វប្បធម៌ ជំនឿ
«ច» ឆ្នាំនេះទទួលបានលាភសំណាងនៃមុខតំណែងផ្ទួនៗ រីឯមនុស្សនៅលីវ នឹងជួបស្នេហា
យោងតាមប្រតិទិនចិនគឺតាមច័ន្ទគតិ និងផ្អែកលើវដ្ដ ១២ ឆ្នាំ ដែលឆ្នាំថ្មីនីមួយៗ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសត្វមួយក្នុងចំណោម ១២ រាសីចក្ររបស់ចិន ដែលតែងតែលេចឡើងក្នុងលំដាប់ដូចគ្នា។ បុគ្គលកើតឆ្នាំ ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ២០៣០ ជារបស់ឆ្នាំច មានហោរាសាស្ត្រដូចតទៅ៖
ស្នេហា ប្រសិនបើអ្នកនៅលីវ នឹងជួបដៃគូជីវិតដែលទន្ទឹងចាំមកជាយូរ។ ចំណែកអ្នករៀបការថ្មីថ្មោង នឹងបានទទួលសមាជិកថ្មីឆាប់ៗ។ តែមានការឈ្លោះគ្នាតិចតួចខ្លះដែរ ប៉ុន្តែកុំបារម្ភ ព្រោះមនុស្សឆ្នាំចពូកែអត់ធ្មត់ នឹងដៃគូ មិនឆេវឆាវខុសទំនង នាំឲ្យបែកបាក់គ្នាទេ។ ដូច្នេះចៀសវាងមានបញ្ហា ត្រូវប្រាកដថា អ្នកបានបំពេញបំណងប្រាថ្នារបស់គ្នាទៅវិញទៅមក ក្នុងកិច្ចការដែលបានធ្វើរួមគ្នា។ ម្យ៉ាងវិញទៀត អ្នកគួរចៀសវាងការសង្ស័យ ព្រោះនោះ ជាការចាប់ផ្ដើមសម្លាប់ទំនាក់ទំនងដៃគូឲ្យឈានទៅបែកបាក់គ្នា។

ការងារឬអាជីព សត្វឆ្កែស្មោះត្រង់ និងគោរពតាមបញ្ជាទាំងអស់។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុត ដើម្បីសម្រេចកិច្ចការណាមួយ ដែលបានផ្ដល់ឲ្យពួកគេ។ ក្នុងឆ្នាំ ២០២២ ឆ្កែនឹងបង្វែរសំណាងចេញពីភាពលំបាកកាលពីឆ្នាំមុន ហើយចាប់ផ្ដើមកម្ចាត់ឧបសគ្គដែលបានឈរនៅខាងមុខផ្លូវ។ នេះនឹងក្លាយជាឆ្នាំពិសេសមួយ សម្រាប់អ្នកដើមកំណើតច ជាមួយនឹងអំណោយនៃសំណាងពី Tai Sui និងឱកាសជាច្រើននៅទូទាំងតំបន់នីមួយៗនៃជីវិតរបស់ពួកគេ។
ឆ្នាំចក៏មានភាពរសើបចំពោះព័ត៌មានលម្អិត និងមានជំនាញវែកញែកខ្លាំងផងដែរ។ ពួកគេមើលឃើញពីគ្រោះថ្នាក់នៃការស្ថិតក្នុងឋានៈខ្ពស់ នេះជាមូលហេតុដែលមនុស្សឆ្នាំច សុខចិត្តនៅក្រោម និងជួយអ្នកដទៃដោយចិត្តស្មោះសរ។ ច ពូកែសង្កេត និងមានសីលធម៌រឹងមាំ ក្នុងការដែលបំពេញកិច្ចការងារផ្សេងៗ។ ពួកគេវិនិច្ឆ័យគ្រប់គ្នា មុននឹងសម្រេចចិត្តថាតើបុគ្គលនោះគួរឲ្យទុកចិត្តឬអត់។ នេះធ្វើឲ្យពួកគេក្លាយជាបេក្ខជនដ៏ល្អ សម្រាប់អាជីពដូចជា អាជ្ញាកណ្ដាល មេធាវី និងអ្នកសម្ភាសន៍ ។
មនុស្សឆ្នាំ ច មានភាពច្នៃប្រឌិតពីកំណើត ពួកគេខិតខំប្រឹងប្រែង និងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ហើយសង្ឃឹមថានឹងទទួលបានជោគជ័យ តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួន នៅថ្ងៃណាមួយ។
ប្រសិនបើអ្នកចង់សម្រេចបានច្រើនក្នុងជីវិត ត្រូវកែលម្អខ្លួនឯង ធ្វើអ្វីដែលអាចឲ្យខ្លួនឈានទៅមុខនូវទេពកោសល្យពីកំណើត និងជំនាញ។ កុំស្រួលនឹងអ្វីដែលសម្រេចបានឥឡូវនេះ ត្រូវសម្លឹងឲ្យឆ្ងាយ ទើបឆាប់ដល់គោលដៅចង់បាន។
អាចថាចជាមនុស្សឆាប់ចង់បានស្រួល តែក៏មានចិត្តតស៊ូ យ៉ាងណាមិញ បើទោះបីជាមានភាពអំណត់ក្ដី ច ក៏ត្រូវហ៊ានលះបង់ភាពនឿយហត់ ហ៊ានជម្នះ កុំចង់បានសុខស្រួលតែមួយប្លុក ត្រូវក្លាហាន នឹងដើរទៅមុខកុំថយក្រោយ ទោះឧបសគ្គធំយ៉ាងណា តែត្រូវយកមកជាមេរៀនឲ្យខ្លួនរឹងមាំ។

ច បើមានបញ្ហាចូររក្សាចិត្តឲ្យនឹងនរ ហើយប្រឈមមុខនឹងការបរាជ័យនៅកន្លែងធ្វើការ។ ជំនួសឲ្យការត្អូញត្អែរអំពីអ្វីៗគ្រប់យ៉ាង ឬបន្ទោសអ្នកដ៏ទៃ។ ការតាំងចិត្តរបស់អ្នក នឹងហុចផលនៅឆ្នាំ ២០២២ នេះមិនខាន បើសិនអ្នកព្យាយាមតស៊ូជម្នះរឿងរ៉ាវទាំងនេះដោយការតាំងចិត្ត។
លើសពីនេះ សញ្ញាឆ្នាំឆ្កែនៃឆ្នាំ ២០២២ គឺចង់ឲ្យអ្នកស្រលាញ់អ្វីដែលខ្លួនកំពុងធ្វើ និងដឹងគុណចំពោះមុខតំណែងដែលកំពុងស្ថិតនៅបច្ចុប្បន្ននេះ។ ថ្ងៃណាមួយមនុស្សឆ្នាំច នឹងឈានដល់កម្ពស់ដែលអ្នកកំពុងចង់បាន ដោយសារតែការខិតខំប្រឹងប្រែងរបស់ខ្លួនឯងនៅថ្ងៃនេះ។
ជូនពរឆ្នាំចជួបតែរឿងល្អៗក្នុងឆ្នាំ ២០២២ នេះ ហើយចងចាំថា គ្មានរបស់ណាបានមកស្រួល ដោយគ្មានការលះបង់ទៅនោះទេ។ ត្រូវព្រមហត់នឿយខ្លះ ទើបបានល្អទៅថ្ងៃមុខនឹងគេ៕
គ្រូ ណុប
ចុចអាន៖«មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ
ចុចអាន៖«រកា» ត្រូវរក្សាចិត្តស្មោះសរឲ្យជាប់ ឆ្នាំ ២០២២ អ្នកនឹងបានផលតបស្នងមកវិញ ទាំងការងារ និងជីវិត
ចុចអាន៖«កុរ» ឆ្នាំ ២០២២ នឹងផ្លាស់ប្ដូរជីវិតឲ្យសម្បូរសប្បាយ បើហ៊ានលះបង់ ព្រមនឿយហត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?