វប្បធម៌ ជំនឿ
បុគ្គលិកលក្ខណៈ និងសញ្ញាសំណាងសម្រាប់មនុស្សឆ្នាំ «ខាល»
បើគិតតាមប្រតិទិនចន្ទគតិ អ្នកដែលកើតឆ្នាំ «ខាល» មានជតារាសីជា “សត្វខ្លា” និងពង្សយក្សស្រី។
មនុស្សកើតក្នុងឆ្នាំនេះ រមែងមានចិត្តល្អចេះជួយអ្នកដទៃ មានចិត្តសប្បុរស និងជាមិត្តដែលអាចទុកចិត្តបាន។ ពួកគេឆ្លាតខ្លាំង មានទំនុកចិត្ត មានមហិច្ឆតា និងពោរពេញទៅដោយភាពជាសហគ្រិន។

ទោះយ៉ាងណាក៏ដោយភាគច្រើននៃពួកគេ គឺងាយខឹងហឹង្សា តែក៏ឆាប់បាត់វិញ។ គេមានបំណងប្រាថ្នាខ្ពស់ណាស់ ព្រមទាំងមានភាពក្លាហាន និងឯករាជ្យផង។
មនុស្សកើតក្នុងឆ្នាំខ្លា មានការគោរពខ្លួនឯងខ្ពស់ ហើយចូលចិត្តធ្វើអ្វីតែម្នាក់ឯង។ ពួកគេស្មោះត្រង់ណាស់ ហើយជាធម្មតារក្សាពាក្យសន្យារបស់ពួកគេ។ ពួកគេតែងតែផ្តល់កិច្ចការពារល្អដល់មិត្តភក្តិ និងញាតិផៅ។
យ៉ាងណាមិញ ពួកគេមានភាពអាត្មានិយម មានជំនឿចិត្តពេក ពិបាកសម្រាប់ពួកគេក្នុងការលើកនិយាយកោតសរសើរអ្នកដទៃ ហើយពួកគេមិនយកចិត្តទុកដាក់ក្នុងការធ្វើអ្វីជាមួយមនុស្សដែលពូកែជាងខ្លួនប៉ុន្មានទេ។

សញ្ញាសំណាងសម្រាប់អ្នករាសីចក្រឆ្នាំ «ខាល» គួរប្រើលេខ ២, ៣, ៧, និង៩។ ជាមនុស្សដែលសក្តិសមប្រើពណ៌ បៃតង ខៀវ លឿង និងមាស ទើបជួយលើករាសីឱ្យខ្ពស់ត្រដែតត្រដឹម។
មនុស្សកើតឆ្នាំនេះ មិនគួររៀបការជាមួយមនុស្សឆ្នាំ ម្សាញ់ ឬរកា និងកុរទេ។ ប៉ុន្តែគួរតែភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកកើតឆ្នាំ ឆ្លូវ វក មមី ឬថោះវិញ។
ចំណែកការរកស៊ីជួញដូរនានា គួរយកដៃគូជាមួយឆ្នាំ កុរ និងរោង និងគួរជ្រើសឆ្នាំរកា ឬកុរជាកូនចៅ ហើយយកចៅហ្វាយឆ្នាំម្សាញ់ និងចរ។
យោងតាមក្បួនហុងស៊ុយជនជាតិចិន មនុស្សឆ្នាំខ្លា គួរមានត្បូងកណ្ដៀងពណ៌ខៀវទុកជាគ្រឿងលម្អកាយ ឬដាក់តាមខ្លួន ដើម្បីបង្កើនយសសក្តិ និងផ្ដល់សំណាងល្អគ្រប់ទិសទី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងសំណាងចំពោះមនុស្សកើត “ឆ្នាំជូត”
ចុចអាន៖ មើលវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់