វប្បធម៌ ជំនឿ
ចំនួនដងតុកកែយំ ជាប្រផ្នូលចង់ប្រាប់ហេតុការណ៍កើតមានលើម្ចាស់ផ្ទះ
តុកកែ ជាសត្វដែលមាននៅក្នុងជំនឿខ្មែរពីបុរាណ នៅពេលវាស្រែកក្នុងផ្ទះ គឺកំពុងនាំប្រផ្នូល និងប្រាប់អ្វីម៉្យាងដល់ម្ចាស់ផ្ទះនោះ។ ប្រសិនបើតុកកែស្រែក នោះប្រផ្នូលក៏ផ្អែកលើចំនួនដែលវាស្រែកដែរ។

តុកកែ យំ ១ ដងជឿថា អ្នកនឹងខាតលុយដោយមិនដឹងខ្លួន នៅក្នុងប្រការណាមួយ។ ជាពិសេសកុំទាន់ដាក់ហ៊ុនរកស៊ីជាមួយអ្នកណា ផ្អាកមួយរយៈសិនក៏បាន។
តុកកែយំ ៣ ដងមានន័យថា មនុស្សនៅក្នុងផ្ទះនឹងរស់នៅដោយសប្បាយរីករាយ ឬភាពមានសុភមង្គលរុងរឿងក្នុងគ្រួសារ។
តុកកែយំ ៥ ដងបានន័យថា អាចជាប្រផ្នូលអាក្រក់ នាំមកនូវបញ្ហាដែលយើងមិនអាចទាយទុកមុន។ ដូច្នេះចូរតោងប្រយ័ត្ន អ្នកជិតខ្លួនឲ្យមែនទែន។
តុកកែយំ ៦ ដងមានន័យថា ម្ចាស់ផ្ទះនឹងមានបញ្ហារកាំរកូសជាមួយគ្នា។ អាចជាជម្លោះក្នុងគ្រួសារ សាច់ញាតិ និងអ្នកជាប់ភូមិរបងក៏ថាបាន។ ចូរប្រយ័ត្នសម្ដីខ្លួនឯងបន្តិច។
តុកកែ ៧ ដងបានន័យថា ជាប្រផ្នូលនាំមកនូវការបាត់បង់ទ្រព្យសម្បត្តិដែលមាននៅក្នុងខ្លួន។ ប្រយ័ត្នជាមួយអ្នកប្លែកមុខមករាក់ទាក់។
តុកកែ ៨ ដងមានន័យថានាំមកនូវសំណាងល្អនិងសុភមង្គលក្នុងជីវិត។ ចូរធ្វើអំពើល្អនិងរឿងល្អៗឲ្យបានច្រើន។
តុកកែ ៩ ដងជាប្រផ្នូលនាំមកនូវវិបុលភាពក្នុងជីវិត ជាពិសេសគឺរឿងការងារតែងរលូនទៅមុខក្នុងពេលនេះ។
តុកកែយំ១០ ដង ជាប្រផ្នូលនាំមកនូវលុយកាក់ ហូរចូលមកក្នុងជីវិតឥតដាច់។
តុកកែយំ១១ ដង ជាប្រផ្នូលនាំគូជីវិតដែលអ្នករង់ចាំជាយូរមកហើយ។

បន្ថែមពីលើចំនួនដងដែលសត្វតុកកែយំ ចំនួនម៉ោងដែលយំក៏ជាប្រផ្នូល ចង់បង្ហាញប្រាប់រឿងរ៉ាវកើតឡើងដូចគ្នា។ ប្រសិនបើតុកកែយំពីម៉ោង ៦ : ០០ ព្រឹក ដល់ ១២: ០០ ថ្ងៃត្រង់ ជាប្រផ្នូលនាំមកនូវដំណឹងល្អ។ បើតុកកែយំ ពីម៉ោង ១២: ០០ – ១៨ : ០០ ជាប្រផ្នូលនៃការទទួលបានដំណឹងអាក្រក់។ ក្រោយម៉ោង ១៨: ០០ ពាក់កណ្ដាលអធ្រាត្រ គេជឿថាវានឹងទទួលបានដំណឹងល្អវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
ចុចអាន៖សុបិនឃើញពស់ អត្ថន័យមិនមែនសំដៅដល់គេលួចស្រលាញ់មួយមុខឡើយ តែក៏មានអ្នកស្អប់ដូចគ្នា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី