរិភោគម្ហូបអាហារបានតាមចិត្តដូចប្រេតផ្សេងៗបានទេ។ មូលហេតុក៏ដោយសារប្រេតនេះមានកម្មក្រាស់ជាងប្រេតផ្សេង ទើបតម្រូវឲ្យមានតូចជាម្ជុល ពិបាកហូប ពិបាកផឹកទឹក និងពិបាកដកដង្ហើមជាងគេ។
ដូចនេះហើយ ទើបកូនចៅស្រករៗក្រោយ ដែលមានជំនឿជាប់ តែងនិយមធ្វើឆាមីសួរទៅវត្តនៅថ្ងៃកាន់បិណ្ឌទីមួយ មិនដែលអាក់ខានឡើយ។ ជាពិសេស ដើម្បីបានប្រគេនទៅដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងជឿថា ម្ហូបពិសេសនេះ នឹងអាចទៅដល់ដូនតាពួកគេ ដែលមិនដឹងថាទៅកើតជាអ្វីឬយ៉ាងណានោះទេ។
យ៉ាងណាមិញ បើតាមល្បើកប្រេតរបស់លោក សុង ស៊ីវ បានបញ្ជាក់ថា ប្រេតក្នុងលោកនេះមានចំនួន ១២ ប្រភេទ ហើយប្រេត សូចិមុខ ជាប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាស់ចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ៕
គ្រូ ណុប
ចុចអាន៖អត្ថន័យនិងជំនឿនៃការបោះបាយបិណ្ឌ នាវេលាម៉ោង ៤ ទៀបភ្លឺ
ចុចអាន៖ជិតដល់ថ្ងៃកាន់បិណ្ឌហើយ មកដឹងពីប្រភេទប្រេតក្នុងជំនឿសាសនា
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?