វប្បធម៌ ជំនឿ
ចន្ទគ្រាសចុងខែនេះ តារានិករ ២ ជួបទាំងគ្រោះ ជួបទាំងសំណាង
នៅឆ្នាំ ២០២១នេះ នឹងមានបាតុភូតចន្ទគ្រាស កើតឡើងនា ១៨-១៩ ខែវិច្ឆិកា នៅទ្វីបអាមេរិកខាងជើង ទ្វីបអាស៊ី (មិនគ្រប់ប្រទេសទេ) ភាគខាងលិចនិងភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ទ្វីបអាត្លង់ទិក និងផ្នែកខ្លះនៃប៉ែកអឺរ៉ុប។
រាល់ពេលមានបាតុភូតចន្ទគ្រាសម្ដងៗ អ្នកមានជំនឿស៊ប់ទៅនឹងអប្បិយជំនឿ ក៏ដូចជាប្រជាជនកម្ពុជា តែងជឿថា វានាំទាំងផ្កាយព្រះគ្រោះ និងផ្កាយសំណាងមកជាមួយគ្នា អាស្រ័យតាមរាសីខ្ពស់ឬទាបរបស់បុគ្គលម្នាក់ៗ។

ចន្ទគ្រាស ដែលខ្មែរនិយមហៅថា “រាហ៊ូចាប់ចន្ទ” នាចុងខែ ឆ្នាំនេះដែរ ត្រូវបានគ្រូហុងស៊ុយ ប្រាប់ឱ្យមនុស្សមានរាសីចក្រកើតចំតារានិករចំនួន ២ ខាងក្រោម ប្រុងប្រយ័ត្នគ្រោះមកលើខ្លួន ប៉ុន្តែក៏កុំបារម្ភពេក ព្រោះអ្នកនឹងទទួលបានលាភជ័យល្អដូចគ្នា។
Taurus (២១ មេសា- ២១ ឧសភា)

កំលុងរាហ៊ូចាប់ចន្ទ នាថ្ងៃទី១៩ វិច្ឆិកា (នៅអាស៊ី) ខាងមុខ អ្នកមានតារានិករ Taurus ត្រូវប្រយ័ត្នបន្ថែមលើការបើកបរ រាល់ពេលធ្វើដំណើរទីជិតទីឆ្ងាយ។ បើធ្វេសប្រហែស អ្នកនឹងជួបបញ្ហាពេលធ្វើដំណើរ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ។ ចំណែករឿងការងារ ត្រូវប្រយ័ត្នចំពោះការចុះកិច្ចសន្យា ឬការចរចាដែលមានកិច្ចព្រមព្រៀងនានា ព្រោះអាចចាញ់បោកគេ។
ទោះយ៉ាងណា អ្នកក៏មានដំណឹងល្អខាងលុយកាក់ ព្រោះទ្រព្យសម្បត្តិរបស់អ្នកនឹងប្រសើរឡើង។ មិនត្រឹមតែ អំឡុងចន្ទគ្រាសនោះទេដែលមានសំណាង ប៉ុន្តែមុនឬក្រោយពេលនេះ អ្នកនឹងទទួលបានផ្កាយហិរញ្ញវត្ថុ ឬលុយតាមហៅមិនដាច់ឡើយ។
Taurus ដែលកំពុងមានបញ្ហាអាជីព អាចមានឱកាសប្រឡូកការងារថ្មី ឬមានអ្នកហៅធ្វើការជាមួយ ដោយមិនពិបាកប្រឹងរក។ ចំពោះការវិនិយោគ ឬការងារទាក់ទងនឹងប្រព័ន្ធអ៊ីនធឺណិតនៅបរទេស នឹងមានសន្ទុះខ្លាំងឡើង គួរជាទីពេញចិត្ត។
Scorpio (២៤ តុលា- ២២ វិច្ឆិកា)

Scorpio ប្រុងប្រយ័ត្នលើសុខភាពឱ្យមែនទែន និងត្រូវពិនិត្យជំងឺឱ្យបានទៀងទាត់ ព្រោះរោគាព្យាធិកំពុងតាមកៀកនឹងអ្នកជាទីបំផុត។ ដើម្បីដោះគ្រោះនេះ ត្រូវធ្វើបុណ្យនៅមន្ទីរពេទ្យ ដោយការចែកទាន ឧបត្ថម្ភអ្នកខ្សត់ខ្សោយ ក៏ដូចជាឧស្សាហ៍អុជធូបបួងសួងដល់ព្រះឱ្យតាមថែ។
ទន្ទឹមនឹងបញ្ហា អ្នកក៏ទទួលបានលាភសំណាងធំផងដែរ។ ចំពោះការវិនិយោគលើវិស័យនានា ពុំមានហានិភ័យខ្លាំងឡើយ។ សំណាងលុយកាក់នឹងហូរចូល ដោយនឹកស្មានមិនដល់។ មិនត្រឹមតែប៉ុណ្ណោះ តារានិករខ្យាដំរីនឹងទទួលប្រាក់ចំណូលថ្មីក្រៅអាជីពទៀតផង។ ឯមនុស្សជិតស្និទ្ធនឹងនាំមកនូវសំណាងល្អ និងផ្កាយលុយដល់អ្នកមិនឈប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្បូងនាំសំណាង លើករាសី ដែលតារានិករទាំងនេះ ត្រូវមានដាច់ខាតក្នុងជីវិត
ចុចអាន៖ តារានិករ ៤នេះ សំណាងល្អខ្លាំង តែ ២ទៀត នឹងជួបរឿងអាក្រក់

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?