វប្បធម៌ ជំនឿ
ជំនឿលេខ ៩ នាំសំណាងឆ្ពោះទៅរកភាពរីកចម្រើន និងតំណាងឲ្យនិរន្តរភាពក្នុងជីវិត
លេខ ៩ នៅពេលអានឬស្តាប់ ក៏ធ្វើឲ្យមានអារម្មណ៍ល្អមកជាមួយដែរ។ យោងទៅតាមជំនឿនៃជនជាតិអាស៊ី លេខ ៩ តំណាងឲ្យនិរន្តរភាពក្នុងជីវិត និងសុភមង្គលពេញលេញ បើបុគ្គលណារើសយកលេខនោះ មកធ្វើការងារអ្វីមួយ ឬពិធីផ្សេងៗ។

លេខ ៩ យោងទៅតាមជំនឿរបស់ប្រជាជនថៃ
នៅប្រទេសថៃ លេខ ៩ ត្រូវបានចាត់ទុកថាជាលេខសំណាង ព្រោះមានអត្ថន័យដែលមានន័យដូចពាក្យដែលល្អ វឌ្ឍភាពភាពរីកចម្រើន ឬឆ្ពោះទៅមុខរហូត។ បន្ថែមពីនេះ វាក៏ជាលេខដែលត្រូវបានគេនិយមប្រើសម្រាប់ឱកាសផ្សេងៗ នៅក្នុងព្រឹត្តិការណ៍នាំសំណាងផ្សេងៗ ដែលមានន័យថាពេលវេលាល្អ ឬពេលត្រឹមត្រូវថ្ងៃផងដែរ។
លេខ ៩ យោងទៅតាមជំនឿរបស់ជនជាតិចិន
ចំពោះលេខ ៩ តាមជំនឿរបស់ជនជាតិចិន វាក៏ត្រូវបានគេចាត់ទុកថាជាលេខដែលមានអត្ថន័យល្អផងដែរ ពីព្រោះលេខ ៩ នៅពេលដែលបញ្ចេញសំឡេងត្រូវនឹងពាក្យ 久 ដែលមានន័យថាវែង តំណាងឲ្យនិរន្តរភាព។ វាក៏ជាលេខល្អ ដែលពេញនិយមប្រើក្នុងពិធីមង្គលការផងដែរ។
លេខ៩ល្អ ចុះបើផ្គុំចូលគ្នាបានជាលេខ ៩៩

៩៩ គឺជាលេខមួយទៀតនៅក្នុងន័យល្អ ពីព្រោះ ៩៩ តំណាងឲ្យអំណាចនៃការយល់ដឹង ថាមពលពិសេស និងការមើលឃើញជាមុន ដោយភាពជាក់លាក់។ ជាពិសេសលេខនេះ នឹងធ្វើឲ្យមនុស្សមានប្រាជ្ញាពិសេស មានអំណាចខាងវិញ្ញាណ ធ្វើអ្វីៗតែងមានព្រះការពារពីក្រោយ មានភាពរុងរឿង និងមានសុភមង្គល មានទ្រព្យសម្បត្តិហូរហៀរជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេខ ៤៩ ក្នុងជំនឿអាស៊ីផ្សារភ្ជាប់ជាមួយភាពអពមង្គល និងពពួកអមនុស្ស
ចុចអាន៖ជំនឿបុរាណដែលចាស់ៗតែងផ្ដាំ និងហាមមិនឲ្យធ្វើ សុទ្ធតែបញ្ជាក់អត្ថន័យ ខាងក្រោមនេះទាំងអស់

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?