Connect with us

វប្បធម៌ ជំនឿ

សុបិន​​ឃើញ​មនុ​ស្ស​ស្រី​ ៦ ប្រភេទ ក្បួនហោរ៉ា​ប្រាប់​ប្រផ្នូលឲ្យ​ដឹង​មុន​

បានផុស

នៅ

ពាក់ព័ន្ធសុបិន កម្ពុជាថ្មីសូមលើកយកមនុស្សស្រីជាគោលដៅ ក្នុង​សុបិន​ដែលបានចែងក្នុងតម្រារបស់បុរាណ​ខ្មែរ​។

ប្រុសស្រីឯណាសុបិន​ឃើញមនុស្សស្រីស្លៀកពាក់មានពណ៌ខ្មៅ ហើយដើរមករកខ្លួនជាហេតុឱ្យអ្នកសុបិន​ឃើញដឹងថានឹងមានមនុស្សមកគិតនឹងប្រទុសរាយជាមួយអ្នក ឬត្រូវបានអ្នកដទៃចោទប្រកាន់ឱ្យមានរឿងកង្វល់ណាមួយមិនខាន​គួរ​ប្រុង​ប្រយ័ត្នខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើប្រុស​ស្រីណាសុបិន​ឃើញស្ត្រីណាប្លែកមុខមិនធ្លាប់ស្គាល់ពីមុនមកដើរមករក សុបិន​នេះបង្ហាញហេតុឱ្យដឹងថាមុខរបរ របស់អ្នកនឹងមានមនុស្សស្រីចូលហ៊ុនចំណែកជាមួយ នឹងជួយទាក់ទងអតិថិជនហើយមុខរបរនឹងបានសម្រេចផលល្អ។

បើប្រុស​ស្រីណាសុបិន​ឃើញស្ត្រីស្លៀកពាក់ពណ៌ក្រហមដើរមករកខ្លួន សុបិន​នេះ​ប្រាប់ហេតុឱ្យដឹងថា អ្នកនឹងទទួលនូវសេចក្តីក្តៅក្រហាយក្នុងរឿងលុយកាក់មិនខានគួរប្រយ័ត្នផង។ ក្នុងសុបិននេះដែរ បើសិនជាអ្នកសុបិនឃើញ​ស្ត្រីស្លៀកពាក់ឈុតពណ៌សមករក អ្នកសុបិននឹង​ប្រាកដដោយសេចក្តីសុខត្រជាក់ត្រជុំក្នុងគ្រួសារមិនខាន។

បើប្រុសស្រីណាសុបិន​ឃើញស្ត្រីខ្លួនទទេ ដើរមករកអ្នកជាហេតុឱ្យដឹងថា អ្នកនឹងបានលាភអណ្តែតមិនខាន ដែលលាភនេះបានកើតចេញពីការភ្នាល់ណាមួយ។

ជាចុងក្រោយនៃការសុបិន​ឃើញស្ត្រីទាំង៦ចំណុច បើអ្នកសុបិនឃើញថាខ្លួនបានរួមដំណេកជាមួយស្ត្រីម្នាក់ឬបុរសម្នាក់ដែលជាគូវាសនារបស់អ្នក ជាហេតុឱ្យដឹងថាអ្នកនឹង​មានមនុស្សប្រុសឬស្រីស្រឡាញ់ផ្សេងទៀត។ បើជាការងាររាជការអ្នកធំ​នឹង​មានសេចក្តីអាណិតអាសូរដល់អ្នកមិនខាន។

នេះជាអត្ថន័យនៃការបកស្រាយក្នុងសុបិន​​ពាក់ព័ន្ធ​មនុស្សស្រីទាំង៦ប្រភេទដែលកម្ពុជាថ្មីបានស្រាវជ្រាវចេញពីតម្រាទស្សទាយបុរាណ​ដែលបានបន្សល់ទុក សម្រាប់ការយល់ដឹង​ជាប្រយោជន៍ដល់អ្នកអាន​ស្វែង​យល់​តាម​ការ​ពិចារណា៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៧ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម