Connect with us

វប្បធម៌ ជំនឿ

តុលា ជាខែសំណាងធំរបស់តារានិករទាំង ៦នេះ

បានផុស

នៅ

ដឹងអត់! មានតារានិករណាខ្លះ នឹងជួបសំណាងធំក្នុងខែ តុលា នេះ?

១. Aquarius (២០ មករា- ១៨ កុម្ភៈ)

The Aquarius Symbol and Its Meaning in Astrology | The Pagan Grimoire
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនឹង​សម្បូរ​លុយ​ចាយ​ មាន​លាភ​ធំហូរ​ចូល​ និងរាសី​ខ្ពស់ត្រដែត។ បើសិនអ្នកជាមនុស្ស​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ការងារ​រក​ទទួលទាននឹងកាន់តែរីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន។ ​ចំណែក គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អឺន និង​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់។

២. Virgo (២៤ សីហា- ២៣ កញ្ញា)

Le signe de la Vierge - 123 Horoscope

តារានិករមួយនេះ ក៏​សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅដែរ។ បើបណ្ដុះចិត្ត​បុណ្យ​កុសល ប្រព្រឹត្ត​តែ​អំពើ​សុចរិត​ ការងារ​ទាំងឡាយទាំងពួងនឹង​ស្ទុះ​លឿន​ទៅ​មុខ​យ៉ាង​លឿន ដោយគ្មានឧបសគ្គអ្វីមករារាំងឡើយ។

៣. Libra (២៤ កញ្ញា- ២៣ តុលា)

Moon in Libra—A Personality Profile

តារានិករ Libra ក៏មានលាភ​ធំ​ចូល​ដល់ជិវិតហូរហៀរមិនធម្មតា។ ប្រកាន់ខ្ជាប់ការប្រព្រឹត្ត​ទៀងត្រង់ របររកស៊ី ​ក៏ដូចជាអាជីព នឹងរីក​ចម្រើន​ដុះដាលមិនឈប់។ ចំពោះគូស្នេហ៍ ទាំងអ្នករៀបការរួច និងកំលោះ​ក្រមុំជាសង្សារគ្នាក្ដី ​មាន​តែ​ផ្អែមល្ហែម ប្រកបដោយការយល់ចិត្ត។

៤.​​​ Leo (២៤ កក្កដា- ២៣ សីហា)

Zodiac Zone: Meet Leo ♌ - Farmers' Almanac

អ្នកនឹងបាន​ឡើងបុណ្យ​ស័​ក្កិ​ធំ ឬ​ទទួល​បាន​សម្បត្តិ​សេដ្ឋី​​ចូល​មក​ក្នុង​ជីវិត​ ដោយពុំបានព្រៀងទុក។ អាជីពទាំងឡាយ ​លូតលាស់មានផ្លែផ្កាគួរជាទីពេញចិត្ត។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូស្នេហ៍ក៏ល្អប្រសើរ ពុំមានការខ្វែងគំនិត ឬឈ្លោះទាស់ទែងគ្នាអ្វីឡើយ។​

៥. Capricorn (២៣ ធ្នូ- ១៩ មករា)

Zodiac Zone: Meet Capricorn - Farmers' Almanac

នេះជាតារានិករ ដែលពោរពេញដោយពរជ័យ និង​លាភសួស្ដីជាទីបំផុតក្នុងខែនេះ។ រាល់​ការងារ​រក​ទទួលទាន ​ហុច​ផល​យ៉ាងល្អប្រសើរ​។ ចំពោះការ​រកស៊ី​ជួញដូរ​វិញ មានការ​លក់​ចេញ​ទិញ​ចូល​ កាក់កបល្អណាស់។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត ទី​ឆ្ងាយ ជួប​តែ​សុខក្សេមក្សាន្ត។ រីឯ​បញ្ហា​ស្នេហា​វិញ មាន​តែ​រឿង​ល្អ​ៗ​ពោរពេញ​ដោយ​សុភមង្គល​គ្រប់​ប្រការ។

៦. Scorpio (២៤ តុលា- ២២ វិច្ឆិកា)

Scorpio Moons: Strong Emotions and Powerful Sexuality

ក្នុងខែតុលានេះ តារានិករ Scorpio រាសីឡើង​ស្រឺ​តៗ លុយ​ហូរ​ចូល​ឈឹប​ៗ។ ឱ្យតែប្រកាន់ចិត្ត​បុណ្យជាប់ខ្លួន ផ្កាយសំណាងនឹងរត់មកនៅជាមួយអ្នកជានិច្ច។ ​ស្នេហាវិញ គូស្នេហ៍មាន​តែ​ភាព​ស្រស់ស្រាយ និងក្ដីសុខច្រើនៗ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រភេទ​តារានិករ មួយ​ណា​ជា​ចរិក​លក្ខណៈ​របស់​អ្នក?

ចុចអាន៖ បុណ្យយើងអាចធ្វើទៅបានដោយវិធីនេះ ខណៈវត្តអារាមមិនប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម