Connect with us

វប្បធម៌ ជំនឿ

ត្បូងនាំសំណាង លើករាសី ដែលតារានិករទាំងនេះ ត្រូវមានដាច់ខាតក្នុងជីវិត

បានផុស

នៅ

ត្បូងមានភាពស្រស់ស្អាត ហើយបង្កប់អត្ថន័យ និងជានិមិត្តសញ្ញាផ្សេងៗគ្នា ដែលហោរាសាស្ត្រអាចប្រើដើម្បីប្រាប់យើងថា ថ្មសំណាងរបស់យើងគឺជាអ្វី។

មានត្បូងជាច្រើនប្រភេទនៅក្នុងពិភពលោក ហើយពួកវានីមួយៗតំណាងឲ្យវត្ថុ ភព ធាតុ និងទិដ្ឋភាពផ្សេងៗគ្នាក្នុងជីវិត។ ប្រជាជន និងវប្បធម៌ជាច្រើនក៏ជឿលើថ្មនាំសំណាង ដែលជាថ្មដែលអាចការពារពួកគេ និងនាំសំណាងពេញមួយជីវិតផងដែរ។

១ Aries (ថ្ងៃទី២១ ខែ មីនា ដល់ថ្ងៃទី ១៩ ខែ មេសា)​ ថ្ម​ផ្កាក្រហម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Aries ជាមនុស្សមិនភ័យខ្លាច និងរឹងមាំនៅពេលជួបបញ្ហា។ ពួក​គេ​មាន​សមត្ថភាព​ខ្លាំង​ ហើយ​ប្រកាន់​ខ្ជាប់នូវអ្វីដែលត្រឹមត្រូវ និងមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ជាមួយហិច្ឆតាដែលមាន។

ត្បូង​ផ្កាថ្ម​ពណ៌​ក្រហម ​ជា​និមិត្ត​រូប​នៃ​ព្រះ​នៃ​សង្គ្រាម ព្រះ​អង្គារ។ វា​ជា​រឿង​ធម្ម​ជាតិ ​ដែល​ត្បូង​បែប​នេះ​នឹង​មាន​ភាព​ជឿជាក់ ​និង​ភាព​ក្លាហាន។ ដូច្នេះសម្រាប់ Aries ដែលមានដៃគូអាពាហ៍ពិពាហ៍​អសកម្ម ត្រូវពាក់អង្កាំ ឬត្បូងផ្កាថ្មក្រហម​ជាមធ្យោបាយ ​ដើម្បីបង្កើនបំណងប្រាថ្នាសម្រាប់ស្នេហា​ និង​ភាពរឹងមាំ​ក្នុងទំនាក់ទំនង។

អ្នក​ខ្លះជឿថា ផ្កាថ្មក្រហមអាចជួយ​ព្យាបាលអ្វីៗ​គ្រប់យ៉ាងពីក្នុងរាងកាយ នេះបើយោងតាមអ្នក​រចនា​ម៉ូដ​គ្រឿងអលង្ការ Roma ។ តារាវិទូជាច្រើនបញ្ជាក់ថា អ្នកដែលពាក់គ្រឿងអលង្ការផ្កា​ថ្ម​ក្រហម ងាយ​នឹង​រួចផុត​ពីបំណុល​ គឺដោយសារតែផ្កាថ្មក្រហម ត្រូវបានផ្សារភ្ជាប់​ជាមួយនឹង​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​ការងារ ។

២ Taurus (ថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី ៣០ឧសភា) ពេជ្រ

Taurus ត្រូវបានគេស្គាល់ ដោយសារចំណង់ចំណូលចិត្ត ភាពជឿជាក់ រួមទាំងភាពឆើតឆាយ។ ពួកគេបង្កើតការពេញចិត្ត និងការគោរពចំពោះមនុស្សជុំវិញខ្លួន ដោយសារតែពួកគេរីករាយ ស្រលាញ់ និងស្មោះត្រង់ជានិច្ច។

ពេជ្រតំណាង​ឲ្យ​សេចក្តីស្រឡាញ់ និងភាពស្រស់ស្អាតនៅក្នុងគ្រឿងអលង្ការ។ វាអាចជាស្នេហា​សម្រាប់សមាជិក​គ្រួសារ ឬ​មិត្តភក្តិ និងដៃគូស្នេហា។ ដូចដែលយើងបានរកឃើញ ពេញក្នុង​ប្រវត្តិសាស្ត្រ ​ត្រូវ​បាន​ពាក់​ដោយ​មេដឹកនាំ ឬឥស្សរជនដែលមានអំណាច ដើម្បីធ្វើជា​និមិត្តរូប​នៃ​ភាព​រឹងមាំ និង​ភាព​មិន​ស្ថិតស្ថេរ។

៣​ Gemini (ថ្ងៃទី២១ ខែឧសភាដល់ថ្ងៃទី ២១ខែមិថុនា) ត្បូង​ពណ៌​ខៀវ Emerald

បុគ្គលិកលក្ខណៈ Gemini មានភាពសប្បាយរីករាយច្រើន ប៉ុន្តែវាមានគុណវិបត្តិ ដូចសញ្ញាផ្សេង​ទៀត​ដែរ។ Geminis មានភាពបត់បែន ផ្លាស់ប្ដូរ និងឆ្លាត គុណវិបត្តិរបស់ពួកគេរួមមាន ភាព​មិនច្បាស់លាស់ ភាពអន្ទះអន្ទែង ភាពមិនគួរ​ឲ្យ​ទុកចិត្ត ។

ត្បូងមរកតមានពណ៌បៃតងដ៏រស់រវើក ​ដែលបង្កើតគ្រឿងអលង្ការយ៉ាងស្រស់ស្អាត។ ត្បូងមរកតត្រូវបានគេស្គាល់ថា ជាត្បូងសម្រាប់អ្នកកើតនៅនិទាឃរដូវ។ សម្រាប់អ្នកកើតក្នុងសម័យ​នោះ ត្បូងមរកតត្រូវបានគេគិតថានឹងនាំមកនូវកម្លាំងជីវិតថ្មី ជោគជ័យក្នុងការបណ្តាក់ទុនថ្មីៗ និងសុខភាពល្អ។ ត្បូងមរកតក៏ត្រូវបានគេនិយាយថា អាចជួយឲ្យអ្នកពាក់មើលឃើញអ្វីៗបានច្បាស់ និងសមហេតុផល លើកទឹកចិត្តឲ្យមានសមាធិ និងការឆ្លុះបញ្ចាំងក្នុងជីវិត។ អ្នកខ្លះជឿថា ត្បូងមរកតអាចបង្ហាញពីស្នេហាពិត និងនាំដៃគូឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា។

៤ Cancer (ថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ២២ ខែកក្កដា)៖ គជ់ ឬ ថ្មព្រះច័ន្ទ

តារានិករ Cancer តំណាង​ឲ្យ​សមត្ថភាព​ក្នុងការមានទាំងផ្នែកអារម្មណ៍ ទាំង​វិចារណញាណខ្ពស់ និង​សមត្ថភាពផ្លូវចិត្ត​ខ្លាំងក្លា ដែលពួកគេមាន។

គជ់​គឺ​ជា​និមិត្ត​សញ្ញា​ដ៏​អស្ចារ្យ​បំផុត ​សម្រាប់​ប្រាជ្ញា​ តំណាង​ឲ្យ​ភាព​ស្ងប់ស្ងាត់ អាចពង្រឹងទំនាក់ទំនងដ៏មានតម្លៃ និងបង្ហាញពីសុវត្ថិភាព។ គជ់​ក៏​តំណាង​​ឲ្យ​​ភាព​បរិសុទ្ធ ភាព​ស្មោះ​ត្រង់ និង​ភក្ដីភាព។ ត្បូង​សមុទ្រ​នេះ ​ត្រូវបានគេជឿថា ផ្តល់ការការពារដល់អ្នកពាក់ ក៏ដូចជា​ទាក់ទាញសំណាង​ល្អ និង​ទ្រព្យសម្បត្តិ ។

៥ Leo (ថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ២២ ខែសីហា): ថ្ម Ruby ពណ៌ក្រហម

Leos ជាមនុស្សមានក្ដីស្រលាញ់ខ្លាំង ​ និងច្នៃប្រឌិត។ ទោះយ៉ាងណាក៏ដោយ ពេល​ខ្លះ​ពួកគេ​អាច​មាន​ភាព​រឹងចចេស តឹងរ៉ឹង និងមិន​អាចបត់បែន​បាន។​ Leos ក៏​មាន​កម្លាំងក្លាហាន និង​ចង់​យក​ឈ្នះ​គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​តាំង​ចិត្ត​ធ្វើ។ នៅពេលដែល Leos កំណត់គោលដៅសម្រាប់ខ្លួនពួកគេ នោះនឹថប្រកាន់ខ្ជាប់​ ដោយភាពអត់ធ្មត់។

Rubies ត្រូវបានគេជឿថា ការពារអ្នកពាក់​ពីអំពើអាក្រក់ មិនថាពាក់ជាខ្សែក ចិញ្ចៀន ឬគ្រឿងអលង្ការផ្សេងទៀត។ ប្រសិនបើអ្នកជាម្ចាស់ត្បូងទទឹម​ អ្នកនឹងរស់នៅដោយសុខដុមជាមួយមនុស្សទាំងអស់ ហើយត្រូវបានការពារពីគ្រោះថ្នាក់។ ប្រសិនបើអ្នកសុបិនឃើញត្បូងទទឹម អ្នកនឹងមានសំណាងល្អ។

ត្បូងនេះធ្លាប់ត្រូវបានគេគិតថា ការពារអ្នកចម្បាំង ប្រសិនបើពាក់ពាសដែក ឬបង្កប់នៅក្នុងស្បែករបស់ពួកគេ។ នឹងត្រូវបានចាត់ទុកជាស្តេចនៃត្បូង ត្បូងទទឹមតំណាងឲ្យសេចក្តីស្រឡាញ់ ចំណង់ ថាមពល និងភាពជោគជ័យ៕

គ្រូ ណុប

ចុចអាន៖«រកា» ត្រូវរក្សាចិត្តស្មោះសរឲ្យជាប់ ឆ្នាំ ២០២២ អ្នកនឹងបានផលតបស្នងមកវិញ ទាំងការងារ និងជីវិត

ចុចអាន៖តារានិករទាំង ៤ ត្រៀមទទួលរឿងល្អ លុយកាក់កំពុងរត់មករក

ចុចអាន៖ដៃគូជីវិត និងសហការីល្អ ដែលសក្ដិសមជាមួយឆ្នាំ «រោង»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៧ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម