វប្បធម៌ ជំនឿ
វិធីចែកទានឲ្យអ្នកដទៃ បានកុសលទាំងអ្នកផ្ដល់ និងអ្នកទទួល
ការឲ្យទានគឺជាការចែករំលែក ធ្វើសេចក្ដីសប្បុរស និងការលះបង់អ្វីៗដោយចិត្តបរិសុទ្ធ។ ថ្ងៃនេះ គ្រូ ណុប នឹងលើកឡើងអំពីធាតុ ៣ យ៉ាង ក្នុងការធ្វើបុណ្យជាមួយព្រះសង្ឃ ឬធ្វើទានចំពោះអ្នកខ្សត់ខ្សោយដែលពុំមានដូចយើង ដើម្បីបានផលច្រើន និងចម្រើនដល់ញាតិដែលបានចែកឋានទៅកាន់បរលោកទៅនោះ ។
ជាពិសេស បុណ្យដែលយើងធ្វើ គឺបានទាំងអ្នកផ្ដល់ និងអ្នកទទួលស្មើៗគ្នាដែលមានន័យថា កុសលខែភ្លឺ។
១ សម្ភារៈដែលបានផ្តល់ឲ្យត្រូវតែបរិសុទ្ធ

អំណោយគឺជាការលះបង់របស់អ្វីមួយ។ មិនថាទ្រព្យសម្បត្តិ ជាអាហារ ឬសម្ភារៈ ដែលវត្ថុនោះត្រូវតែបរិសុទ្ធ ហើយក៏ជាវត្ថុដែលបានមកពីការស្វែងរកដោយខ្លួនឯង។ អំណោយឬរបស់ដែលអ្នកផ្ដល់ឲ្យគេ ជាទាន ជារបស់បរិសុទ្ធ មិនមែនទៅរំលោភយករបស់អ្នកដទៃកេងបន្លំ ពុករលួយ ឆបោក លួច ប្លន់ ពោលគឺល្មើសច្បាប់ហើយ។ បើទោះបីជាយករបស់អ្នកផ្សេងមកជាទ្រពខ្លួន ក៏កុសលនោះមិនបានពេញលេញ ឬមិនបាននុណ្យដូចគ្នា។
២ បំណងនៃការបង្កើតទានត្រូវតែបរិសុទ្ធ
មុនពេលផ្ដល់ ឬឲ្យទានដល់អ្នកណា អ្នកត្រូវមានចិត្តត្រេកអរនិងបរិសុទ្ធពីខាងក្នុងចិត្តសិន។ ពោលគឺចេតនាបរិសុទ្ធ នៃការឲ្យទានគឺនៅក្នុងចិត្ត។ ការឲ្យទានមិនបរិសុទ្ធ គឺដូចជាមិនបានធ្វើបុណ្យដូច្នោះដែរ។
៣ កុសលរបស់អ្នកទទួលក៏ត្រូវតែបរិសុទ្ធដែរ

គឺការឲ្យទានដល់អ្នកដែលមានបុណ្យបរិសុទ្ធ អ្នកក៏ទទួលបានកុសលផលបុណ្យនោះ បានដោយបរិសុទ្ធដូចគ្នា។ នេះក៏មិនខុសអីពីបើយើងរាប់អានគេស្មោះត្រង់ គេនោះក៏រាប់អានយើងដោយភាពស្មោះត្រង់ដូចគ្នា។
ដោយឡែក ប្រសិនបើអ្នកទទួលជាមនុស្សអាក្រក់ នោះរបស់ដែលយើងឲ្យគេក៏មិនបង្កើតផលដែរ។
សូមឲ្យកុសលផលបុណ្យដែលអ្នកធ្វើ បានដល់ខ្លួនឯង និងញាតិផងទាំងពួង ជាពិសេសដូនតាដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ៕
គ្រូ ណុប
ចុចអាន៖បុណ្យយើងអាចធ្វើទៅបានដោយវិធីនេះ ខណៈវត្តអារាមមិនប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ
ចុចអាន៖រដូវបុណ្យទាន កុំរវល់ខ្វាយខ្វល់ជាមួយរឿងឥតបានការ រហូតភ្លេចព្រះកន្លោងចាំនៅឯផ្ទះ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច