Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញស្បែកជើង បញ្ជាក់ពីបញ្ហាជីវិត សម្រាប់អ្នកនៅលីវនឹងជួបគូជីវិត

បានផុស

នៅ

កាលបើសុបិនឃើញបាត់ស្បែកជើង ឬបានដោះស្បែកជើងចេញ សុបិនទាំងនេះសុទ្ធតែជាប្រផ្នូលបញ្ជាក់ពីបញ្ហាជិវិត និងស្នេហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​ស្បែកជើង​ សម្រាប់​អ្នក​ដែល​មាន​គម្រោង​ត្រូវ​ធ្វើដំណើរផ្លូវឆ្ងាយ ​ក្នុង​កំឡុងពេលនេះ​ នឹងមានភាពរលូនគ្មានឧបសគ្គក្នុងដំណើរ។ នៅក្នុងវិស័យស្នេហា បុរសនៅលីវ​នឹង​ស្វែងរកឃើញមនុស្សយល់ចិត្ត។ សម្រាប់អ្នកដែលមានគ្រួសារ អាចមានកូនស្រីមកចាប់កំណើត ឬទទួល​បានសំណាងពីភេទផ្ទុយ​ផងដែរ។

សុបិនឃើញស្បែកជើងបាត់ បានន័យថា ​អ្នក​អាច​នឹង​ជួបមិត្តចាស់ ឬជួបមិត្តភក្តិជិតស្និទ្ធ បន្ទាប់ពីខាន​ជួបគ្នា​យូរ​មក​ហើយ ប៉ុន្តែ​រយៈពេលនេះ ​គួរតែត្រូវបាន​រស់នៅ​ដោយប្រុងប្រយ័ត្ន។ ពី​ព្រោះ​អ្នក​អាច​ទទួលរង​អំពើ​ដោយ​ចេតនាពីនរណា​ម្នាក់ ​ពីការ​ធ្វេស​ប្រហែស​របស់​ខ្លួនឯង។

សុបិន​ឃើញ​ដោះ​ស្បែក​ជើង​ មានន័យថា​ សម្រាប់​អ្នក​ដែល​ឈឺ​ជំងឺ​ប្រចាំ​កាយ ​នោះ​អាការ​អាច​នឹង​ប្រសើរ​ឡើង​បន្តិចម្ដងៗ​ ឬ​ជា​សះស្បើយ​ពី​ជំងឺ​តែម្ដង។ ចំពោះ​អ្នក​ដែល​មាន​ជួប​សំណាងអាក្រក់ រឿង​នោះ​នឹង​កន្លង​ផុត​ទៅ ហើយ​នឹង​ចាប់ផ្ដើម​ទទួល​បាន​សុភមង្គល សំណាង​បន្ថែម​ទៀត​មកវិញ។

សម្រាប់​អ្នក​នៅ​លីវ​ ប្រសិន​សុបិន​ឃើញ​​ពាក់​ស្បែកជើង ​មានន័យថា ​វា​កំពុង​ចង់​បង្ហាញពី​បញ្ហា​ស្នេហា មនុស្ស​នៅ​លីវ​នឹង​មាន​មនុស្ស​ភេទ​ផ្ទុយ​មក​ចែចង់​ឬ​លួច​ស្នេហា។ ចំណែក​អ្នក​ដែល​កំពុង​សិក្សាមើលចិត្តគ្នា​ កំពុងតែ​​អភិវឌ្ឍទំនាក់ទំនង​របស់​ពួកគេ ​ឲ្យ​កាន់​តែ​ប្រសើរ​ឬ​ល្អ​ជាង​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់

ចុចអាន៖បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ

ចុចអាន៖យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម