វប្បធម៌ ជំនឿ
ទំនាយរាសីចក្រ និងចរិតមនុស្សឆ្នាំ «មមី» តាមក្បួនតម្រាចក្រវាល
យោងទៅក្បួនតម្រាចក្រវាល មនុស្សកើតឆ្នាំ «មមី» មានសេះជាសត្វតំណាងជោគជតា ស្ថិតក្នុងធាតុភ្លើង និងពង្សទេវតាស្រី។
ពួកគេជាមនុស្សមានចិត្តល្អ និងនិយមការងារមានប្រយោជន៍ ដូច្នេះពួកគេមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមមិត្តភក្តិ។ ពួកគេមានភាពសប្បាយរីករាយ ពូកែខាងទំនាក់ទំនង និងមានការយល់ដឹងទូលំទូលាយ។ ជាមនុស្សដែលប្រកាន់ភាពយុត្តិធម៌ និងស្មោះត្រង់។ ពួកគេមិនចូលចិត្តធ្វើត្រាប់តាមទេ។ ឆ្នាំសេះ និយមតុបតែងឆើតឆាយ និងជារឿយៗស្លៀកសម្លៀកបំពាក់ទាន់សម័យ ក្រេបអាហារដែលមានរសជាតិឆ្ងាញ់នៅគ្រប់ទិដ្ឋភាព។
ទោះយ៉ាងណាក៏ដោយឆ្នាំ «មមី» មានមនសិការផ្ទាល់ខ្លួន ហើយមិនងាយទទួលយកការរិះគន់ពីអ្នកដទៃឡើយ។ ពួកគេខ្លះមានអណ្តាតរហ័ស ហើយតែងតែនិយាយអ្វីដែលពួកគេគិតមិនខ្វល់អ្នកណាអាចរងការឈឺចាប់។ មិនថាគេមានលុយច្រើនយ៉ាងណា គេតែងធ្វើការជានិច្ច ហើយជាជីវិតលំបាកលំបិន ទោះរស់នៅគំនរប្រាក់ក្តី។
ចំពោះរឿងស្នេហាវិញ ពួកគេមានចិត្តច្រណែនខ្លះ ហើយច្រើនដូរគូជីវិតចុះឡើង។ ប្រសិនគេអាចជួបមនុស្សឆ្នាំខាល ច រោង ឬម្សាញ់ គេអាចនឹងនៅបានយូរយារ។ ចំណុចខ្សោយគឺពួកគេតែងតែមានការរាយមាយសម្រាប់ជីវិតស្នេហា និងការឆ្លើយតបរហ័សពេកបានជាភាគច្រើនបរាជ័យសូម្បីតែរៀបការរួច។
បើចង់បានអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល និងវែងឆ្ងាយដល់ចាស់រៀងខ្លួន មិនគួររៀបការជាមួយឆ្នាំវក កុរ ឆ្លូវ និងថោះ។
ផ្អែកតាមធាតុទាំងប្រាំរបស់ចិន តាំងពីបុរាណកាល អ្នកមានជតារាសីឆ្នាំ សេះ បើសិនជ្រើសរើសលេខ ២, ៦, ៧, ៨ អាចជួយផ្ដល់សំណាងជាទីបំផុត។ ក្រៅពីនោះ មនុស្សឆ្នាំនេះ គួរមានពណ៌ត្នោត លឿង ស្វាយ និងក្រហម ទុកប្រើជាពណ៌នាំសំណាងដល់ឆាកជីវិត ព្រមទាំងអាជីពនានា៕
អត្ថបទ៖ សន្យា
ចុចអាន៖ បុគ្គលិកលក្ខណៈ និងសញ្ញាសំណាងសម្រាប់មនុស្សឆ្នាំ «ខាល»
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»