វប្បធម៌ ជំនឿ
ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
ចំពោះអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា ប្រាកដជាបានដឹងច្បាស់ពីប្រពៃណីទំនៀមទម្លាប់ និងការប្រារព្ធពិធីទៅតាមជំនឿពីបរមបុរាណរៀងមក។ ជាក់ស្ដែងថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី៣ តាមវត្តអារាមនីមួយៗ នឹងឮសូរសណ្ដាប់ធម៌ទេសនារបស់ព្រះសង្ឃ និងការឲ្យពរ ពីតាជី យាយជី មិនខាន។

បើតាមជំនឿពីដូនតាខ្មែរមក បិណ្ឌ១ គឺថ្ងៃពិសេសមិនអាចអាក់ខានបានឡើយ ជាពិសេសនោះគឺថ្ងៃភ្ជុំធំតែម្ដង។ មូលហេតុដែលកូនខ្មែរគ្រប់រូបតែងមានជំនឿលើសាសនាព្រះពុទ្ធមិនចោលបិណ្ឌ១ និងភ្ជុំធំ គឺដោយសារតែពួកគេខ្លាចថាដូនតាដែលបានចែកឋានទៅកាន់បរលោក មិនអាចរកសាច់ញាតិ្តខ្លួនឃើញ។ ដោយគេជឿថា វិញ្ញាណទាំងឡាយណាដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញត្តិរបស់ពួកគេ ដែលបានបង្សុកូលឧទិសកុសលផលបុណ្យទៅឲ្យ។ ពពួកប្រេតនឹងទៅគ្រប់ ៧ វត្ត ដើម្បីរកមើលសាច់ញត្តិពួកគេ ប្រសិនបើវិញ្ញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ នោះនឹងដាក់បណ្ដាសាតាមអារម្មណ៍ដែលខឹងមិនខានឡើយ។ នេះហើយជាមូលហេតុដែលសាច់ញត្តិកូនចៅខ្មែរ គួរតែយកចង្ហាន់ទៅវត្ត បើទោះបីជាច្រើនឬក៏តិចក៏ដោយ ក្នុងអំឡុងពេលដាក់បិណ្ឌទី១ ឬភ្ជុំធំនេះតែម្ដង។

បើទោះបីជាបិណ្ឌទី១ សំខាន់មិនអាចខ្វះបាន ប៉ុន្តែពុទ្ធសាសនិកខ្មែរគ្រប់រូប ចូរកុំភ្លេចមនុស្សពីរនាក់ដែលបានធ្វើឲ្យអ្នកមានថ្ងៃនេះមកបាន។ ពួកលោកជាព្រះរស់ ដែលយើងគ្រប់គ្នាមិនត្រូវភ្លេចធ្វើបុណ្យជាមួយមុនគេបង្អស់ មុននឹងអ្នករៀបចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម។
ថ្វីបើ បិណ្ឌមួយនិងភ្ជុំសំខាន់ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់ពុទ្ធសាសនិកដែលមានការរវល់ នៅតែអាចទៅធ្វើបុណ្យគ្រប់ថ្ងៃដែលលាន់បិណ្ឌបានដដែល។ថ្ងៃណាក៏សំខាន់ដែរសម្រាប់យើងឲ្យតែមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនាគឺជាកុសលផលបុណ្យរបស់អ្នកហើយ៕
គ្រូ ណុប

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?