Connect with us

វប្បធម៌ ជំនឿ

ព្រះចន្ទពេញវង់ដ៏ពិសិដ្ឋសម្រាប់ការបួងសួង​ក្នុងទំនៀមអឺរ៉ុបរះនៅយប់ទី ៣១ ខែតុលានេះ

បានផុស

នៅ

ខែតុលាយប់ទី៣១ ឆ្នាំ២០២០នេះ នៅចំ​វេលាពេញបូណ៌មីខែកត្តិក ដែលខ្មែរយើង​និយមប្រារព្ធអកអំបុក សំពះព្រះខែនឹងលេចចេញ ព្រះច័ន្ទពេញវង់នាមហិនទ័រដែល​មានលក្ខណៈពិសេសខ្លាំងក្នុងជំនឿបុរាណលោកខាងលិចនិងហិណ្ឌូ។នេះ​ជាព្រះច័ន្ទពេញវង់លើកទីពីរក្នុងខែតុលា​តែមួយ ព្រោះជនជាតិចិន​ ទើបតែ​ធ្វើបុណ្យសំពះព្រះខែកាលពីថ្ងៃទី០១ខែដដែលនេះ ចំណែកព្រះចន្ទពេញវង់លើកទី ២នេះនៅចំ​ថ្ងៃ Halloween គឺ​ថ្ងៃសៅរ៍ទី ៣១ ខែតុលា ហើយឈានដល់កម្រិតកំពូលនៅម៉ោង ១០ និង ៥១ នាទីម៉ោងអាស៊ីយើង​។

ដោយសារកម្រមានមានពេញបូណ៍២ដងក្នុងខែតែមួយ ព្រះចន្ទលើកទីពីរនេះ ជាពន្លឺពណ៌ទឹកក្រូច និងនិមលបរិសុទ្ធ ល្អបំផុត ព្រមទាំងធំ​ខ្លាំង​ដែល​គេនិយមបួងសួងសុំក្តីសុខចម្រើន តាំងពីបុរណាចារ្យមក ជំនាន់ដែលមនុស្ស​អាចឆ្លងឆ្លើយនឹងព្រះចន្ទបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលបានបញ្ជាក់ខាងលើព្រះច័ន្ទពេញលេញទី ២ របស់ខែតុលាលេចចេញនៅថ្ងៃសៅរ៍ទី ៣១ ខែតុលានេះ ដែលធ្វើឱ្យរាត្រី Halloween កាន់តែពិសេសលើសឆ្នាំនានា ចំណែកអ្នកជឿខ្លះ គេនឹង​អនុវត្តិការស្នើសុំពី ព្រះច័ន្ទពេញវង់ដ៏កម្រដោយពីធី​សរសេរសំបុត្រ​ផ្ញើទៅឋានព្រះចន្ទ​ដោយ៖

១ ងូតទឹកអំបិល

គេជឿថា ទឹកអំបិលមួយក្បង់លាយក្នុងផ្តិល នឹងអាច​បណ្តេញ​គ្រោះឧបទ្រពនានា​បានពិតមែន​មុនពេលទទួលពន្លឺមាសនៃព្រះច័ន្ទទីពីរនេះ។ ចូួរស្រោចទឹកអំបិល​ហើយនិយាយថា​ទៅឱ្យអស់ទៅទុក្ខកង្វល់។

២ ថ្វាយផ្កានិងទឹកលាយស្ករស

ដង្វាយអាចដាក់តាមចូលចិត្ត​ តែកុំភ្លេចរបស់សំខាន់ គឺត្រូវ​ផើងទឹកថ្លាមួយមានមាត់ធំ បង្កប់ស្ករសមួយឬពីរស្លាបព្រា ជាមួយ​និងការតំកល់លុយ​មួយសន្លឹកក្រោមផើងកញ្ចក់នោះឱ្យបានឆ្លុះជ ាមួយទឹក។ ចូរនិយាយថា សុំ​មានលុយ​ជារៀងរហូតតទៅ មុនពេល​ប្រមូលសន្លឹកលុយនោះមកទុកក្នុងកាបូបវិញ។

៣ សំបុត្របៃតង

មុនអុចធូបឬទៀន(លោកខាងលិចនិយមទៀនជាង)ចូរសរសេរក្តីប៉ងប្រាថ្នាមួយបន្ទាត់លើក្រដាស់បៃតង ហើយដាក់វាចោលបែរទៅព្រះចន្ទ។​ ពេលចប់ធូបឬទៀនរលត់បាត់​ចូរយកសំបុត្រមកអានឱ្យឮៗ មុនពេលដុតបញ្ជូន​ទៅព្រះច័ន្ទ។ គេមានជំនឿថា កាលពីដើម​ស្តេចណាប៉ូឡេអុងក៏បានធ្វើពិធីបែបនេះ​រាល់ពេល​ចេញធ្វើនយោបាយដែរ។

ចម្រើន តារា​

ប្រភព almanac

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ នាទីutes មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៣ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៣ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម