វប្បធម៌ ជំនឿ
ព្រះចន្ទពេញវង់ដ៏ពិសិដ្ឋសម្រាប់ការបួងសួងក្នុងទំនៀមអឺរ៉ុបរះនៅយប់ទី ៣១ ខែតុលានេះ
ខែតុលាយប់ទី៣១ ឆ្នាំ២០២០នេះ នៅចំវេលាពេញបូណ៌មីខែកត្តិក ដែលខ្មែរយើងនិយមប្រារព្ធអកអំបុក សំពះព្រះខែនឹងលេចចេញ ព្រះច័ន្ទពេញវង់នាមហិនទ័រដែលមានលក្ខណៈពិសេសខ្លាំងក្នុងជំនឿបុរាណលោកខាងលិចនិងហិណ្ឌូ។នេះជាព្រះច័ន្ទពេញវង់លើកទីពីរក្នុងខែតុលាតែមួយ ព្រោះជនជាតិចិន ទើបតែធ្វើបុណ្យសំពះព្រះខែកាលពីថ្ងៃទី០១ខែដដែលនេះ ចំណែកព្រះចន្ទពេញវង់លើកទី ២នេះនៅចំថ្ងៃ Halloween គឺថ្ងៃសៅរ៍ទី ៣១ ខែតុលា ហើយឈានដល់កម្រិតកំពូលនៅម៉ោង ១០ និង ៥១ នាទីម៉ោងអាស៊ីយើង។
ដោយសារកម្រមានមានពេញបូណ៍២ដងក្នុងខែតែមួយ ព្រះចន្ទលើកទីពីរនេះ ជាពន្លឺពណ៌ទឹកក្រូច និងនិមលបរិសុទ្ធ ល្អបំផុត ព្រមទាំងធំខ្លាំងដែលគេនិយមបួងសួងសុំក្តីសុខចម្រើន តាំងពីបុរណាចារ្យមក ជំនាន់ដែលមនុស្សអាចឆ្លងឆ្លើយនឹងព្រះចន្ទបាន។
ដូចដែលបានបញ្ជាក់ខាងលើព្រះច័ន្ទពេញលេញទី ២ របស់ខែតុលាលេចចេញនៅថ្ងៃសៅរ៍ទី ៣១ ខែតុលានេះ ដែលធ្វើឱ្យរាត្រី Halloween កាន់តែពិសេសលើសឆ្នាំនានា ចំណែកអ្នកជឿខ្លះ គេនឹងអនុវត្តិការស្នើសុំពី ព្រះច័ន្ទពេញវង់ដ៏កម្រដោយពីធីសរសេរសំបុត្រផ្ញើទៅឋានព្រះចន្ទដោយ៖
១ ងូតទឹកអំបិល
គេជឿថា ទឹកអំបិលមួយក្បង់លាយក្នុងផ្តិល នឹងអាចបណ្តេញគ្រោះឧបទ្រពនានាបានពិតមែនមុនពេលទទួលពន្លឺមាសនៃព្រះច័ន្ទទីពីរនេះ។ ចូួរស្រោចទឹកអំបិលហើយនិយាយថាទៅឱ្យអស់ទៅទុក្ខកង្វល់។
២ ថ្វាយផ្កានិងទឹកលាយស្ករស
ដង្វាយអាចដាក់តាមចូលចិត្ត តែកុំភ្លេចរបស់សំខាន់ គឺត្រូវផើងទឹកថ្លាមួយមានមាត់ធំ បង្កប់ស្ករសមួយឬពីរស្លាបព្រា ជាមួយនិងការតំកល់លុយមួយសន្លឹកក្រោមផើងកញ្ចក់នោះឱ្យបានឆ្លុះជ ាមួយទឹក។ ចូរនិយាយថា សុំមានលុយជារៀងរហូតតទៅ មុនពេលប្រមូលសន្លឹកលុយនោះមកទុកក្នុងកាបូបវិញ។
៣ សំបុត្របៃតង
មុនអុចធូបឬទៀន(លោកខាងលិចនិយមទៀនជាង)ចូរសរសេរក្តីប៉ងប្រាថ្នាមួយបន្ទាត់លើក្រដាស់បៃតង ហើយដាក់វាចោលបែរទៅព្រះចន្ទ។ ពេលចប់ធូបឬទៀនរលត់បាត់ចូរយកសំបុត្រមកអានឱ្យឮៗ មុនពេលដុតបញ្ជូនទៅព្រះច័ន្ទ។ គេមានជំនឿថា កាលពីដើមស្តេចណាប៉ូឡេអុងក៏បានធ្វើពិធីបែបនេះរាល់ពេលចេញធ្វើនយោបាយដែរ។
ចម្រើន តារា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល