វប្បធម៌ ជំនឿ
យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក
សុបិនឃើញសត្វស្លាប មិនថាជាឥន្ទ្រី ទីទុយ ឬសត្វបក្សីផ្សេងៗគ្នា តាមជំនឿគឺសត្វទាំងនោះ កំពុងតែចង់ប្រាប់ពីប្រផ្នូលនិងហេតុការណ៍កើតឡើងក្នុងជីវិតពិតនាបច្ចុប្បន្ននេះ។

សុបិនឃើញបក្សីមួយលើដើមឈើបានន័យថា អ្នកនឹងមានលាភសំណាងក្នុងវិស័យការងារ ដែលទំនងជាមានដំណើរល្អ និងរុងរឿងទៅថ្ងៃអនាគតថែមទៀតផង។
សុបិនឃើញសត្វឥន្ទ្រីបានន័យថា អ្នកនឹងទទួលបានថាមពលនៃសំណាង ឬត្រូវបានតំឡើងឋានៈ។ ជោគជ័យកំពុងខិតមករកអ្នកហើយ!
សុបិនឃើញសេកបានន័យថា អ្នកនឹងជួបប្រទះការឈឺចាប់ពីនរណាម្នាក់ ដែលមានវ័យក្មេងជាង។ ដូច្នេះតោងឲ្យប្រយ័ត្នរាល់ពាក្យសំដី ដែលនិយាយទៅកាន់នរណាម្នាក់។

សុបិនឃើញសត្វទីទុយបានន័យថា អ្នកគួរតែចៀសវាងពីល្បែងស៊ីសងគ្រប់ប្រភេទ។ គួរតែប្រយ័ត្នចំពោះសុខភាព អាចមានរោគសញ្ញាពីការឈឺឆ្អឹងខ្នងជាដើម។
សុបិនឃើញលាមកបក្សីនៅលើក្បាលបានន័យថា អ្នកនឹងមានលាភធំមិនខាន។ លាភធំនោះអាចជាទម្រង់មរតកនៅក្នុងគ្រួសាររបស់យើងក៏មាន។
សុបិនឃើញខ្លួនឯងចង់សម្លាប់បក្សី បានន័យថា ជីវិតរបស់អ្នកនឹងមិនសំណាង នឹងរកឃើញសុភមង្គលឃើញពិតៗ។
សុបិនឃើញបានដោះលែងបក្សី បានន័យថា អ្នកនឹងរកឃើញសុភមង្គលពិតៗ ក្រោយជួបរឿងអតីតកាលដែលមានតែបញ្ហាមិនចេះចប់។ ដែលនេះប្រៀបដូចជាការដោះលែងអ្វីគ្រប់យ៉ាង ឲ្យវាទៅតាមកម្មរបស់វាចុះ។
សុបិនឃើញបក្សីច្រៀងបានន័យថា អ្នកកំពុងត្រូវបាននរណាម្នាក់ដែលជាមិត្តជិតស្និទ្ធ ឬមនុស្សស្គាល់គ្នា បានបង្កើតក្រុមនិយាយដើមអ្នក ឬបង្កាច់បង្ខូចឈ្មោះ។
សុបិនឃើញបក្សីនៅក្នុងទ្រុងមានន័យថា អ្នកនឹងទទួលបានដំណឹងល្អ។ បើធ្វើអាជីវកម្មលុយកាក់នឹងហូរចូល មកតាមវិធីដែលយើងបានរំពឹងទុក។
សុបិនឃើញត្រូវបានបក្សីចឹក បានន័យថា មនុស្សដែលគិតអាក្រក់ពីយើង នឹងរងទុក្ខ ឬបាត់បង់អ្វីមួយនៅក្នុងជីវិតរបស់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
ចុចអាន៖សុបិន ៨ ប្រភេទ នាំនូវទាំងលាភសំណាង និងហានិភ័យ អាស្រ័យលើហេតុកើតក្នុងយល់សប្ដិ
ចុចអាន៖យល់សប្ដិឃើញរថយន្ត បញ្ជាក់ពីសំណាងជោគលាភ និងប្រផ្នូលឲ្យដល់ជីវិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?