Connect with us

វប្បធម៌ ជំនឿ

មន្ត្រីនាំពាក្យក្រសួងធម្មការ ថ្កោលទោស អ្នកស្លៀកស្បង់ចីពរព្រះសង្ឃ រាំតាមបណ្ដាញសង្គម

បានផុស

នៅ

មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយមាន គណនី TikTok ភី សម័យ Phy Sakmai បានបង្ហោះវីដេអូឃ្លីប TikTok ដែលមាន នារីវ័យក្មេងស្រស់ស្អាតម្នាក់ រាំជាមួយបុរសម្នាក់ លាបមុខជាខ្មោច ពាក់កងដៃកងជើង ហើយស្លៀកស្បង់ និងអាវអង្ស័ករបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងករណីខាងលើនេះ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា លោកទើបទទួលបានព័ត៌មាននេះ ដែលបញ្ហានេះទាក់ទងទៅនឹងច្បាប់ក្រមព្រហ្មទណ្ឌ ដែលបានចែងអំពីការប្រើប្រាស់ស្បង់ចីពរ មិនមានការអនុញ្ញាត បើតាមច្បាប់ គឺពួកគេមានទោស។

លោក សេង សុមុនី មានប្រសាសន៍បន្តថា៖ “បើតាមន័យ នៃច្បាប់ក្រមព្រហ្មទណ្ឌដែលបានចែង ចាប់ពីមាត្រា ៥០៨ ដល់មាត្រា ៥១៤ហ្នឹង គឺទាក់ទងនឹងការងារសាសនា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋតែម្ដង”។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា រូបនេះបានធ្វើការអំពាវនាវ ដោយលោកធ្វើការ សំណូមពរ ទី១សូមឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនអាចជនណាយកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយកទៅបំប្លែងលេងទៅតាមអ្វីដែលចិត្តចង់ ដោយគ្មានច្បាប់គ្មានទម្លាប់ គ្មានការគោរពអ៊ីចឹងទេ។

លោក សេង សុមុនី មានប្រសាសន៍បន្តថា៖​ “ទី២ សំណូមពរដល់បរិស័ទទាំងអស់ក្នុងសាសនាណាក៏ដោយ សូមកុំឱ្យសម្លៀកបំពាក់សាសនា មកធ្វើកំប្លែងលេងសើចអ៊ីចឹង ​គឺមិនត្រឹមត្រូវទេ ព្រោះសម្លៀកបំពាក់សម្គាល់សាសនាដូចជា ស្បង់ចីពរ របស់ព្រះសង្ឃអ៊ីចឹង ជារបស់សក្ការៈរបស់អ្នកគោរពបូជា។ អ៊ីចឹងវត្ថុជាទីសក្ការៈយើងមិនអាចយកមកលេងសើច សូមកុំឱ្យមានការធ្វើអ៊ីចឹងបន្តទៀត ព្រោះការធ្វើហ្នឹង គឺខុសច្បាប់ ហើយមានទោសទាំងច្បាប់រដ្ឋ និងជំនឿសាសនាគឺការមានបាប”។

លោកបានបញ្ជាក់ថា កន្លងមកមានការដោះស្រាយ ចំពោះបុគ្គលដែលគ្រងស្បង់ចីពរធ្វើជាសង្ឃក្លែងក្លាយ ដែលមានគណៈសង្ឃដោះស្បង់ចីពរចេញទៅ ហើយប្រគល់ទៅសមត្ថកិច្ច។

គួរបញ្ជាក់ថា បទល្មើលប៉ះពាល់ដល់ព្រះពុទ្ធសាសនា មាត្រា ៥០៨ “បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ” ​ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ ៥សែនរៀល អំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៩ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ៥៣ នាទីutes មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

Sokha Hotels

ព័ត៌មានពេញនិយម