វប្បធម៌ ជំនឿ
សុបិនឃើញស្រះទឹក បកស្រាយពីការងារបច្ចុប្បន្ន មានល្អនិងអាក្រក់មកជាមួយគ្នា
កាលបើសុបិនឃើញស្រះទឹក ដែលបោះបង់ចោល ឬធ្លាក់ចូលក្នុងស្រះនោះដោយចៃដន្យ តើវាមានន័យយ៉ាងដូចម្ដេច ទាក់ទងទៅនឹងជំនឿពីដូនតាមក។

សុបិនឃើញស្រះទឹកបានន័យថា ការងារនៅក្នុងរយៈពេលនេះ ឬអ្វីដែលត្រូវសង្ឃឹម ប្រហែលជាមិនសូវទទួលបាននូវជោគជ័យឡើយ។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃការរស់នៅ ទាំងអាហារហូបចុក និងលុយកាក មានសមល្មមមិនខ្វះនោះទេ។
សុបិនឃើញជីកស្រះមានន័យថា ក្នុងអំឡុងពេលនេះ ភារកិច្ចការងារស្ថិតក្នុងស្ថានភាពល្អប្រសើរ។ វាអាចមានរហូតដល់ការដំឡើងឋានៈ និងប្រាក់ខែ។
សុបិនឃើញស្រះដែលគេបោះបង់ចោលបានន័យថា ក្នុងអំឡុងពេលនេះ អាជីវកម្មរបស់អ្នកអាចមានបញ្ហា។ អ្នកត្រូវតែរឹងមាំ ដើម្បីកែប្រែបញ្ហានេះ ប្រសិនបើទន់ជ្រាយយើងនឹងដួលទៅតាមទំនោរនៃបញ្ហានោះដែរ។ មានសត្រូវប៉ងចង់ផ្ជាញ់យើង ដូច្នេះរឹងមាំនឹងបញ្ហានេះឲ្យបាន ទើបមើលឃើញទ្វារសុភមង្គល។
សុបិនឃើញស្រះទឹកជ្រៅខ្លាំងបានន័យថា អ្នកអាចមានសំណាងតិចតួចនៅក្នុងរយៈពេលនេះ អាចថាមានលុយចាយដោយមិនចាំបាច់ប្រឹង តែក៏មិនមែនឲ្យអ្នកខ្ជិលដែរ។ បានន័យថា អ្នកមានរឿងល្អនិងអាក្រក់មករួមគ្នា ដូច្នេះត្រូវចេះច្នៃបញ្ហាមកជាឱកាស។
សុបិនធ្លាក់ចូលក្នុងស្រះទឹកបានន័យថា អ្វីដែលអ្នកសម្រេចចិត្ត ឬធ្វើសកម្មភាពនៅថ្ងៃនេះ អាចបណ្ដាលឲ្យអ្នកមានបញ្ហានៅពេលអនាគត។ ប៉ុន្តែប្រសិនបើអ្នកមានទំនុកចិត្តលើអ្វីដែលអ្នកបានធ្វើ គ្មានអ្វីត្រូវខ្លាចឡើយ។ ដាក់ទុន ដាក់ចិត្តហើយលះបង់ អ្នកនឹងទទួលបានផល បើទោះបានតិចឬច្រើន តែយ៉ាងណាអ្នកបានធ្វើវាអស់ពីចិត្តរួចទៅហើយ។

សុបិនឃើញស្រះទឹកសិប្បនិម្មិតក្នុងអំឡុងពេលនេះ អ្នកត្រូវប្រយ័ត្នរាល់ពាក្យសំដីធំតូច ដែលត្រូវប្រើជាមួយគ្រួសារ។ បើមិនចេះអត់អោនឲ្យគ្នាទេ ជម្លោះឬមានការតឹងសសៃកដាក់គ្នា អាចនឹងកើតឡើងក្នុងរង្វង់គ្រួសារមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
ចុចអាន៖បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ
ចុចអាន៖យល់សប្ដិឃើញរថយន្ត បញ្ជាក់ពីសំណាងជោគលាភ និងប្រផ្នូលឲ្យដល់ជីវិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ