Connect with us

វប្បធម៌ ជំនឿ

ដៃគូជីវិត និងសហការីល្អ ដែលសក្ដិសមជាមួយឆ្នាំ «រោង»

បានផុស

នៅ

តាមប្រតិទិនតាមចន្ទគតិមនុស្សឆ្នាំ «រោង» មានជោគជតាជាសត្វនាគ ពង្សទេវតាប្រុស និងមានធាតុមាស។

ដូច្នេះហើយ ទើបឆ្នាំនាគសក្តិសមប្រើលេខ ៤, ៦, ៨ និង ៩ ទុកជាលេខនាំសំណាង មិនថាវាជាលេខទូរសព្ទ លេខកុង លេខយានជំនិះ ឬវិស័យនានាដែលប្រើលេខ សុទ្ធតែលើកហុងស៊ុយមនុស្សឆ្នាំនេះទាំងអស់។

Feng Shui Dragon Placement - Modern Sculpture Artist
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកវត្ថុប្រើប្រាស់នានាទាំងក្នុងនិងក្រៅផ្ទះ ឆ្នាំរោងសក្តិសមណាស់នឹងពណ៌ ស ក្រហម និងពណ៌មាស។ មានពណ៌៣នេះ អាចបន្ថែមរាសី នាំលាភសំណាងហូរហៀរ។

ប្រុសឬស្រីកើតក្នុងឆ្នាំ «រោង» ជាមនុស្សមានមហិច្ឆតា ឆ្លាត ស្មោះត្រង់ អត់ធ្មត់ ហើយខិតខំធ្វើការដោយគំនិតផ្តួចផ្តើម។ ប្រសិនបើពួកគេអាចប្រកាន់ខ្ជាប់នូវរឿងមួយពួកគេនឹងទទួលបានសមិទ្ធិផលដ៏អស្ចារ្យ។ ពួកគេជាមនុស្សដែលមានចិត្តស្រឡាញ់ ហើយរាប់អានមិត្តភក្តិជាមួយមនុស្សគ្រប់ប្រភេទ។

ពួកគេសុភាពរាបសា មានភាពឧស្សាហ៍ព្យាយាមក្នុងការងារ តែង​ហែលឆ្លងឯករាជ្យនៅក្នុងជីវិតតាំងពីជំទង់មក ហើយពួកគេមានភាពរីករាយនិងការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីៗបានល្អ។ ពួកគេមានសមត្ថភាពការងារនិងការគ្រប់គ្រងឆ្នើមព្រមជាមួយគំនិតច្នៃប្រតិដ្ឋខ្ពស់ ដូច្នេះពួកគេកើតមកដោយមានភាពជាអ្នកដឹកនាំ។ ប៉ុន្តែពេលខ្លះ ពួកគេខ្វះការអត់ធ្មត់ ហើយជារឿយៗនឹងបោះបង់ចោលពាក់កណ្ដាលទី នាំបាត់បង់សមិទ្ធិផលជាច្រើន​។

Feng Shui Dragon Symbol Use and Significance You Must Know

ឆ្នាំ «រោង» គួរធ្វើការជាមួយមនុស្ស​ឆ្នាំ រកា និងម្សាញ់ យកអ្នកក្រោមបង្គាប់ជាមនុស្សឆ្នាំខាល និងសហការរកស៊ីជាមួយមនុស្សឆ្នាំ រោង និង ថោះ។

ចំណែកឆ្នាំនាគនៅលីវ ​គួររៀបការ​ជាមួយមនុស្ស​ឆ្នាំ មមី វក និងជូត​ ទើបជួយយឹតយោងគ្នា និងរស់នៅជាមួយគ្នាដល់ចាស់ព្រឹទ្ធចាស់ព្រាង៕

អត្ថបទ៖ សន្យា

ចុចអាន៖ «រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង

ចុចអាន៖ រុក្ខជាតិមួយប្រភេទជួយទម្លុះឧបសគ្គ និងបង្កើនថាមពលសុខភាព ចំពោះឆ្នាំ «ថោះ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម