វប្បធម៌ ជំនឿ
សុបិនឃើញខ្មោចព្រាយបិសាចឬអារក្ស អាចនឹងមានរឿងក្ដីក្ដាំ ដល់ថ្នាក់ត្រូវឡើងតុលាការ
សុបិនឃើញខ្មោចព្រាយបិសាច តាមជំនឿពីដូនតាខ្មែរ គឺសុទ្ធតែជាពពួកអមនុស្ស ដែលចង់មកយាយីយើង ឬប្រសិនបើយើងមានរាសីទាបជាង អាចនឹងមានជំងឺដំកាត់ណាមួយមិនខាន។

ក្នុងន័យនេះ គ្រូ ណុប នឹងបកស្រាយតាមរូបភាពរបស់មិត្តអ្នកអាន ដែលបានយល់សប្តិឃើញ ឲ្យបានដឹងពីហេតុភេទកើតឡើងក្នុងជីវិតបច្ចុប្បន្ននេះ។
សុបិនឃើញបិសាច បញ្ជាក់អត្ថន័យថា អ្នកនឹងមានលាភសំណាង ដែលរឿងទាំងនោះចេញពីការប្រថុយអ្វីមួយ ឬអាចទទួលបានព័ត៌មានល្អៗពីអ្នកជុំវិញខ្លួនផងដែរ។ ឈប់ភ័យព្រួយបារម្មណ៍ ថាអ្នកនឹងជួបទុក្ខចុះ វាមិនអីឡើយ ទាំងនេះជាន័យផ្ទុយ ព្រោះបិសាចខ្លះមិនអាក្រក់ទាំងអស់ឡើយ។
សុបិនឃើញបិសាចជាច្រើន មករញ៉េរញ៉ៃជាមួយយើង បានន័យថា អ្នកអាចជួបនឹងសេចក្ដីទុក្ខទាំងផ្លូវកាយនិងផ្លូវចិត្ត ជាសេចក្ដីក្រៀមក្រំ ។ ដែលទាំងនោះ វាមិនបាននាំភាពរីករាយមកឲ្យយើងឡើយ។ បើអាចគួរសូត្រមន្តរំដោះគ្រោះចេញ ឬឲ្យព្រះសង្ឃស្រោចទឹកក៏បាន។

សុបិនឃើញអារក្សដែលមានស្នែង និងកន្ទុយ បកស្រាយថា សុបិននេះនឹងនិយាយអំពីស្នេហា។ អ្នកដែលមានដៃគូស្នេហាក្នុងរយៈពេលនេះ ប្រហែលជាមិនរលូនប៉ុន្មានទេ។ អ្នកទាំងពីរនឹងមានជម្លោះពីខាងក្រៅ ហើយនាំចូលមកក្នុងផ្ទះនាំភាពក្ដៅក្រហាយឲ្យគ្នា បើម្នាក់ៗមិនចេះអត់អោនទេ នឹងអាចឈានទៅបែកបាក់មិនខាន។
សុបិនឃើញខ្លួនឯងកំពុងតែរត់ចេញពីអារក្ស ឬបិសាច បានន័យថា ក្នុងខណៈនេះ អ្នកកំពុងជួបបញ្ហាជាប់គាំងដោះស្រាយមិនចេញ។ ពពួកអារក្សឬបិសាច គឺតំណាងឲ្យមនុស្សអាក្រក់ដែលតាមយាយីយើង មិនចេះចប់ ដែលពួកនោះ នឹងនាំបញ្ហារហូតដល់ថ្នាក់ត្រូវឡើងតុលាការ ឬមានបណ្ដឹងរញ៉េរញ៉ៃ ដែលអ្នកត្រូវមកខាតពេលជាមួយ។

សុបិនឃើញអារក្សស៊ីសាច់មនុស្ស បញ្ជាក់បានថា ក្នុងអំឡុងពេលនេះ អ្នកអាចជួបប្រទះបញ្ហាដែលបណ្ដាលឲ្យមានរឿងរ៉ាវឈ្លោះគ្នា ឬថាគូស្វាមីភរិយា អាចជួបប្រទះឧបសគ្គក្នុងបញ្ហាស្នេហា៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក
ចុចអាន៖យល់សប្ដិឃើញខ្លួនឯងយំ មិនមែនមានន័យថា អ្នកជួបសំណាងអាក្រក់ឡើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?