Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញផាវ និងកាំជ្រួច លុយកាក់ចូលឥតព្រាងទុក

បានផុស

នៅ

កាំជ្រួចនិងផាវ គឺជានិមិត្តរូបនៃការអបអរសាទរសម្រាប់ព័ត៌មានមហាល្អ ដែលមិនបានរំពឹងទុក ភាគច្រើន​ជាលុយកាក់ និងទ្រព្យសម្បត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកយល់សប្តិ ឃើញកាំជ្រួចភ្លឺនៅក្នុងក្តីសុបិន្តវាមានន័យថា ឆាប់ៗនឹងមានភាពប្រណីតកើតមានក្នុងជីវិត​រស់នៅ និងសូម្បីតែភាពសសំបូរបែប បំណងប្រាថ្នានានាក្លាយជាការពិត។

ប្រសិនបើសុបិនថាខ្លួនមានវត្តមាន​នៅឯពិធីបុណ្យឬកម្មវិធីសាធារណៈ ហើយរីករាយនឹងការបាញ់កាំជ្រួច ជាប្រផ្នូលថា នាពេលអនាគតឆាប់ៗ នឹងទទួលបាននូវរយៈពេលដ៏រីករាយដែលនឹងមានស្ថិរភាព​សុភមង្គល។

ប្រសិនបើការបាញ់កាំជ្រួចក្នុងក្តីសុបិននោះអ្នកឃើញខ្លួនឯងមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត​ភិតភ័យ តំណាងថានៅក្នុងជីវិតពិត អំណរនិងជោគជ័យ បន្តិច​ទៀតអាចត្រូវបានជំនួសវិញដោយភាពសោកសៅ។

ប្រសិនបើឃើញយើងខ្លួនឯងបោះកាំជ្រួចនៃកាំជ្រួចនៅក្នុងសុបិន ជីវិតពិត​គួរតែប្រុងប្រយ័ត្នក្នុងការជួបស្និទ្ធិជាមួយមនុស្សថ្មីណាម្នាក់ កុំទុកចិត្តមនុស្សដែលមិនស្គាល់ ព្រោះក្តីសុបិនបោះកាំជ្រួច បាន​បង្ហាញប្រាប់ ពីការក្លែងបន្លំ ទ្រុស្តដែលអាចកើតមាន ពិសេសប្រសិនបើអ្នកកំពុងធ្វើសកម្មភាពអាជីវកម្ម ឬធ្វើការក្នុងតំណែងជាអ្នកគ្រប់គ្រង។

ការបាញ់កាំជ្រួចខ្ទរខ្ទារ ហួសហេតុ ក៏អាចមានន័យថា មានការភ្ញាក់ផ្អើល ច្របូកច្របល់ ឬកំហឹងដែលប្រឆាំងនឹងអ្នកដែរ។ ដូច្នេះគួរតែប្រយ័ត្ននឹងសំដីផ្ទាល់ខ្លួន ហើយបន្ថយការ​ជជែកវែកញែកជាមួយមនុស្សម្នាផ្សេងទៀតសិន។

ប្រសិនបើអ្នកឃើញកាំជ្រួចស្អាត ភ្លឺ នៅក្នុងក្តីសុបិន ប៉ុន្តែនៅក្នុងជីវិតពិតកំពុង​ចាប់ផ្តើមអាជីវកម្ម ក្តីសុបិនចង់ប្រផ្នូលប្រាប់ថា នឹង​ជោគជ័យ។

ក្តីសុបិនអំពីកាំជ្រួចផងដែរបើយោងតាមទំនៀមចិនអាចមានន័យថា បំណងប្រាថ្នារបស់ស្ត្រីក្នុងការមានកូនបានសម្រេចជានិមិត្តរូបនៃសេចក្តីអំណរពីដំណឹងនៃការមានផ្ទៃពោះ។

ប្រសិនបើកាំជ្រួចត្រូវបានបាញ់ចេញ​ដោយយើង​ខ្លួនឯង មានន័យថានឹងមាន​ការ​ធ្វើដំណើរឆ្ងាយ សប្បាយចិត្ត​។ សម្រាប់យុវនារី ក្តីសុបិន បែបនេះគឺជាសញ្ញានៃឱកាស​ក្រេបទឹកឃ្មុំ(រៀបការ)។ វាតំណាង​ឱ្យភាពសប្បាយរីករាយនឹងជីវិត។

ផាវ

ប្រសិនបើសុបិន​ឃើញរ៉ុកកែតហោះ ឬផាវផ្ទុះ ជានិមិត្តសញ្ញាថា អ្នកនឹងត្រូវបានគេជូនដំណឹងភ្លាមៗអំពីព័ត៌មាន​រីករាយ។
ការឃើញផាវជាខ្សែៗ ឬផាវបង្កប់ តំណាងឱ្យការអបអរសាទរនិងភាពស្រស់ស្អាតនៃជីវិត​ដែលកំពុងចាកចេញពីភាពងងឹត ឧបទ្រព។ ប្រសិនបើអ្នកដុតផាវនៅក្នុងក្តីសុបិន ជាការចង្អុលបង្ហាញថាឆាប់ៗនេះជីវិតនឹងផ្លាស់ប្តូរថ្មីកាន់តែ​វិជ្ជមាន។ ប្រសិនបើឃើញផាវគ្រាប់មូលៗ ការផ្លាស់ប្តូរវិជ្ជមាននឹងកើតឡើងនៅខាងក្រៅជីវិតយើង​ ប៉ុន្តែនឹងមានឥទ្ធិពលរីករាលដាលដែលនឹងផ្តល់អត្ថប្រយោជន៍ដល់យើង។

សម្រាប់មនុស្សដែលមិនទាន់រៀបការ សុបិនពីផាវ មានន័យថាអ្នកសុបិននឹងឈ្នះបេះដូងរបស់នរណាម្នាក់ ហើយរីករាយនឹងស្នេហាដ៏ផ្អែមល្ហែម។ សម្រាប់មនុស្សដែលរៀបការរួច ឃើញផាវក្នុងសុបិន ជាធម្មតាបង្ហាញពីភាពសុខដុមនិងសុភមង្គលគ្រួសារហើយ​ ក្តីសុបិន្តនេះក៏អាចបញ្ជាក់ថានឹងត្រូវបានឡើងឋានៈដែរ។

សុបិន្តនៃការរៀបចំផាវ គឺជាប្រផ្នូលល្អដែលបង្ហាញថាអ្នកសុបិននឹងមានសំណាងល្អឆាប់ៗនេះ៕

គ្រូ ឯម

ចុចអាន៖ បើគេងសុបិនឃើញព្រះពុទ្ធ គ្មានអ្វីសង្ស័យទេ

ចុចអាន៖ ពូកែញាំមី ដែលយល់សុបិនឃើញមីដែរអត់? មីក្នុងសុបិនជានិមិត្តរូបនៃភាពជាប់លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម