វប្បធម៌ ជំនឿ
«រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង
បុគ្គលិកលក្ខណៈរបស់មនុស្សកើតក្នុងឆ្នាំរោង មានភាពរឹងមាំ ទំនុកចិត្ត មានមោទនភាព និងតាំងចិត្តខ្ពស់។ ពួកគេមានស្មារតីប្រយុទ្ធ ហើយមានមន្តស្នេហ៍ជាមួយមនុស្សជុំវិញខ្លួន ។

មនុស្សឆ្នាំរោងច្រើនមានឥទ្ធិពលខ្លាំងពូកែ និងចូលចិត្តបង្កើតកេរ្តិ៍ឈ្មោះដ៏រឹងមាំ សម្រាប់ខ្លួនឯងគ្រប់ទីកន្លែងដែលទៅ។ ឆ្នាំនាគមានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំពីកំណើត ដែលនេះជាអ្វីដែលមនុស្សជុំវិញចូលចិត្តគេ។
ដើមកំណើតនាគ មើលទៅហាក់ដូចជាព្រងើយកន្តើយនៅពេលជួបដំបូង ប៉ុន្តែនៅពេលដែលអ្នកបានស្គាល់ពួកគេ នោះអ្នកនឹងដឹងថា ពួកគេមានចរិតគួរសម និងក្លាហាន។ នាគពោរពេញដោយមោទនភាព ពេលខ្លះក៏អ្នកជុំវិញពិបាកសង្កេតមើលថា គេជាមនុស្សបែបណា និងលំបាកក្នុងការតាមដាន។ នាគអាចថាពេលខ្លះលោភលន់ តែងចង់បានអ្វីដែលខ្លួនចង់បាន ប៉ុន្តែនាគក៏ត្រូវចេះគ្រប់គ្រងលើឆន្ទៈខ្លួនដែរ។ មិនចឹង គេអាចបាត់បង់អ្វីគ្រប់យ៉ាង ក្នុងពេលតែមួយ។
ស្នេហា ទំនាក់ទំនងគ្រួសារ និងអាពាហ៍ពិពាហ៍
ចំពោះជីវិតស្នេហាបច្ចុប្បន្ននេះ មានភាពរកាំរកូសតិចតួច តែអ្នកទាំងពីរត្រូវចេះអត់អោនឲ្យគ្នា ទើបជីវិតស្នេហាអាចរីកចម្រើនទៅបាន។ ជាពិសេសត្រូវយកចិត្តទុកដាក់ ចំពោះដៃគូខ្លួនដោយភាពស្មោះត្រង់រៀងៗខ្លួន។
ដៃគូរបស់នាគជាទូទៅស្រលាញ់សេរីភាព ដូច្នេះកុំរឹតត្បិតគ្នា នាំឲ្យមានការឈ្លោះប្រកែកច្រើន ឬឈានដល់បែកបាក់មើលមុខមិនត្រង់។
ចំណែកអ្នកនៅលីវ ដែលចង់ជួបដៃគូជីវិត ត្រូវសាកល្បងអ្វីដែលថ្មី ដើម្បីបង្កើនសំណាងខ្លួនឯងឬជួបគូដែលខ្លួនរង់ចាំមកជាយូរ។

ការងារ
ឆ្នាំ ២០២២ នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងវិស័យអាជីវកម្មទេ។ ការងារនិងប្រាក់ចំណូលនឹងមានភាពរលូនដូចធម្មតា។ តែត្រូវប្រុងប្រយ័ត្ននៅចន្លោះខែ មេសា និងខែ កញ្ញា ខណៈពេលដែលចុះហត្ថលេខាលើឯកសារ ឬគម្រោងណាមួយ ការចាត់ចែងអ្វីមួយដោយមិនអានវាឲ្យបានហ្មត់ចត់ អាចនាំឲ្យមានការខាតបង់លាភធំឬខាតលុយ។
ជាមួយនឹងបុគ្គលិកលក្ខណៈឆ្លាតវៃ សកម្ម ចេះនិយាយចរចាច្រើន និងពូកែបត់បែន ការងារដែលស័ក្ដិសមបំផុតសម្រាប់ឆ្នាំនាគដូចជាអ្នកសារព័ត៌មាន។ ប៉ុន្តែនាគខ្លះមានភាពឆ្លាតវៃខ្លាំងពីកំណើត ហើយមានភាពជាអ្នកដឹកនាំមកជាប់ខ្លួន មុខរបរសមជាមួយគឺ អធិការ អ្នកគិតលុយ ហិរញ្ញវត្ថុ ឱសថការី អគ្គិសនី អ្នកនយោបាយ និងអាចារ្យបូជាសពក៏សមរម្យសម្រាប់ពួកគេដែរ៕
គ្រូ ណុប
ចុចអាន៖«កុរ» ឆ្នាំ ២០២២ នឹងផ្លាស់ប្ដូរជីវិតឲ្យសម្បូរសប្បាយ បើហ៊ានលះបង់ ព្រមនឿយហត់
ចុចអាន៖«មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា