វប្បធម៌ ជំនឿ
ត្រីខ្មៅក្រឹបក្នុងសុបិនជាប្រផ្នូលនៃភាពរុងរឿងស្តុកស្តម្ភ
សុបិនឃើញសត្វត្រីមានស្បែកសម្បុរខ្មៅគឺជាសញ្ញានៃភាពរុងរឿងក្នុងជីវិតពិត។ ស្ត្រីមានផ្ទៃពោះណាម្នាក់ដែល សុបិនអំពីត្រីខ្មៅជាប្រផ្នូលនៃនិមិត្តរូបកូនមានសុខភាពល្អឬជីវភាពនាងនឹងសម្បូរបែប។។
រូបភាពនៃត្រីខ្មៅលេចឡើងនៅក្នុងក្តីសុបិន ជាប្រផ្នូលបង្ហាញថា ម្ចាស់យល់សប្តិត្រូវចូលរួមការប្រជុំអាជីវកម្មសំខាន់ៗនិងធំដុំបន្ថែមទៀតដោយទទួលបាន តួនាទីភារកិច្ចថ្មី បង្កើតមិត្តភក្តិថ្មី សក្តានុពលថ្មីៗ ឱកាសថ្មីៗជាច្រើនទៀតដែលអាចនាំមកនូវមាសប្រាក់បានកាន់តែច្រើន ទោះបីជាពេលនេះអ្នកគ្មានមួយសេនក៏ដោយ។

សុបិន្តឃើញទិញត្រីខ្មៅមកហូប គឺជាសញ្ញាល្អដល់កំពូល ដែលបង្ហាញថាជីវិតខាងមុខគឺជាអ្នកមានស្តុក ហើយមិនមានការព្រួយបារម្ភអ្វីទាំងអស់។ (ក្បួន អ្នកប្រាជ្ញ ចូវហ្គុង ដែលបកស្រាយសុបិន)
សុបិនណាក្តី ដែលទាក់ទិននឹងត្រីខ្មៅ មានន័យថា មានសំណាងឡើងខ្លាំងនៅពេលថ្មីៗនេះ។ បើនិយាយពីការងារវិញ គឺរលោងនិងរលូន។ ថៅកែឬមេដឹកនាំនឹងឱនមករកអ្នក មើលអ្នកក្នុងលំដាប់ពិសេសផ្សេងមួយ។ នៅក្នុងជីវិតគ្មានអ្វីដែលត្រូវព្រួយបារម្ភទាំងអស់ ព្រោះក្រោយសុបិននេះទៅ អ្នកនឹងរស់នៅដោយសប្បាយរីករាយជារៀងរាល់ថ្ងៃ ហើយមានអារម្មណ៍ស្រណុកស្រួល រាល់ភាពទំនាក់ទំនងជាមួយមេដឹកនាំ រឹងមាំ យល់ចិត្តស្អិតរមួត រីគូជីវិតមានសុភមង្គល ។
បុរសៗ បើបានសុបិនអំពីត្រីខ្មៅ អាជីវកម្មសំខាន់ដំណើរការរលូនល្អ ហើយឧបសគ្គធំតូចនានាឥឡូវនេះនរណាម្នាក់នឹងចេញមុខមកជួយអ្នកឱ្យទៅមុខជាមួយគ្នាល្អឥតខ្ចោះ។

ស្ត្រីដែលសុបិនអំពីត្រីខ្មៅដែលមានន័យថា ទំនាក់ទំនងរបស់នាងជាមួយស្វាមីកាន់តែប្រសើរឡើងក្នុងពិភពមនុស្សពីរនាក់យល់គ្នាបំផុត រីឯស្ត្រីនៅលីវណាសុបិនបានហូបត្រីខ្មៅបង្ហាញថា មានប្រុសៗដែលលួចស្រលាញ់នឹងសារភាពប្រាប់ឈានដល់មង្គលការ។
ការបកស្រាយពិសេស៖ ត្រីខ្មៅប្រភេទគ្មានស្រកានេះ កម្រសម្តែងក្នុងសុបិនណាស់ ទោះចង់ក៏មិនងាយ។ ព្រោះថាវាតំណាងអោយទ្រព្យសម្បត្តិធំៗ ចំណែកបើយល់ប្តិឃើញវា មកតែពីសួគ៌ាចង់ប្រាប់អ្នកប្រផ្នូលនេះ។
ក្នុងក្បួនចិន ត្រីគ្រប់ប្រភេទក្នុងសុបិនតំណាងឱ្យសម្ភារៈ និងជាទ្រព្យសម្បត្តិខាងព្រលឹងវិញ្ញាណផងដែល ជារឿយៗអាចតំណាងឱ្យ “ ឱកាស” ដែរ។ នៅសុខៗ សុបិនឃើញទៅទិញត្រីមួយ ត្រីណាមិនរើស ទៅរើសយកអាខ្មៅមួយមកធ្វើហូប ជាដំណឹងនៃភាពវិជ្ជមាន បានន័យថា ក្នុងទំនាក់ទំនងការងារ អ្នកជួបជាមួយមនុស្សដែលស្មោះត្រង់និងពិសេស៕
គ្រូឯម
ចុចអាន៖ ដល់ម្លឹង? សុបិនឃើញសំពត់ ក្នុងជីវិតពិតត្រូវប្រុងប្រយ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ