វប្បធម៌ ជំនឿ
ទាំងនេះជាប្រភេទខ្មោច-បិសាច ល្បីៗដែលគេនិយមក្នុងពិធីបុណ្យ Halloween
ជិតដល់ថ្ងៃទី ៣១ ខែតុលា មកដល់ តាមផ្ទះសម្បែង ឬហាងទំនិញជាច្រើននៅអឺរ៉ុប និងអាមេរិកជាដើម រមែងតុបតែងតាំងរូបគោមធ្វើពីផ្លែល្ពៅ និងទីងមោងនានា ដើម្បីត្រៀមប្រារព្ធបុណ្យ Halloween។ ក្រៅពីលម្អគេហដ្ឋានបែបផ្ទះរបស់ខ្មោច-ព្រាយ បិសាច ឬឃាតកម្ម ដើម្បីបណ្ដេញវិញ្ញាណអាក្រក់ហើយ ពួកគេក៏តុបតែងខ្លួនជាអមនុស្សផ្សេងៗផងដែរ។

មូលហេតុដែលគេនាំគ្នាតុបតែងខ្លួន ព្រមទាំងស្លៀកពាក់ឱ្យមើលទៅដូចខ្មោច បិសាច ឬសត្វចម្លែកអាក្រក់ៗ ក្នុងយប់នៃពិធីបុណ្យ Halloween គឺដើម្បីឱ្យវិញ្ញាណទាំងនោះគិតថា ពួកអ្នកនៅរស់ជាគ្នាឯង ហើយមិនហ៊ានបង្កឲ្យមានការឈឺចាប់ដល់ពួកគេ។
ខាងក្រោមជាប្រវត្តិខ្លះៗនៃខ្មោច-បិសាច ដែលគេនិយមតុបតែងជាងគេ៖
មេធ្មប់៖ ប្រវត្តិសាស្ត្ររបស់មេធ្មប់មានអាយុកាលប្រហែល ៩០០ ឆ្នាំមុនគ្រឹស្តសករាជ និងមាននិទានតំណាលផ្សេងៗគ្នាតាមជាតិសាសន៍។ ក្នុងពិធីបុណ្យ Halloween នៅពេលតុបតែងជាធ្មប់ គេជឿថា វិញ្ញាណមិនហ៊ានយាយីនោះទេ ព្រោះធ្មប់តែងមានអំណាចលើពពួកអមនុស្ស។

អារក្សសាតាំង៖ ជាបិសាចមួយប្រភេទដែលជាម្ចាស់គ្រប់គ្រងលើខ្មោច-បិសាចទាំងឡាយទាំងពួង និងសូម្បីតែធ្មប់។ បិសាចមួយនេះ ភាសាអង់គ្លេសហៅថា Satan (សាតាំង) ជានិមិត្តរូបនៃវិញ្ញាណអរូបគ្រប់ប្រភេទ ហើយមាននៅគ្រប់ទីកន្លែង។ សាតាំង មានប្រភពពីទេវកថាក្នុងសាសនាគ្រឹស្ត និងមានអាយុកាលតំណាលជាមួយកំណើតផែនដីដែរ។

បិសាចជញ្ជក់ឈាម៖ បិសាចជញ្ជក់ឈាម លេចចេញពីទេវកថារឿង Count Dracula ក្នុងឆ្នាំ ១៨៩៧ របស់អ្នកនិពន្ធលោក Bram Stoker ។ វាជាប្រភេទបិសាចដើរពេលយប់ ស្វែងរកមនុស្សជញ្ជក់ឈាមដើម្បីចិញ្ចឹមជីវិតខ្លួន ហើយវាមិនអាចត្រូវពន្លឺព្រះអាទិត្យបានឡើយ។

បិសាចចចក៖ ដើមចមនៃបិសាចចចកចាប់កំណើតតាំងពីយូរលង់មកហើយ ដែលវាបានមកពីទេវកថាក្រិកបុរាណ។ យោងតាមរឿងព្រេង មនុស្សបានចូលសណ្ឋិតក្នុងខ្លួនចចក ទើបបានជាបិសាចប្រភេទនេះ មានឥទ្ធិពលមហិមារ និងកាចសាហាវខ្លាំង។
ខ្មោចឆៅ៖ បើអ្នកធ្លាប់ទស្សនាខ្សែភាពយន្តចិន មុខតែគិតថា វាមានប្រភពពីប្រទេសចិនមិនខាន។ ការពិតមិនមែនមកពីចិនទេ ខ្មោចឆៅមានកំណើតដំបូងមកពីវប្បធម៌ voodoo របស់ប្រទេសហៃទី។ គេនិយាយថា ខ្មោចឆៅកើតឡើងពីសារធាតុពុលម្យ៉ាងដែលបញ្ចូលទៅក្នុងខ្លួនមនុស្សស្លាប់ឱ្យរស់ឡើងវិញ។

ខ្មោចម៉ាំមី៖ ខ្មោចម៉ាំមី ឬ Mummies ជាសាកសពមនុស្សឬសត្វដែលត្រូវបានស្ងួតហួតហែង ឬរុំក្រណាត់ជាច្រើនជាន់លើរាងកាយ បន្ទាប់ពីស្លាប់។ ខ្មោចម៉ាំមី មានប្រភពពីប្រទេសអេស៊ីបតាំងពីដើមឆ្នាំ ៣៧០០ មុនគ្រឹស្តសករាជ។

ខ្មោចត្លុក៖ ខ្មោចត្លុក យកគម្រូពីឃាតកដៃឆៅ John Wayne Gacy ឬគេហៅថា Clowns កំលុងឆ្នាំ ១៩៧០-១៩៨៦។ គាត់បានសម្លាប់មនុស្សយ៉ាងហោច ៣៣ នាក់ ហើយពេលចេញសម្លាប់ម្ដងៗ គាត់តែងខ្លួនជារូបត្លុកជានិច្ច។ រឿងក្ដីរបស់គាត់ល្បីល្បាញណាស់ រហូតមានគេសរសេរជាសៀវភៅ និងផលិតជាភាពយន្តទៀតផង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដើមកំណើតនៃពិធីបុណ្យ Halloween ដែលល្បីល្បាញពាសពេញពិភពលោក

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់