វប្បធម៌ ជំនឿ
ក្បួនហោរ៉ាជនជាតិជប៉ុន ទស្សន៍ទាយមនុស្សកើតឆ្នាំជូត
វាប្រាកដណាស់បច្ចុប្បន្នមនុស្សយើង តែងតែមានការទស្សន៍ទាយស្ទើរគ្រប់ស្រទាប់វណ្ណៈ រួចហើយទៅលើក្បួនខ្មែរនិងចិន ដោយភាគច្រើនគេសង្កេតឃើញការទស្សន៍ទាយតាមក្បួនចិនតែម្តង ដែលនិយមជាងក្បួនបុរាណ្យខ្មែរ។ តែពេលនេះកម្ពុជាថ្មីបានស្វែងរកអំំពីក្បួនជប៉ុន សម្រាប់ធ្វើការទស្សន៍ទាយម្តង ខណះប្រជាជនជប៉ុនកំពុងអនុវត្តន៍ប្រកបដោយភាពជោគជ័យ។

ដើម្បីយល់ដឹងអ្នកដែលកើតឆ្នាំជូត សូមធ្វើការទស្សន៍ទាយតាមក្បួនជប៉ុនដូចតទៅ មនុស្សកើតឆ្នាំជូតតាមទស្សនៈជនជាតិជប៉ុនគេថា ជាមនុស្សមាននិស្ស័យចេះធ្វើឱ្យអ្នកដទៃសប្បាយភ្នែក ក៏ប៉ុន្តែច្រើនមានការសោកសៅនឹងរឿងកំប៉ិកកំប៉ុកមិនចេញជាអ្វីធំដុំ។ បើគ្រាន់តែជួបភ្លាមជាការត្រួសត្រាយនោះ មនុស្សឆ្នាំជូតហាក់ដូចជាមានភាពស្រគត់ស្រគំមានចិត្តមេត្តាសន្តោស ហើយរួសរាយប៉ុន្តែខាងក្នុងនៃភាពសប្បាយរីករាយនោះ គេតែងបង្កប់នៅរាល់ក្តីបារម្ភនិងចរិតក្រេវក្រោធទៀតផង។
ក្បួនដដែលថាគេជាមនុស្សលាក់គំនូច មិនងាយបញ្ចេញភាពទុក្ខព្រួយនៅទឹកមុខខាងក្រៅឱ្យអ្នកដទៃបានឃើញឡើយ។
មនុស្សឆ្នាំជូតធម្មតា សូវជាអ្នកបានរៀនសូត្រជ្រៅជ្រះប៉ុន្មានទេប៉ុន្តែគេជាមនុស្សស្មោះត្រង់ សុទិដ្ឋិនិយមពិតប្រាកដហើយមានសេចក្តីមានៈអត់ធន់ព្យាយាមតស៊ូក្នុងកិច្ចការ ដែលខ្លួនបានធ្វើគឺធ្វើទាល់តែសម្រេចចប់ចុងចប់ដើមតែម្តង។ គេចូលចិត្តចាយវាយក្នុងការសំអិតសំអាងផ្ទាល់ខ្លួន ពុំនោះសោតគេក៏មិនដែលឱ្យឆ្លងផុតនូវអ្វីដែលជាចំណង់ចំណូលចិត្ត របស់គេដែរ។ ប៉ុន្តែគេតែងតែខិតខំរក្សាមិនឱ្យធ្លាក់ខ្លួនក្នុងភាពខ្ចីបុលអ្នកដទៃឡើយ គេចូលចិត្តទំនាក់ទំនងទូលំទូលាយហើយចូលចិត្តប្រឌិតរឿងពីនេះពីនោះ ហើយគេមានមិត្តភក្តិស្គាល់រាប់អានច្រើនជាងមិត្តភក្តិដែលស្និតស្នាល។
មនុស្សឆ្នាំជូតកាលកុមារភាពរស់សុខសាន្តត្រាន លុះពេលពេញវ័យគេអាចជួបប្រទះនឹងគ្រោះខាតបង់ឬទុក្ខលំបាកចិត្តគំនិតវិលវល់។ ជាងនោះទៅទៀតច្រើនជួបប្រទះនឹងការវង្វេងក្នុងសេចក្តីស្នេហា ដែលប្រកបដោយឧបសគ្គនឹងភាពខកខាន លុះវ័យចំណាស់មនុស្សឆ្នាំជូតជាទូទៅគឺសុខសាន្តត្រានល្អ។
មនុស្សឆ្នាំជូតរៀបអាពាហ៍ពិពាហ៍សមស្របជាមួយឆ្នាំវក,ឆ្នាំរោង,និងឆ្នាំឆ្លូវ មិនស្របនិងឆ្នាំចរ,កុរនិងឆ្នាំម្សាញ់ទេហើយឆុងទំនាស់បំផុតគឺត្រូវជៀសឆ្នាំមមី។ ជនជាតិជប៉ុនមានជំនឿថា បុរសឆ្នាំជូតយកប្រពន្ធឆ្នាំមមីដល់អាយុ៦០ឆ្នាំគឺត្រូវតែរងគ្រោះជាទម្ងន់ ព្រោះគេអាចនឹងត្រូវស្លាប់ដោយទាន់ហន់ទៀតផង៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង