វប្បធម៌ ជំនឿ
កញ្ចក់នាំមកនូវរឿងមិនល្អដល់ជីវិតស្នេហា ឬទំនាក់ទំនងប្ដីប្រពន្ធ
ត្រណមតាំងកញ្ចក់ឆ្លុះគ្រែ ក្នុងបន្ទប់គេង ត្រូវបានគេអនុវត្តជាយូរមកហើយ តាមបណ្ដាប្រទេសដែលមានជំនឿស៊ប់ ទៅនឹងថាមពលអរូបិយ ជាពិសេសប្រជាជនរស់នៅទ្វីបអាស៊ីតែម្ដង។

កញ្ចក់ មានរឿងរ៉ាវតំណាលច្រើនអំពីវិញ្ញាណវិលវល់ ឬវិញ្ញាណចងអាឃាត ដែលសណ្ឋិតរង់ចាំធ្វើបាបដល់ម្ចាស់កញ្ចក់ដែលមានរាសីអាប់ ហើយធ្វេសប្រហែសក្នុងការតុបតែងលម្អ។
កញ្ចក់ដែលដាក់តាំងលម្អនៅក្នុងបន្ទប់គេង ហើយចាំងឆ្លុះឃើញស្ថានភាពគ្រែ ផ្សាភ្ជាប់នឹងជោគជតាប្ដីប្រពន្ធជាងរឿងផ្សេង ដោយវានឹងនាំមកនូវគ្រោះអាក្រក់ដល់ទំនងស្វាមីភរិយា ហើយជីវិតស្នេហាកាន់តែក្ដៅក្រហាយ។

តាមជំនឿគេជឿថា ជីវិតគូនឹងមានភាពរង្គោះរង្គើ ព្រោះថាមពលអាក្រក់ដែលជះចេញពីផ្ទាំងកញ្ចក់ ដែលស្ថិតនៅទល់មុខនឹងគ្រែគេង អាចជះថាមពលខ្លាំងដល់អ្នកដែលគេងនៅលើគ្រែនោះ។ នៅពេលម្ចាស់បន្ទប់គេងលក់ ថាមពលងងឹត ឬអំណាចអាក្រក់ ដែលលាក់ខ្លួននៅក្នុងពន្លឺផ្លាតនៃកញ្ចក់នឹងមកគ្របសង្កត់មនុស្សដែលមានហុងស៊ុយធ្លាក់ចុះ។
អ៊ីចឹងហើយ ទើបបានជាគេប្រយ័ត្នចំពោះកន្លែងតាំងកញ្ចក់ណាស់ ហើយបើមានកញ្ចក់តាំងឆ្លុះគ្រែគេង គេនឹងប្ដូរទីតាំងភ្លាមៗ ឬយកក្រណាត់គ្របបិតបាំងឱ្យជិត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៤ កន្លែងនេះ បើហ៊ានតែតាំងកញ្ចក់ដូចនាំឧបទ្រពចង្រៃចូលផ្ទះ
ចុចអាន៖ អំណោយទាំង ៩ គេចៀសវាងជូនឱ្យគ្នា ព្រោះអាចនាំទុក្ខដល់អ្នកទទួល

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?