Connect with us

វប្បធម៌ ជំនឿ

ប្រវត្តិចាក់ស្រេះ នៃពិធីលយប្រទីប របស់ដូនតាខ្មែរ

បានផុស

នៅ

ពិធីលយប្រទីប ត្រូវបានប្រជាជនខ្មែរជឿថា កើតឡើងនៅស.វទី ១៣ តាមរយៈរូបចម្លាក់នៅប្រាសាទបាយ័ន ដែលពណ៌នាអំពីប្រជាជននាសម័យអង្គរ បាន​ប្រារព្ធពិធីដឹងគុណដល់ព្រះម៉ែ​គង្គា​ទេវី អាទិទេព​នៃ​អ្នក​ថែរក្សា​ទឹក ជំនឿ​នៃ​ពិធី​លយប្រទីប​នេះ ត្រូវបានពលរដ្ឋខ្មែរគោរព តរៀងមកដល់​បច្ចុប្បន្ននេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោង​តាម​កំណត់ត្រា​លោក ថាច់ប៉ែន ហៅពិក្ខុ (ប៉ាង ខាត់} ខេត្តឃ្លាំងកម្ពុជាក្រោម នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា ឬ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក បានបញ្ជាឲ្យស្ដេចត្រាញ់ នាម​ពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ កម្ពុជាក្រោម​ ឲ្យ​ត្រៀម​ទ័ពខ្មែរ​ជើងទឹក​ដើម្បី​ច្បាំង​ជាមួយនឹង​ទ័ពយួនជើងទឹក ដែលបានចូលមក​លុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្ន​វៀតណាមហៅ​ត្រាវិញ) ដឹកនាំដោយ ស្ដេច​ត្រាញ់​យួននាម ម៉ាក ដាងដុង នៃ​អាណាចក្រ​ដាយ​វៀត ។ ទ័ព​ជើង​ទឹក ត្រូវប្រជុំធ្វើសមយុទ្ធ ដើម្បី​សាកល្បង​អុំប្រណាំង​គ្នា ដើម្បី​បង្កើន​ល្បឿន​នៃ​កងទ័ព​ជើងទឹក ពញ្ញា​តាត លោក​បាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក ​ឲ្យ​មាន​ទាហាន​ជើង​ទឹក​ចែក​ជា ៣​ ក្រុម÷

ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថា​ទូក ង។

ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។

ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ ហើយ​ទូក​រាង​ស្ដួច​វែង​ មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង​ប្រើប្រាស់ ​តែ​ពេល​យប់​ជាមួយ​និង​ភ្លើង​ចង្កៀង ដែល​ជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ព ដែលជាការ​បញ្ជូន​ស្បៀង​ស្រូវ​អង្ករ​ពី​កំពង់​ឆ្នាំង មក​កាន់​កម្ពុជា​ ក្រោម​នាខេត្តព្រះត្រពាំង រហូតដល់កងទ័ព​ជើងទឹក​កម្ពុជា​ បានទទួលជ័យជំនះ ។

ក្រោយ​ពេល​ទទួលជ័យ​ជម្នះ ស្រប​ពេល​ដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើប​ទ្រង់​បង្កើត​ឲ្យមានពិធីលយប្រទីបនេះឡើង​ ជា​រៀងរាល់​ឆ្នាំ​ ជាមួយ​នឹង​ភ្លើង​ទាន​នៅ​ពេល​រាត្រី ដើម្បី​ជា​ការ​អបអរ​ជ័យជម្នះ​ខាង​ជើងទឹកផង ដើម្បីឧទ្ទិសដល់ព្រះចង្កូមកែវ ព្រះពុទ្ធ បរមគ្រូ​នៃយើងផង ដែលរក្សាទុកនៅពិភពនាគផង និង ដើម្បីដឹងគុណ​ដល់ព្រះម៉ែគង្គារ​ផង ពេលនោះ​មកប្រជារាស្ត្របានប្រតិបត្តិគ្រប់គ្នា ក្នុងការលយប្រទីបតូចៗ ជាមួយនិងការ​បួងសួង​រហូត​មកដល់សព្វថ្ងៃនេះ ហើយថៃ​បានចម្លងពីកម្ពុជា ហៅថា ឡូយក្រាថង ដែល​បំឡែង​ចេញ​ពី​ពាក្យ កន្ទោង របស់​ខ្មែរនេះឯង ៕

គ្រូ ឯម

ចុចអាន៖ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានអត្ថន័យយ៉ាងណាចំពោះ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម